បេះដូងជាអវយវៈមួយរបស់មនុស្សដែលធ្វើការតាំងពីនៅក្នុងគភ៌ម្តាយ និងធ្វើការទៅរហូតពេញមួយជីវិតដោយមិនដែលបានឈប់សម្រាក និងគ្មានអវយវៈបម្រុងសម្រាប់ប្រើដូចអវយៈផ្សេងឡើយ ដូច្នេះបើចង់ឱ្យល្អ ស្ត្រីមានគភ៌គួរតែមើលថែទាំបេះដូងកូនតាំងពីនៅក្នុងផ្ទៃរបស់ខ្លួនឱ្យរឹងប៉ឹងឥតខ្ចោះបំផុត។
ខាងក្រោមនេះគឺការរីកចម្រើនធំធាត់ និងវិធីមើលថែទាំបេះដូងកូនក្នុងពោះម្តាយ៖
1. បេះដូង…
ជាអវយវៈតែមួយគត់ដែលគ្មានសឺកួរ(Secoure)បម្រុងដូចអវយវៈដទៃទៀត ដូចជា សួត ក្រលៀន និងថ្លើម ដូច្នេះបើកើតការរអាក់រអួលខូចខាត ដូចជា លេចធ្លាយ ឬត្បៀតតូច នឹងបង្កជាគ្រោះថ្នាក់ធំបាន។
2. បេះដូង…
ធ្វើការដូចម៉ូទ័របូមទឹកដែលមានភាពពិសេសគឺ ទទួលយកឈាមខ្មៅដែលប្រៀបដូចជាទឹកកខ្វក់ទៅសម្អាតនៅក្នុងសួតខណៈពេលជាមួយគ្នាក៏បញ្ជូនឈាមក្រហមដែលប្រៀបដូចជាទឹកស្អាតទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយ ហើយតួនាទីទាំងនេះនឹងចាប់ផ្តើមតាំងពីនៅជាកូនជីវិតតូចមួយនៅក្នុងពោះអ្នកម្តាយមកម្ល៉េះ។ដោយសារតែយើងត្រូវប្រើបេះដូងតែមួយរហូតក្នុងពេលមានជីវិត និងជាការធ្វើការយ៉ាងគ្មានពេលឈប់សម្រាក ដោយហេតុនេះឯងទើបបេះដូងមានគ្រោងសាងសាច់ដុំប្រភេទពិសេសដែលរឹងមាំខ្លាំង មានសរសៃឈាមបែកខ្នែងជាច្រើនទៅចិញ្ចឹមសាច់ដុំយ៉ាងសព្វទីកន្លែងក្នុងរាងកាយ ដើម្បីបំពេញតួនាទីយ៉ាងក្លាហានអត់ធន់នេះបាន។
ការធំធាត់របស់ “បេះដូងកូន” នៅក្នុងពោះម្តាយ
4 សប្តាហ៍… បេះដូងចាប់ផ្តើមវិវត្ត គឺជាអវយវៈមួយឈុតដំបូងដែលកូនក្អុកទារកនឹងចាប់ផ្តើមវិវត្តឡើង (ឬក្នុងអំឡុង6សប្តាហ៍ រាប់ចាប់ពីថ្ងៃដំបូងដែលបាត់វដ្តរដូវ) ដែលខណៈនោះកូនក្អុកទារកនឹងប្រកបដោយកោសិកាត្រឹមតែ150កោសិកាប៉ុណ្ណោះ តែនឹងមានការបែងថ្នាក់សាច់ភ្នាសជាលិកាចេញជា3ជាន់ គឺ ក្រៅ កណ្តាល និងក្នុង។សាច់ភ្នាសជាលិកាជាន់កណ្តាលនេះឯងដែលនឹងមានសក្តានុពលក្នុងការវិវត្តជាអវយវៈដែលមានភាពពិសេសលើផ្នែកជាប់មាំធន់ក្នុងការធ្វើការងារដែលមានដូចជា បេះដូង ក្រលៀន ប្រព័ន្ធអវយវៈបន្តពូជ ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និងសរសៃវៀវ។ បន្ទាប់ពីនោះក្នុង 2សប្តាហ៍តមក បេះដូងនឹងមានការវិវត្តយ៉ាងឆាប់រហ័ស តាមគ្រោងសាងដែលកំណត់ទុករួចហើយក្នុងបែបទម្រង់រូបរាងរបស់ហ្ស៊ែន។
