វិធីសាស្ត្រ​បំបាត់​ការ​ចាញ់កូន​យ៉ាង​មាន​ប្រសិទ្ធភាព

0
1

ក្រុម​អ្នកជំនាញ​បាន​បង្ហាញថា ខណៈដែល​ចាញ់កូន​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​នោះទេ ប៉ុន្តែ​បើ​ស្រី​មាន​ផ្ទៃពោះ​បណ្តែតបណ្តោយ​ឲ្យ​អាកា​រៈ​នេះ​កើតឡើង​ធ្ងន់ធ្ងរ​ពេក អាចធ្វើ​ឲ្យ​ខ្លួន​ខ្សោះ​ជាតិ​ទឹក និង​ខ្សោយ។

 

 

ទោះជា​យ៉ាងណា បើ​យោងតាម​បាន​ឲ្យ​ដឹងថា ការ​អាកា​រៈ​ចាញ់កូន អាច​ដោះស្រាយបាន ប្រសិន​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អនុវត្ត​ដូចខាងក្រោម៖

១.ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទានតិចៗ តែ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ។ ទម្លាប់​មួយ​នេះ អាច​កាត់បន្ថយ​ការ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ និង​ទប់ស្កាត់​ការ​ក្អួតចង្អោរ។

២.ការស្រេកឃ្លាន​គឺជា​រឿង​ធម្មតា​មួយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ក៏ប៉ុន្តែ​បើ​អ្នក​ចេះតែ​ប​ណ្តោ​ល​ខ្លួន​ទៅតាម​ចិត្ត​ដែល​នឹង​ឃើញ អ្នក​អាច​ចាញ់កូន​កាន់តែខ្លាំង។ ដូច្នេះ​ការបរិភោគ​អាហារ​ដែលមាន​ផាសុខភាព និង​កំណត់​បរិមាណ គឺជា​រឿង​ដ៏​ល្អ​បំផុត។

 

៣.រៀងរាល់​មុនពេល​ចូល​គេង ស្ត្រី​មាន​ផ្ទៃពោះ​អាច​បរិភោគ​អាហារ​ណា​ដែល​សម្បូរ​ប្រូតេអ៊ីន និង​កាបូន​អ៊ី​ដ្រា​ត ដូចជា ក្រែ​ម​ទឹកដោះគោ គ្រាប់​ធញ្ញជាតិ​នានា… ដើម្បី​ជួយ​ទប់ស្កាត់​អាការ​ចង្អោរ​នៅពេល​ព្រឹក​ឡើង។

៤.ទម្លាប់​ទទួលទាន​ទឹក​ផ្លែឈើ និង​ទឹក​ត្រជាក់ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ធ្វើទុក្ខ​នៅពេល​ព្រឹក។ ហេតុនេះ អ្នក​អាច​បន្ថែម​ទឹក​ក​អនាម័យ​មួយចំនួន​ទៅក្នុង​ទឹក​ផ្លែឈើ រួច​ទទួល​បន្តិចម្តងៗតាម​ដំណើរ។

 

៥.ផ្លែឈើ​ដែល​អាចជួយ​សង្គ្រោះ​អ្នក​ពី​ការ​ចាញ់កូន​បាន គឺ​ក្រូចឆ្មា ក្រូច​ពណ៌​លឿង ឬ​ពពួក​ក្រូចផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ​ផ្លែឈើ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទារក​នៅក្នុង​ផ្ទៃ​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here