គុណសម្បត្តិដ៏អស្ចារ្យនៃផ្លែបំពេញរាជ្យ

0
1

ផ្លែបំពេញរាជ្យ ឬគេនិយមហៅតាមគ្នាថា កំពីងរាជ្យ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយគេចូលចិត្តយកទៅត្រាំទទួលទានលេង។

បើតាមអ្នកជំនាញបានរកឃើញថា ថ្វីបើផ្លែឈើមួយប្រភេទនេះមានតម្លៃថោកក៏ពិតមែន ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។

១.សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន​ ដែលអាចជួយការពារជំងឺសរសៃឈាមបេះដូង។ ២.មានផ្ទុកអាស៊ីតត sandorinic និង bryonotic អាចជួយការពារ និងព្យាបាលបញ្ហាប្រតិម្មអាឡែស៊ី។

៣.ជាតិសរសៃនៃផ្លែបំពេញរាជ អាចកាត់បន្ថយកូឡេស្តេរ៉ុលធ្វើឲ្យអ្នកមានសុខភាពល្អជានិច្ច។

៤.គុណសម្បត្តិមួយទៀត គឺប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ ធ្វើឲ្យអ្នកលែងមានបញ្ហាដង្កូវស៊ីធ្មេញ និងកាត់បន្ថយដង្ហើមអាក្រក់។

៥.មានសមត្ថភាពអាចទប់ស្តាត់ជំងឺមហារីកមួយចំនួន ជាពិសេសមហារីកឈាម ព្រោះវាសម្បូរសារធាតុ phytonutrients ដែលអាចរារាំងដល់ភាពមិនប្រក្រតីនៃកោសិកាមហារីក។

៦.ផ្លែបំពេញរាជ្យ មានសមត្ថភាពចិញ្ចឹមកោសិកាខួរក្បាល និងកាត់បន្ថយការធ្លាក់ចុះនៃកោសិកាខួរក្បាល។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យវាមានឥទ្ធិពលអាចការពារអ្នកពីជំងឺបាត់ការចង់ចាំបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here