កិច្ចការ 4 យ៉ាងដែលអ្នកម្តាយមានគភ៌ហាមខកខាន

0
162

តួនាទីមើលថៃទាំកូនតូចក្នុងគភ៌ប្រហែលជាធ្វើឱ្យអ្នកម្តាយមានអារម្មណ៍តានតឹងមិនស្ទើរឡើយ តែបើរវល់តែមកអង្គុយធុញ
ទ្រាន់រហូតនោះក៏ប្រហែលជាជួយអ្វីមិនបានដែរ សុខចិត្តរកកិច្ចការងារសប្បាយៗមកធ្វើកែអផ្សុកវិញល្អជាង ព្រោះបើអ្នកម្តាយមានអារម្មណ៍ល្អ កូនតូចក្នុងផ្ទៃក៏មានសេចក្តីសុខដែរ ដូច្នេះដើម្បីឱ្យទទួលបានអារម្មណ៍រីករាយស្រស់ថ្លានោះ សូមណែនាំកិច្ចការងារ 4 យ៉ាងដែលស្រ្តីមានគភ៌មិនគួរខកខានមកជម្រាបជូន។

1 សម្រាកលំហែកាយ
គ្មានអំឡុងពេលណាដែលស័ក្តិសមសម្រាប់ការទៅដើរកំសាន្តសម្រាកលំហែកាយស្មើនឹងអំឡុងពេលត្រីមាសទី 2 នៃការតាំងគភ៌នេះទៀតទេ ព្រោះក្នុងត្រីមាសដំបូងអ្នកម្តាយត្រូវតស៊ូនឹងអាការចាញ់កូន និងអាការទន់ល្វើយគ្មានកម្លាំងកំហែង ចំណែកត្រី
មាសទី 3 វិញនោះ ពោះក៏ធំធ្វើឱ្យពិបាកក្នុងការធ្វើចលនា ឬធ្វើអ្វីក៏មិនសូវស្រួល ដូច្នេះអំឡុងពេលនេះ ស័ក្តិសមបំផុត។

បើធ្វើដំណើរដោយយន្តហោះអាចត្រូវមើលចំណុចកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយផង តែបើធ្វើដំណើរតាមរថយន្តវិញក៏កុំភ្លេចឈប់ចូលសំចតឱ្យបានញឹកញាប់ផងដើម្បីបានតម្រង់ដៃតម្រង់ជើងខ្លះ ឬបើធ្វើដំណើរតាមទូកនោះ ឡារ៉ែនមិនណែនាំឱ្យជិះទូកលឿន (Speed boat) ឬទូកតូចៗស្រាលៗដែលអាចលោតរលាក់ខ្លាំងៗពេលប៉ះនឹងទឹករលកនោះទេ ព្រោះអាច
បណ្តាលឱ្យមានគ្រោះថ្នាក់បាន។

2 សរសេរសំបុត្រទុកឱ្យកូនមើល
ចំណុចនេះសូមយកចិត្តអ្នកម្តាយដែលចូលចិត្តសរសេរកត់កំណត់ហេតុជាពិសេសតែម្តង ការសរសេរកំណត់ហេតុ ឬសំបុត្រនេះជួយសាងនូវសម្ព័ន្ធភាពយ៉ាងស៊ីជម្រៅរវាងម្តាយ និងកូនឱ្យកាន់តែរឹងមាំឡើង មានអារម្មណ៍ថាជាមនុស្សតែមួយកាន់តែ
ខ្លាំងឡើង និងក្នុងន័យមួយទៀតនៅអាចជួយឱ្យអ្នកម្តាយបានទម្លាយភាពតានតឹងនៅក្នុងចិត្តចេញមកបានយ៉ាងល្អទៀតផង ចុងក្រោយនៅពេលកូនធំឡើង ហើយបានអានកំណត់ត្រានេះ ក៏រឹតតែធ្វើឱ្យកូនមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ ក្តីបារម្ភ ជាការចងរឹតខ្សែសម្ព័ន្ធដ៏ល្អបំផុត ចំណែកអ្នកម្តាយដែលមិនចូលចិត្តការសរសេរនោះ ក៏អាចប្រើវិធីផ្សេងទៀតបានដែរ ដូចជា ប្រើអ៊ែបភ្លីខេស្សឹនក្នុងទូរស័ព្ទថតសម្លេងទុក ជាដើម។

3 ដើរហាងទិញសម្លៀកបំពាក់មានផ្ទៃពោះ
ចំណុចនេះត្រូវចិត្តនារីៗយើងយ៉ាងពិតប្រាកដ ព្រោះការបានដើរសបភិងរើសទិញខោអាវថ្មីៗ ស្អាតៗ គឺជាភាពរីករាយជក់ចិត្តខ្លាំងមែនទែន ហើយឆ្លៀតឱកាសនេះដឹកដៃមិត្តភ័ក្តិ ឬស្វាមីឱ្យទៅជួយរើសឈុតពោះធំម៉ូដដែលស្រឡាញ់ចូលចិត្ត ទាំងឈុតនៅផ្ទះ ឈុតទៅដើរលេង ឈុតចូលរួមពិធី ស្បែកជើង ឈុតខាងក្នុង -ល- ទោះជាដើរឡើងហត់មែន តែក៏មានសេចក្តីសុខក្នុងចិត្ត ធូរអារម្មណ៍ បាត់តានតឹងអស់ជាច្រើនថ្ងៃដែរ។

4 លាមគ្រីមថែបំប៉នស្បែក
ដោយសារតែក្បាលពោះម្តាយដែលកាន់តែធំឡើង ធ្វើឱ្យស្បែកបែកសង្វា និងរមាស់នោះ ទើបអ្នកម្តាយត្រូវតែលាបគ្រីមនៅ
លើក្បាលពោះ តែការលាបគ្រីមបែបព្រងើយៗនោះអាចគួរឱ្យធុញទ្រាន់ណាស់ ដូច្នេះសាកល្បងបន្ថែមសេចក្តីសប្បាយរីករាយដោយការនិយាយលេងជាមួយកូន ច្រៀងចម្រៀង ឬនិយាយរឿងរ៉ាវផ្សេងៗម្តងទៅមើល៍ក្រៅពីធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ធូរស្រាលហើយ កូននៅក្នុងផ្ទៃក៏មានសេចក្តីសុខផងដែរ ក្នុងការងារវិភាគស្រាវជ្រាវមួយបានរកឃើញថា ការនិយាយលេងជាមួយកូននៅក្នុងគភ៌របស់ឪពុកម្តាយ ធ្វើឱ្យកូនតូចស្គាល់ និងចងចាំសំឡេងបាននៅពេលប្រសូតចេញមក ធ្វើឱ្យកូនគ្មានអារម្មណ៍តានតឹង និងមានសុវត្ថិភាពទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here