មូលហេតុ និងវិធីកាត់បន្ថយការឈឺចាប់ដោយសារបញ្ហារមួលក្រពើ

0
1

បញ្ហារមួលក្រពើ កើតឡើងត្រង់សាច់ដុំកំភួនជើង ដែលបណ្តោលឲ្យមានការឈឺចាប់ឡើងមកដល់ភ្លៅ។ ការឈឺចាប់នេះ ពេលខ្លះមានរយ:ពេលបួនប្រាំនាទី ហើយពេលខ្លះទៀតអាចឈឺចាប់ពេញមួយយប់ក៏មាន។

មួលក្រពើអាចកើតមានទាំងបុរស និងស្ត្រី ប៉ុន្តែភាគច្រើនកើតមានចំពោះមនុស្សដែលមានវ័យ ៥០ឆ្នាំឡើងទៅ ច្រើនជាងមនុស្សវ័យក្មេង។

ខាងក្រោមនេះជាកត្តាដែលបណ្តោលឲ្យកើតបញ្ហារមួលក្រពើ៖
ការមានផ្ទៃពោះ
ការអង្គុយមិនបានត្រឹមត្រូវ ឬអង្គុយយូរពេក
កើតជំងឺញ័រសរសៃសាច់ដុំ
ការញៀនស្រា
កើតជំងឺទឹកនោមផ្អែម
ខ្សោះជាតិទឹករាងកាយ
ការឈរធ្វើការយូរពេក
សាច់ដុំជើងទទួលបន្ទុកធ្ងន់.ល.

ទោះជាយ៉ាងណា បើចង់កាត់បន្ថយភាពឈឺចាប់ដោយសារបញ្ហារមួលក្រពើ សូមអនុវត្តដូចខាងក្រោម៖
១.អង្គុយនៅលើឥដ្ឋ ហើយសណ្តូកជើងទាំងពីរឲ្យត្រង់។
២.បន្ទាប់មកធ្វើចលនាប្រឹងកម្រើកតិចៗ ពីចុងជើងរហូតមកដល់ភ្លៅខាងលើ។
៣.ក្រោកឡើងដើរយឺតៗមួយជុំ ឬធ្វើការម៉ាស្សាត្រង់តំបន់នេះរយ:ពេល២នាទី។
ក្រោយពីអនុវត្តតាមវិធីខាងលើនេះ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាលវិញភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here