ដឹងទេ! ការញ៉ាំអាហារក៏អាចប៉ះពាល់ដល់សម្រស់ដែរ ជាពិសេសប្រសិនបើអ្នកទម្លាប់ញ៉ាំអាហារដែលគ្មានផាសុខភាព ស្បែកនឹងកាន់តែអាក្រក់។ ដូច្នេះអ្នកគួរតែកាត់បន្ថយអាហារមួយចំនួនដូចខាងក្រោមនេះ ដើម្បីឲ្យស្បែកមានសុខភាពល្អ។
គ្រឿងស្រវឹងស្រា
ការហូបស្រាច្រើនពេក អាចបង្កឲ្យរាងកាយក្តៅក្នុង ដោយសារតែការខ្សោះជាតិទឹក។ ក្នុងស្ថានភាពបែបនេះ ស្បែកនឹងខ្សោះជាតិទឹក ហើយបង្កឲ្យមានបញ្ហាស្បែកគ្រប់ប្រភេទ រួមទាំងស្នាមជ្រួញផងដែរ។
អំបិល
ការប្រើប្រាស់អំបិលក្នុងម្ហូប ឬបរិភោគហួសកម្រិត អាចនាំឲ្យរាងកាយខ្វះជាតិទឹកធ្ងន់ធ្ងរ។ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យស្បែកគ្មានកម្លាំងប្រយុទ្ធប្រឆាំងជាមួយនឹងអាការហើម រួមទាំងការហួតហែងនៃជាតិទឹក ហើយលទ្ធផលមុននឹងផ្ទុះឡើង។
នំប៉័ង
នំប៉័ងអាចជួយបង្កើនអាំងស៊ុយលីន ដែលបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើនរួមទាំងរោគមុនផងដែរ។ ហេតុនេះ អ្នកគួរតែកាត់បន្ថយការញ៉ាំនំប៉័ង ដើម្បីជួយស្តារសុខភាពស្បែកឲ្យល្អប្រសើរឡើងវិញ។
អាហារសមុទ្រ
ពពួកអាហារអត់ឈាមដូចជា ខ្យង ខ្ចៅ លៀស គ្រុំ ងាវ… សុទ្ធតែជាអាហារដែលបង្កឲ្យកើតមុន។ ជាធម្មតាការទទួលទានអាហារទាំងនេះច្រើនពេក អាចធ្វើឲ្យស្ទះរន្ធញើស ដែលបង្ករោគមុននឹងផ្ទុះឡើងឆាប់បំផុត។
ទឹកដោះគោ
ផលិតផលទឹកដោះគោ សម្បូរទៅដោយអ័រម៉ូន ដែលធ្វើឲ្យអ្នកកើតមុនកាន់តែច្រើនឡើង។ ជាពិសេសប្រសិនបើអ្នកទទួលទានទឹកដោះគោក្នុងបរិមាណច្រើន នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែកខ្លាំងបំផុត។