ចាញ់កូន និង​មិន​ចាញ់កូន មួយណា​ល្អ​ជាង ?

0
1

មាន​សំនួរ​ជាច្រើន​ជុំវិញ​បញ្ហា​អាការ​ចាញ់កូន ដែល​អ្នក​ស្ត្រី​កំពុង​តាំង​គភ៌​មាន​មន្ទិលសង្ស័យ​ជាច្រើន ដោយឡែក​ថ្ងៃនេះ គេហទំព័រ មាតា និង ទារក ឬ Baby and Mom សូម​លើកយក​បញ្ហា​នេះ​មក​បកស្រាយ​ជូនទៅ​តាម​សំណូមព​របស់​អ្នក​ម្ដាយ​ទាំងអស់គ្នា។

 

អ្នក​ម្ដាយ​មួយរូប​បាន​ឆ្លើយថា ការចាប់ផ្ដើម​តាំង​គភ៌​នៅ 2 ខែ ដំបូង​មាន​អាការ​ចាញ់​ខ្លាំង​មែនទែន ឃើញ​អាហារ​អ្វី​ក៏ដោយ ឬ សូម្បី​ត​ដុសធ្មេញ​ក៏​ក្អួត​រាល់ថ្ងៃ ។ រហូតដល់​សូម្បីតែ ញ៉ាំ​ផ្លែ​ប៉ោម ក៏មាន​អាកា​រៈ​ស្អុយ​ក្លិន មិន​ចង់​ទទួលទាន​តែម្ដង ទោះបី​ដឹងថា មាន​ផលប្រយោជន៍​ចំពោះ​សុខភាព​ក៏ដោយ ។ តើ​ធ្វើ​ដូច​ម្ដេចទៅ បើ​អាការ​ចាញ់​ខ្លាំង ឬ​មិនសូវ​ចាញ់ ណាមួយ​ល្អ​ជាង?

 

អ្នក​ម្ដាយ​ម្នាក់ទៀត បាន​ចោទ​សួរថា នៅពេល​បាន​មាន​ផ្ទៃពោះ​បាន ១០ សប្ដាហ៍​ហើយ គ្មាន​អាកា​រៈ​ចាញ់កូន​សោះ ក៏ប៉ុន្ដែ​តាំង​គភ៌ ១ ខែ​ដំបូង ក៏​នៅតែ​ឆ្ងល់​ថា ហេតុអ្វី​ក៏​មិនទាន់​ចាញ់កូន តើ​មាន​អា​ការខុស​ប្រក្រតី​ឬទេ? ការទទួល​ទាន​វិញ​បាន​គ្រប់យ៉ាង មិន​ចាញ់​ក្លិន មាន​អារម្មណ៍​ថា មិន​ដូច​ស្ត្រី​ទូទៅ​ដែល​គេ​កំពុង​មានកូន​ឡើយ ។

 

រាល់​ចម្ងល់​ទាំងអស់​ត្រូវតែមាន​ចម្លើយ ដូច្នោះ​ហើយ​ទើប​អ្នកជំនាញ​បាន​ពោលថា អាការ​ចាញ់កូន​ខ្លាំង ឬ​មិនសូវ​ចាញ់កូន គឺ​បណ្ដាលមកពី​កត្តា​ជាច្រើន តែ​អ្វីដែល​សំខាន់​ជាងគេ​នោះ​គឺ បម្រែបម្រួល​របស់​អ័រម៉ូន​របស់​ស្ត្រី ដែលមាន​ច្រើន ឬ​តិច ទៅតាម​ស្ត្រី​ជា​ម្ដាយ ដែលមាន​របប​ជីវិត អ័​រមូ​នផ្សេងៗគ្នា ។ ចំពោះ​ស្ត្រី​ដែល​ចាញ់កូន​ខ្លាំង និង​មាន​បម្រែបម្រួល​រាងកាយ​ច្រើន នោះ​បញ្ជាក់ថា សុខភាព​កូន​របស់​អ្នក​ម្ដាយ​ល្អ និង​មាន​ភាព​ឆ្លាត​វ៉ៃ ក៏ប៉ុន្ដែ ស្ត្រី​ដែល​មិនសូវមាន​អាការ​ចាញ់កូន ឬ​គ្មាន​តែម្ដង នោះ​ក៏​មិនមែន​បញ្ជាក់ថា កូន​អ្នក​មិន​ឆ្លាត​ឬ សុខភាព​មិនល្អ​នេះ​ទេ ពោលគឺ កូន​មាន​ភាពសម្បូរ និង​សម្រប​តាម​សុខភាព​ម្ដាយ​ទៅវិញ​ទេ ដូច្នោះ​អ្នកជា​ម្ដាយ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍ និង​វីតាមីន​ឱ្យបាន​ច្រើន ដើម្បី​ចម្រើន​ដល់​វ​ឌ្ឍា​នា​ការលូតលាស់​របស់​កូន​ផងដែរ។ ដូច្នោះ​ស្ត្រី​តាំង​គភ៌​ទាំងឡាយ អាច​ពិចារណា​បាន​ហើយ​ថា ករណី​ណាមួយ​ដែល​អ្នក​កំពុងស្ថិត​នៅក្នុង ហើយ​គ្មាន​ក្ដី​ព្រួយបារម្ភ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here