មហារីកសុដន់ គឺជាជំងឺមួយប្រភេទដែលកើតមានភាគច្រើនទៅលើមនុស្សស្រី ជាពិសេសវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនព្រមអើពើជាមួយនឹងរោគសញ្ញាដំបូងរបស់វា ។
មនុស្សស្រីជាច្រើនតែងយល់ថា ដុំពកនៅក្នុងសុដន់ទើបជារោគសញ្ញានៃជំងឺមហារីកសុដន់ ហើយពួកគេបានមើលរំលងរោគសញ្ញាទាំង៤ចំណុចនេះទៅវិញ។
១.ដុះប្រជ្រុយ
ការស្រាវជា្រវមួយបានរកឃើញថា ស្ត្រីដែលដុះប្រជ្រុយលើរាង្គកាយដែលមិនមែនជាប្រជ្រុយពីកំណើត មានអត្រាកើតជំងឺមហារីកសុដន់ ១៣ភាគរយ បើធៀបទៅនឹងស្ត្រីដែលគ្មានប្រជ្រុយ។
២.ប្លោកនោមដំណើរការមិនប្រក្រតី
មហារីកសុដន់ អាចចូលទៅបំផ្លាញអ័រម៉ូនជាច្រើនរបស់មនុស្សស្រី ហើយអាចបង្ករឲ្យបង្ហូរនោមមានសភាពស្ងួត និងពិបាកគ្រប់គ្រងការនោម ធ្វើឲ្យពួកគេជួបប្រទះការលេចនោម នៅពេលកណ្តាស់ ធ្វើលំហាត់ប្រាណ ក្អក ឬសើចជាដើម។
៣.អស់កម្លាំងល្ហិតល្ហៃគ្មានមូលហេតុ
លោកអ្នកអាចមានអារម្មណ៍ងើងឆ្ងល់ខ្លួនឯងថា ហេតុអ្វីបានជាចេះតែអស់កម្លាំងល្ហិតល្ហៃ បើទោះបីទើបតែក្រោកពីគេង ឬមិនបានធ្វើការងារអ្វីឲ្យអស់កម្លាំងផងនោះ។ ទាំងនេះអាចកើតឡើងដោយជំងឺមហារីកសុដន់ បានទៅបំផ្លាញតុល្យភាពនៃសារធាតុគីមីក្នុងខ្លួនរបស់អ្នក។
៤.ឈឺខ្នងដោយគ្មានមូលហេតុ
អ្នកជំងឺមហារីកសុដន់ ភាគច្រើនមានអាការឈឺខ្នង នៅត្រង់ឆ្អឹងជំនី និងឆ្អឹងខ្នង ហើយអាចរីករាលដាលទៅផ្នែកខាងលើផងដែរ។
ចំណុចទាំងប៉ុន្មាននៅខាងលើនេះ ជាការសន្និដ្ឋានដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ ដែលអ្នកអាចសង្កេតបានដោយខ្លួនឯង។ ដូច្នេះហើយបើមានការសង្ស័យថា ខ្លួនមានជំងឺមហារីកសុដន់ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាប្រញាប់ ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា៕