ចង់បានបបូរមាត់ស៊ីជម្ពូដោយមិនបាច់លាបក្រេម ទឹកឃ្មុំជួយបាន

0
1

គ្មាននរណាម្នាក់ចង់បានបបូរមាត់ពណ៌ខ្មៅនោះទេ តែសុបិន្តអាក្រក់មួយនេះកើតឡើងដោយសារតែកត្តាផ្សេងៗជាច្រើនរួមទាំងកត្តាហ្សែន ការជក់បារី ឬការប្រែប្រួលកម្រិតអ័រម៉ូនជាដើម។

ទោះជាយ៉ាងណា បញ្ហានេះអាចដោះស្រាយបាន ដោយប្រើប្រាស់ឱថសធម្មជាតិមិនចាំបាច់ចំណាយប្រាក់ឡើយ។ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ថា ជាឱសថដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រែក្លាយបបូរមាត់ខ្មៅ ឲ្យប្រែក្លាយជាទន់រលោង ពណ៌ស៊ីជម្ពូ ដូចត្របកផ្កាកុលាបអញ្ចឹង។

របៀបអនុវត្ត៖

១.ប្រើទឹកឃ្មុំសុទ្ធ អនុវត្តនៅលើបបូរមាត់មុនពេលចូលគេង។

២.ទុកចោលពេញមួយយប់ ពេលព្រឹកឡើងទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។

៣.សូមព្យាយាមធ្វើរបៀបនេះជារៀងរាល់ថ្ងៃកុំឲ្យខាន បបូរមាត់របស់អ្នកនឹងប្រែជាពណ៌ស៊ីជម្ពូបន្តិចម្តងៗរហូតដល់បំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here