ទ្រលឹងទឹង គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលបងប្អូនខ្មែរយើងតែងតែយកទៅស្លរម្ជូរ ឬចុចអំបិលទទួលទានលេង។ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងថា ឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន B និង C ជាតិដែក ផូស្វ័រ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាពឡើយ។
ថ្វីបើផ្លែទ្រលឹងទឹង មិនសូវមានអ្នកចូលចិត្តទទួលទានដូចជាផ្លែឈើដទៃទៀតក៏ពិតមែន តែវាជាប្រភពនៃអាហារូបត្ថម្ភ ដែលរាងកាយត្រូវការជាចាំបាច់។
ខាងក្រោមនេះជាអត្ថប្រយោជន៍ខ្លះៗនៃផ្លែទ្រលឹងទឹង៖
កម្ចាត់បញ្ហាមុន
ផ្លែទ្រលឹងទឹងសម្បូរទៅដោយជាតិអាស៊ីត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់រោគមុន។ អ្នកគ្រាន់តែជ្រើសយកផ្លែទ្រលឹងទឹង ខ្ចីមួយផ្លែបុកឲ្យម៉ត់ រួចលាបនៅលើស្បែកតែម្តង ប៉ុន្តែត្រូវទុកប្រមាណជា ៥នាទី ទើបលាងជម្រះចេញ។
ព្យាបាលជ្រាំងអណ្តោត
ជំងឺជ្រាំងអណ្តោត អាចបណ្តោលឲ្យមានការឈឺចាប់នៅពេលដែលលេបអាហារ ប៉ុន្តែកុំបារម្ភ អ្នកគ្រាន់តែយកផ្លែទ្រលឹងទឹង២ទៅ៣ផ្លែដំឲ្យម៉ត់ រួចដាក់លើតំបន់ដែលមានបញ្ហាជាការស្រេច។
ព្យានបាលសន្លាក់ឆ្អឹង
ដើម្បីសម្រាលការឈឺចាប់ដោយសាតែការរលាកសន្លាក់ អ្នកត្រូវបេះផ្លែទ្រលឹងទឹងមួយផ្លែកិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹកបន្តិច ហើយអនុវត្តត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
ព្យាបាលជំងឺឈឺធ្មេញ
គ្មានអ្វីពិបាកនោះទេ ក្នុងការព្យាបាលបញ្ហាឈឺធ្មេញនអ្នកគ្រាន់តែកិនផ្លែទ្រលឹងទឹងមួយផ្លែ រួចយកទៅបិទត្រង់ធ្មេញដែលឈឺ នោះមួយស្របក់ក្រោយមកការឈឺចាប់នឹងចាប់ផ្តើមរសាយ៕