ស្រ្តីតាំងគភ៌ទល់លាមក បណ្ដាលមកពីហេតុអ្វី?

0
96

ស្ត្រីតាំងគភ៌ហើយទល់លាមក អាចបណ្តាលឱ្យកើតមានចំពោះស្ត្រីស្ទើរតែគ្រប់រូប និងស្ទើរតែគ្រប់ដំណាក់កាលនៃការតាំងគភ៌ទៅហើយ នៅពេលដែលស្ត្រីពពោះហើយទល់លាមក នោះមានអារម្មណ៍មិនសូវស្រួលខ្លួនឡើយ បើពោះកាន់តែធំ នោះកាន់តែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ព្រោះដោយការរីកមាឌរបស់ពោះផង និងរយៈពេលការទល់លាមកផង បូកផ្សំគ្នាក្នុងពេលតែមួយ គឺកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ។ ភាគច្រើនហើយ ដែលស្ត្រីតាំងគភ៌មានអាការទល់លាមក ហើយតែងកើតមានស្ថិតក្នុងអម្លុងពេលតាំងគភ៌ទៀតសោត ប្រហែលជាអ្នកមានបញ្ហានេះពីមុនមកក៏ថាបាន ។

ស្ត្រីមានពោះពង្ស ហើយមានអាការទល់លាមក នោះបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ៖

១.កើតមកពីអ័រម៉ូននៅក្នុងរាងកាយរបស់ស្ត្រីមានគភ៌កើនឡើងជាលំដាប់
អ័រម៉ូនផ្សេងៗ ដែលកើតឡើងក្នុងអម្លុងពេលតាំងគភ៌បានហុចផលទៅដល់ការធ្វើការរបស់ពោះវៀន ដែលបានកាត់បន្ថយការរំលាយអាហារឱ្យកាន់តែតិចឡើងៗ ។

២.ស្បូនរបស់ស្ត្រីមានផ្ទៃពោះរីកធំឡើងជារាល់ថ្ងៃ
ខ្នាតរបស់ស្បូនរីកធំឡើងជារាល់ថ្ងៃ ជាហេតុធ្វើឱ្យកាត់ត្បៀតពោះវៀន ធ្វើឱ្យពោះវៀនអង្គិលខ្លួនយឺត ហើយធ្វើឱ្យលាមកកាន់តែប្រមូលផ្ដុំឡើង រហូតដល់ធ្វើឱ្យលាមកក្លាយជារឹង ហើយពិបាកក្នុងការបញ្ចេញចោល ជាហេតុក្ដៀនលាមកនោះឯង ។

៣.កើតពីការទទួលអាហាររបស់ស្ត្រីមានផ្ទៃពោះ
ស្ត្រីតាំងគភ៌ខ្លះទទួលទានអាហារច្រើនប្រភេទ ច្រើនយ៉ាង រហូតដល់ពេលខ្លះឆ្អែកជ្រុល ហើយពិសាទឹកតិចជាងធម្មតា និងជាពិសេសនៅអម្លុងពេលតាំងគភ៌​ គឺមិនអាចហាត់ប្រាណបានផងនោះ ក៏ធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនសូវតំណើរការណ៍បានល្អដូចមុន ។

៤.កើតពីការទទួលទានវីតាមីនមួយចំនួន
ក្រៅពីវីតាមីនមួយចំនួនដែលគ្រូពេទ្យបានណែនាំហើយ មានខ្លះបានហុចផលឱ្យស្ត្រីមានផ្ទៃពោះមានអាការទល់លាមក ដូចជាការទទួលទានវីតាមីន ធាតុដែក និង កាល់ស្យូមជាដើម ។

នៅទំព័របន្ទាប់ គេហទំព័រ Baby and Mom ឬ មាតា និងទារក និងបកស្រាយពីដំណោះស្រាយស្ត្រីតាំងគភ៌មានអាការទល់លាមកជាបន្ដទៀត សូមរង់ចាំអានទាំងអស់គ្នា សូមអរគុណ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here