ធុញនឹងរឿងបញ្ហាកើតអង្គែមិនព្រមបាត់មែនទេ? ប្រើធាតុផ្សំ២មុខនេះនឹងបាត់ដូចគេបេះ

0
1

ការផ្សំប្រេងដូង ជាមួយទឹកក្រូចឆ្មារ មិនត្រឹមតែអាចលុបបំបាត់អង្គែ ប៉ុណ្ណោះទេ វាអាចចិញ្ចឹមស្បែកក្បាលឲ្យមានសុខភាពល្អថែមទៀត។ ក្រូចឆ្មារ មានលក្ខណ:សម្បត្តិពិសេស២យ៉ាង គឺ ជាតិអាស៊ីត និងបាក់តេរីពីធម្មជាតិ ដែលអាចកម្ចាត់អង្គែយ៉ាងមានប្រសិទ្ធភាព រីឯប្រេងដូង មានផ្ទុកសារធាតុចិញ្ចឹម ដែលអាចថែបំប៉នស្បែកក្បាលឲ្យមានសុខភាពល្អជានិច្ច។

របៀបប្រើប្រាស់៖

១៖អ្នកគ្រាន់តែយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយប្រេងដូងមួយស្លាបព្រាបាយដូចគ្នា។

២.បន្ទាប់មកលាបឲ្យសព្វពេញស្បែកក្បាល ហើយម៉ាស្សាដោយប្រើកម្លាំងស្រាលៗ។

៣.ចុងក្រោយទុកចោលរយ:ពេលមួយម៉ោង រួចលាងជម្រះជាមួយសាប៊ូឲ្យស្អាត។

សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ឬអ្នកគ្មានពេល៣ដងក្នុងមួយសប្តាហ៍ រហូរតទាល់តែអង្គែបាត់អស់ពីលើស្បែកក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here