ឬសដូងបាត កើតឡើងនៅពេលសរសៃឈាមក្នុងរន្ធគូថ មានការរលាក និងហើម ហើយបណ្តាលឲ្យមានការឈឺចាប់ពេលបត់ជើងធំម្តងៗ។ ដូច្នេះ យើងគួរស្វែងយល់ពីមូលហេតុឲ្យបានច្បាស់ ដើម្បីការពារកុំឲ្យជំងឺមួយនេះ។
១.លើកវត្ថុធ្ងន់
ការប្រឹងលើកវត្ថុធ្ងន់ៗ បានដាក់សំពាធលើរាងកាយរបស់យើងយ៉ាងខ្លាំង ដែលធ្វើឲ្យសរសៃក្នុងខ្លួនប្រឈមនឹងគ្រោះថា្នក់ ជាពិសេសដាច់សរសៃក្នុងតំបន់រន្ធគូថ។
២.ធ្វើលំហាត់ប្រាណហួសកម្រិត
ការខំប្រឹងហាត់ប្រាណដោយប្រើជើងកម្លាំងជើងខ្លាំងពេក ក៏អាចបណ្តាលឲ្យយើងកើតជំងឺឬសដូងបាតដែរ ព្រោះវាធ្វើឲ្យសរសៃឈាមនៅតំបន់ខាងក្រោម ត្រូវធ្វើការធ្ងន់ខុសធម្មតា។
៣.បត់ជើងយូរពេក
ការចំណាយពេលអង្គុយបត់ជើងលើបង្គន់យូរពេក ក៏បណ្តាលឲ្យអ្នកកើតជំងឺឬសដូងបាតដូចគ្នា ព្រោះវាធ្វើឲ្យសរសៃក្នុងរន្ធគូថ ទទួលរងនូវការរលាក។
៤.ឧស្សាហ៍ទល់លាមក
ប្រសិនបើយើងទទួលទាន សាច់ច្រើនជាងបន្លែ ឬទទួលទានអាហារសម្បូរជាតិខ្លាញ់ជាប្រចាំ នឹងធ្វើឲ្យលាមករបស់យើងរឹង ហើយមានបញ្ហាទល់លាមក។ ទម្លាប់បែបនេះយូរៗទៅយើងនឹងក្លាយទៅជាជនរងគ្រោះដោយសារតែជំងឺឬសដូងបាត។
៥.ការមានផ្ទៃពោះ
កត្តាធម្មជាតិមួយដែលអាចបណ្តាលឲ្យស្រ្តីកើតមានជំងឺឬសដូងបាត គឺពេលស្ត្រីមានផ្ទៃពោះ ព្រោះកូនក្នុងផ្ទៃបានធ្វើឲ្យសរសៃឈាមក្នុងខ្លួនអ្នកម្តាយរងសំពាធយ៉ាងខ្លាំង ជាពិសេសសរសៃនៅតំបន់ស្បូន៕