សារធាតុ​អាហារ​ដែល​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

0
113

ស្ត្រី​មានគភ៌​ត្រូវ ការ​កម្លាំង​ថាមពល​ថែម​ឡើង​ពី 150-350កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​ការ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ និង​មេ​តា​បូ​លី-ហ្ស៊ឹ​ម​ដែល​កើនឡើង​របស់​មាតា។ជាទូទៅ​លោកគ្រូ​ពេទ្យ​តែង​ណែ​នាំឱ្យ​ទទួលទាន​ប្រូ​តេ​អុ​ី​ន​បន្ថែម​ឡើង​យ៉ាងតិច 30ក្រាម​ក្នុង​មួយថ្ងៃ និងខាងក្រោម​នេះ គឺជា​សារធាតុ​អាហារសំខាន់ៗដែល​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវតែ​បានទទួល។

ហ្វូ​លេ​ត ៈ ស្ត្រី​មានគភ៌​មួយចំនួន​មាន​ភាព​ប្រថុយប្រថាន​ចំពោះ​ការខ្វះ​សារធាតុ ហ្វូ​លេ​ត​ខ្លាំងណាស់​ដូច-ជា ការ​មានគភ៌​កូនភ្លោះ បានទទួល-ទាន​ថ្នាំ​ការពារ​ប្រកាច់ ទើប​គួរ​បានទទួល​សារធាតុ ហ្វូ​លេ​ត​បន្ថែម​យ៉ាងតិច200-400ម៉ៃ​ខូ​ក្រាម និង​ឃើញថា ហ្វូ​លេ​ត​ថែមទាំង​ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ចំពោះ​ភាព​ពិការ​របស់​បំពង់​ប្រសាទ ទារក​ដែល​មិន​បិទ(Neural Tube Defect)។

សា​ធាតុដែក ៈ ស្ត្រី​មានគភ៌​ត្រូវការ​សារធាតុ​ដែក​ច្រើនឡើង​ដើម្បី​ផលិត​គ្រាប់​ឈាម ឡា​រ៉ែ​ន សូម​ណែ​នាំឱ្យ​ទទួលយក​សារធាតុ​ដែក​ពី​អាហារ30-60មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ តែបើ​ទទួលទាន​សារ​ធាតុដែក​បន្ថែម​ក្នុង​រូប​បែប FeSO4 វិញ​នោះ​ត្រូវ​ឱ្យបាន​ពី300-600មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ។ មាន​ឯកសារ​មួយ​បានឱ្យដឹងថា បើ​កម្រិត​សារធាតុ​ដែក​ខ្ពស់​ជ្រុល​ពេក នឹង​នាំ​ឆ្ពោះទៅរក​សភាវ​ទឹកនោមផ្អែម​ខណៈ​មានគភ៌ ក្រុម​វេជ្ជបណ្ឌិត​ក្នុងប្រទេស​អង់គ្លេស និង​កាណាដា​នឹង​ពិចារណា​ក្នុង​ការផ្តល់​សារធាតុ

ដែក​បន្ថែម​ចំពោះតែ​ស្ត្រី​ណា​ដែល​រកឃើញថា មាន​ជំងឺ​ឈាម​ស្លេក​ដែល​បណ្តាលមកពី​ការខ្វះ​សារ​ធាតុដែក​តែប៉ុណ្ណោះ។ សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ភាគច្រើន​គ្រូពេទ្យ​នឹង​ឱ្យ​សារ​ធាតុដែក​បន្ថែម​ជាប្រចាំ ដោយសារតែ​តែងមាន​ការខ្វះ​សារធាតុ​ដែក​ច្រើន ទើប​កន្លែង​ខ្លះ​មាន​គ្រោង​ការបន្ថែម​សារធាតុ​ដែក និង​ហ្វូ​លេ​តដល់​ស្ត្រី​វ័យ​ជំទង់ ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​រោគ​ឈាម​ស្លេក​តាំងពី​ពេលមុន​តាំង​គភ៌។

កាល់ស្យូម ៈ មាន​ភាព​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ឆ្អឹង​របស់​ទារក ស្ត្រី​មានគភ៌​មាន​តម្រូវការ​កាល់ស្យូម​កើនឡើង 122-167% ឬ​គួរ​បានទទួល​យ៉ាងតិច​បំផុត1ក្រាម​ក្នុង​មួយថ្ងៃ។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​បានឱ្យដឹងថា កាល់ស្យូម​នឹង​ជួយ​កាត់បន្ថយសម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌ កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ចំពោះ​គភ៌​មាន​ជាតិពុល​បាន​ទៀតផង។

វីតាមីន A ៈ មាន​សម្ពន្ធភាព​ជាមួយ​កម្រិត​សារធាតុ​ដែក បើ​ទទួលបាន​មិន​គ្រប់គ្រាន់​ក្នុងខណៈ​មានគភ៌​នឹង​ក្លាយជា​មូលហេតុ​បណ្តាលឱ្យ​កើតរោគ​លោហិត​ស្លេក​បាន។ បរិមាណ​ដែល​លោកគ្រូ​ពេទ្យ​ណែនាំ​ឱ្យទទួល​ទាន​នោះ​គឺ មួយថ្ងៃ5,000IU បើ​ទទួលបាន​ច្រើនជាង10,000IU ទារក​នៅក្នុង​ផ្ទៃ​នឹង​ប្រថុយ​ក្នុង​ការកើត​សភាវ​ពិការ ជាពិសេស​ប្រព័ន្ធ​បញ្ចេញ​ទឹកមូត្រ។

វីតាមីន B12 ៈ បើ​មាន​កម្រិត​ទាប រួមជាមួយ​កម្រិត​ហ្វូ​លេ​ត​ដែល​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌​នោះ នឹង​ក្លាយជា​បច្ច័យ​ប្រថុយប្រថាន​អាច​នឹង​ធ្វើឱ្យ​ទារក​មាន​សភាវ​ឌឺ​នឹង​សារធាតុ​អុ​ី​ន​ស៊ូ​លីន​នាពេល​អនាគត​បាន។

ដូច្នេះហើយ​ទើបនឹង​ការ ជ្រើសរើស​ប្រើ​អាហារ​បំប៉ន​ក្នុងអំឡុងពេល​មានគភ៌ អ្នក​គួរ​ស្ថិតនៅ​ក្នុងការ​មើលថែរ​បស់​លោកគ្រូ​ពេទ្យ ដើម្បី ទទួលបាន​ពាក្យ​ណែនាំ​ដែល​ត្រឹមត្រូវ និង​ការប្រើ​ថ្នាំ​ដែល​ស័ក្តិសម និង​ដើម្បីឱ្យ​ទាំង​អ្នក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព រឹងប៉ឹង និង​មាន​វិវឌ្ឍនាការ​ដ៏​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here