ទើបវាជាអំឡុងពេលដែលស្ត្រីមានគភ៌ត្រូវប្រយ័ត្នខ្លាំងបំផុតក្នុងការមើលថែទាំខ្លួនឯង ព្រោះបើបានទទួលមេរោគប្រភេទខ្លះដូចជា មេរោគកញ្ជ្រឹលធំ ឬស្ត្រីដែលតាំងគភ៌នោះកើតជំងឺទឹកនោមផ្អែម និងគ្រប់គ្រងជាតិស្ករមិនបានល្អ ឬមិនដឹងខ្លួនថាកើតជំងឺហ្នឹងក៏ដោយ ឬជក់បារី ឬញ៉ាំថ្នាំប្រភេទខ្លះដែលបង្កគ្រោះថ្នាក់ ក៏ជាលទ្ធផលធ្វើឱ្យកូនមានបេះដូងពិការបានដែរ។
6 សប្តាហ៍… នឹងចាប់ផ្តើមឃើញបេះដូងរបស់កូនលោតតាមរយៈការមើលដោយអ៊ុលត្រាសោនដ៍ ដែលអំឡុងពេលនេះកូនក្អុកទារកនឹងមានខ្លួនតូចខ្លាំងណាស់ វាស់បានតាមរយៈប្រវែងពីក្បាលដល់គូថត្រឹមតែ0.08 – 0.16 អីុញហ្វុ៊តប៉ុណ្ណោះ។
10 សប្តាហ៍… បេះដូងនឹងមានគ្រោងសាងពេញលេញស្រេចបាច់ ដែលអាចប្តូរឈ្មោះហៅពី កូនក្អុក មកជាទារកបានហើយ។
11 សប្តាហ៍… ស្តាប់សំឡេងបេះដូងទារកបានដោយការប្រើគ្រឿង Doppler sound wave stethoscope ដែលជាឧបករណ៍សម្រាប់ស្តាប់សំឡេងបេះដូងទារក។ ពេលនេះទារកនឹងមានប្រវែង1.17 – 2.4អីុញហ្វុ៊ត។
28 សប្តាហ៍ – 38 សប្តាហ៍… បេះដូងចាប់ផ្តើមមានការតុបតែង ចំណែកប្រកបរាយរងរបស់បេះដូងរហូតស្រេចឥតខ្ចោះហើយ បន្ទាប់ពីនោះ បេះដូងក៏នឹងចាប់ផ្តើមពង្រីកទំហំឱ្យពេញគ្រោងសាងនៅពេលគ្រប់កំណត់ប្រសូត។
បន្ទាប់ពីនោះបេះដូងនឹងមានតួនាទីជាបន្តបន្ទាប់ក្នុងប្រព័ន្ធហូរវិលរបស់ឈាម តាំងពីនៅក្នុងគភ៌ពេញមួយរយៈពេល9ខែដោយបេះដូងទារកនឹងមានអត្រាការលោតលឿនខ្លាំងពេលប្រៀបធៀបនឹងមនុស្សធំ ព្រោះមនុស្សនឹងមានការធំធាត់ដែលលឿនបំផុត។ ក្នុងអំឡុងជីវិតពេលនៅក្នុងគភ៌ម្តាយ នឹងលោតប្រមាណ140-160ដងក្នុងមួយនាទី រួចនិងថយចុះតាមលំដាប់ក្នុងរយៈពេលក្រោយប្រសូត តាមអត្រាចម្រើនធំធាត់តាមវ័យ ភាពឥតខ្ចោះរបស់បេះដូង និងភាពរឹងមាំរបស់សុខភាពក្មេង៕