បន្ទាប់ពីទទួលទានអាហាររួច មនុស្សភាគច្រើនតែងមានទម្លាប់ចាក់ធ្មេញ ដើម្បីឆ្កឹះយកសាច់ ឬកាកសំណល់ដែលនៅជាប់តាមជើងធ្មេញ។
តើការចាក់ឆ្កឹះធ្មេញបែបនេះមានសុវិត្ថិភាពទេ? តាមពិតការប្រើឈើចាក់ធ្មេញជាញឹកញាប់ពិតជាមិនល្អនោះឡើយ បើអ្នកទម្លាប់យូរៗទៅអាចមានផលអាក្រក់មួយចំនួន។
១.បណ្តោលឲ្យហូរឈាម និងអាចខូចធ្មេញទាំងសំណុំ
២.ឆ្លងមេរោគតាមអញ្ចាញធ្មេញ
៣.ធ្វើឲ្យធ្មេញញែកឃ្លាតឆ្ងាយចេញពីគ្នា
៤.ខូចអញ្ចាញដែលបិតបាំងនៅតាមជើងធ្មេញ
៥.ធ្វើឲ្យមានការឈឺចាប់ ឬខូចខាតឬសធ្មេញ
៦.បំផ្លាញសន្ទះស្តើងៗរបស់ធ្មេញ
៧.មានដង្ហើមអាក្រក់
ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកគួរតែព្យាយាមកាត់បន្ថយការប្រើឈើចាក់ធ្មេញ ហើយជ្រើសរើសវិធីផ្សេងក្នុងការសម្អាតប្រសើរជាង៕