ស្ត្រី​ដែលមាន​ក្រុម​ឈាម​ដក(-) ប្រឈម​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ!!! (Incompatibilité Rhésus: quel risque pendant la grossesse)

0
1

ជាទូទៅ​នៅពេល​ស្ត្រី​ជា​ម្តាយ​មាន​ក្រុម​ឈាម​ដក(-) ហើយ​ទារ​កមាន​ក្រុម​ឈាម​បូក(+), ប្រព​ន្ធ័​ភាពស៊ាំ ម្តាយ​អាចបង្កើត អង់​ទីករ ប្រឆាំង​និង កោសិកា​របស់​ទារក ប្រសិនបើ​ទារក​ដែល​កំពុង​ពរ​ពោះ​នេះ​មិនមែន ជាការ​ពរ​ពោះ​កូន​ទីមួយ។

 

 

១) កត្តា​ប្រឈមៈ ស្ត្រី​ណាខ្លះ​អាចមាន​បញ្ហា​នេះ?

នៅពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ ក្រុម​ឈាម Rhésus (រេ​ស៊ី​ស) ត្រូវតែ​ដឹង។ incompatibilité rhésus កើតមាន​លើ​ស្ត្រី ដែលមាន​ក្រុម​ឈាម​rhésus ដក( A-,B-,AB-, O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​rhésus បូក(A+, B+, AB+, O+)!

 

 

២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះ​ងាយ​យល់៖

គ្រាប់​ឈាមក្រហម​នៃ​ទារក​ដែលមាន​rhésus (+) នៅលើ​សំបក​មាន​antigène D, រីឯ​ម្តាយ​ដែលមាន​ក្រុម​ឈាម rhésus (-) គឺ​មិនមាន antigène Dនោះទេ។ ធម្មតា​ក្រោយពេល​សំរាលកូន (delivery), ឬ​រលូត​កូន (miscarriage), ឬ​រំលូតកូន (abortion), ឬ​កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូលទៅក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ ក៏​ចាប់​បង្កើត​អង់​ទីករ​ហៅថា (agglutinines irrégulières)។ នៅពេល​ពរ​ពោះ​លើក​ក្រោយ អង់​ទីករ​នេះ​នឹង​ប្រឆាំងនឹង កោសិកា​ទារក​ដែលមាន​antigène D ដែល​ខ្លួន​ម្តាយ​គិតថា​ជា​របស់​ចំលែក។ ទារក​ប្រឈម​នឹង​ការខូចខាត​គ្រាប់ ឈាមក្រហម (anémie hémolytique )ដែល​ធ្វើអោយ​ចុះខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ។

 

 

៣) ម្តាយ​Rhésus (-) ហើយ ទារក rhésus (+): ប្រការ​គួរ​យល់ដឹង៖

⁃ នៅពេល​ផ្ទៃពោះ​កូន​ទីមួយ ពុំមាន​ក​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ទេ ព្រោះ​ឈាម​ម្តាយ​និង​ឈាម​កូន ត្រូវ​ខ​ណ្ឌ័​ចែក​ដោយឡែក​ពីគ្នា​ដោយសា​សុក។

⁃ គ្រោះថ្នាក់​គឺ​កើត​លើ​ផ្ទៃពោះ​កូន​បន្តបន្ទាប់

⁃ ធម្មតា​ពេល​សម្រាលកូន (delivery), រលូត​កូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូលទៅក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ​ក៏​ចាប់​បង្កើត​អង់​ទីករ​ហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកា​ទារក​ដែលមាន antigène D ហើយ​ដែល​ខ្លួន​ម្តាយ​គិតថា​ជា​របស់​ចំលែក។

⁃ នៅពេល​ពរ​ពោះ​ផ្ទៃពោះ​បន្ទាប់ បើ​ទារក​នៅតែ rhésus(+), anticorps របស់​ម្តាយ​អាច​ឆ្លងកាត់​សុក​ចូលទៅ​ឈាម កូន​ហើយ​វាយបំផ្លាញ​គ្រាប់​ឈាមក្រហម​កូន(hemolytic)ដែល​ធ្វើអោយ​ទារក​អាច​ស្លាប់​ក្នុង​ពោះ​ដោយសារ​ការ ខូចខាត​គ្រាប់​ឈាមក្រហម។

 

 

៤) ផលវិបាក

ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន​ឬ​កូន​ស្លាប់​ក្នង​ពោះ។

 

៥) ការការពារ​ឬ​បង្ការ៖

⁃ ការស្វែងរក agglutines irrégulières ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ

⁃ ការតាមដាន​ស្ត្រី​ដែល​ប្រឈម ដោយ​ការពិនិត្យ​ឈាម និង​តាមដាន​អេកូ​ទារក​ក្នុង​ផ្ទៃ

⁃ ការចាក់​ថ្នាំ Immunoglobulines anti-D ក្រោយពេល​សម្រាលកូនម្តងៗ ក្រោយពេល​រំលូតកូន ឬ​រលូត​កូន ដើម្បី neutraliser គ្រាប់​ឈាមក្រហម​ដែល​rhésus (+) ក្នុង​បំណង ចៀសវាង​ការផលិត​អង់​ទីករ agglutinines irrégulières ដើម្បី​ការពារ​ទារក​ពេល​ផ្ទៃពោះ​បន្ទាប់។

⁃ ការចាក់​បង្ការ​ពេល​កំពុង​ពរ​ពោះ​អាចធ្វើ​បាន​ចំពោះ​ស្ត្រី​នៅ ត្រីមាស​ទី៣នៃ​គ៍​ភ។

 

 

“សូម​មក​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការការពារ និង​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​ផលប៉ះពាល់​ដល់​ម្តាយ និង​ទារក”

 

ប្រភព៖ Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here