ជីត្រូវបានគេនិយមប្រើប្រាស់បន្ថែមនៅក្នុងម្ហូបអាហារជាប្រចាំថ្ងៃ ដើម្បីបង្កើនរសជាតិ និងមានក្លិនឈ្ងុយ។ ការទទួលទានជីក្នុងកម្រិតតិចតួចវាមិនជាថ្វីនោះទេ ប៉ុន្តែប្រសិនបើបុរសទទួលទានច្រើនពេក អាចប៉ះពាល់ដល់សុខភាពផ្លូវភេទ។
ជីពងទាកូន
ភាគច្រើនជីមួយប្រភេទនេះ មានការពេញនិយមខ្លាំងបំផុតក្នុងការទទួលទានជាមួយនឹងពងទាកូន។ ប៉ុន្តែរឿងដ៏គួរឲ្យបារម្ភបំផុត ប្រសិនបើអ្នកទទួលទានច្រើនពេក ចំណង់ផ្លូវភេទនឹងត្រូវបាត់បង់ ហើយអាចប្រឈមនឹងបញ្ហាគ្មានកូនថែមទៀត។
ជីវ៉ាន់ស៊ុយ
ជីមួយវ៉ាន់ស៊ុយ ពិតជាមានក្លិនឈ្ងុយគួរឲ្យចូលចិត្ត ក៏ប៉ុន្តែបើយោងតាមអ្នកជំនាញបានបង្ហាញថា ការទទួលទានច្រើនពេកអាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។
ជីអង្កាម
ជីអង្ការ ត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ ក៏ប៉ុន្តែការទទួលទានច្រើនពេកក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទដែរ។ ព្រោះសារធាតុប្រេង នៅក្នុងជីអង្កាម អាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ហើយធ្វើឲ្យអ្នកគ្មានចំណង់ផ្លូវភេទ៕