អាហារ៥ប្រភេទ ញ៉ាំច្រើនពេកធ្វើឲ្យមនុស្សស្រីកើតស្នាមសង្វារ

0
1

ស្នាមសង្វារ ជាបញ្ហាសម្រស់មួយដែលស្ត្រីមួយចំនួនធំតែងតែជួបប្រទះ ហើយតំបន់ដែលងាយរង់ផលប៉ះពាល់ខ្លាំងជាងគេ គឺភ្លៅ ត្រគាក ទ្រូង ដើមដៃ គូទ និងក្បាលពោះ។ មូលហេតុចម្បងដែលធ្វើឲ្យកើតមានស្នាមសង្វារ បណ្តោលមកពីការទទួលទានរបបអាហារគ្មានផាសុខភាព អត្រានៃការរំលាយដំណើរការមិនល្អ ខ្ជិលធ្វើលំហាត់ប្រាណ ការផ្លាស់ប្តូរអម៉ូន ការខ្សោះជាតិទឹកក្នុងខ្លួន និងកត្តាហ្សែនជាដើម។

ក៏ប៉ុន្តែ ប្រសិនបើអ្នកទម្លាប់ញ៉ាំអាហារល្អៗវិញនោះ អាចជៀសផុតពីការកើតស្នាមសង្វារបាន។ ហេតុនេះហើយ អ្នកគួរតែប្រយ័ត្នចំពោះការញ៉ាំអាហារមួយចំនួនដូចខាងក្រោម៖

អាហារប្រៃ
ត្រូវជៀសវាងបរិភោគអាហារប្រៃពេក ព្រោះវាអាបង្កឲ្យចាល់ជាតិទឹកនៅក្នុងខ្លួន ដែលជាមូលហេតុទូទៅនៃការកើតស្នាមសង្វារ។ ជាតិប្រៃស្ថិតនៅក្នុងលំដាប់កំពូលនៃបញ្ជីនៃអាហារដែលបណ្តោលឲ្យកើតស្នាមសង្វារ។

អាហារសម្បូរខ្លាញ់
ជាតិខ្លាញ់មានមុខងារសំខាន់ខ្លាំងណាស់នៅក្នុងរាងកាយ ប៉ុន្តែអ្នកត្រូវគ្រប់គ្រងចំនួនខ្លាញ់ដែលរាងកាយទទួលយកក្នុងមួយថ្ងៃៗ។ ការបន្ថែមជាតិខ្លាញ់ច្រើនលើសកម្រិត អាចបណ្តោលឲ្យស្នាមសង្វារលេចចេញនៅផ្នែកណាមួយនៃរាងកាយ។

ជាតិស្ករ
ស្ករ គឺជាសត្រូវលាក់មុខដែលធ្វើឲ្យកើតមានស្នាមសង្វារ ប្រសិនបើអ្នកប្រើប្រាស់លើសកម្រិតរាល់ថ្ងៃ។ ជាតិស្ករមានសមត្ថភាពបង្កើតអាំងស៊ុយលីន ដែលអាចជំរុញដល់ការបង្កើតនៃជាលិកាខ្លាញ់កាន់តែច្រើនឡើងៗ។ នេះជាមូលហេតុមួយទៀត ដែលធ្វើឲ្យស្បែកលេចចេញស្នាមសង្វារ។

គ្រឿងស្រវឹង
ប្រសិនបើអ្នកចង់ឲ្យរាងកាយមានសុខភាពល្អ និងស្រស់ស្អាត គួរតែជៀសវាងទម្លាប់ប្រើប្រាស់គ្រឿងស្រវឹង។ ការសេពគ្រឿងស្រវឹង អាចបង្កើនកាឡូរីនៅក្នុងខ្លួនរបស់អ្នកកាន់តែច្រើន នេះហើយជាមូលហេតុដែលបណ្តោលឲ្យកើតមានស្នាមសង្វារចេញមក។

អាហារកែច្នៃ
អាហារកែច្នៃដូចជា នំភីហ្សា សាន់វ៉ិច សាច់ក្រក ជាដើម… សុទ្ធតែជាអាហារដែលអាចធ្វើឲ្យអ្នកកើតមានស្នាមសង្វារបាន។ ដូច្នេះហើយ ប្រសិនបើអ្នកស្រឡាញ់សុខភាព និងសម្រស់ គួរតែកាត់បន្ថយអាហារប្រភេទនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here