មិន​ចង់ឱ្យ​រលូត​កូន គួរ​អនុវត្តតាម​គោលការណ៍៤ចំណុចនេះ

0
1

គ្មាន​ស្ត្រី​រូប​ណា​ចង់​ជួបប្រទះ​បញ្ហា​រលូត​កូន​នោះឡើយ ព្រោះ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ​បំផុត ស្ទើរតែ​ចង់​ផ្តាច់ជីវិត​ទៅតាម​កូន លើកលែងតែ​អ្នក​មិន​ចង់ទុក​ទើប​សប្បាយចិត្ត។ ដូច្នេះហើយ ដើម្បី​បង្ការ​កុំ​ឲ្យ រឿង​ដ៏​អាក្រក់​មួយ​នេះ កើតមានឡើង គូស្នេហ៍​ទាំងពីរ​គួរតែ​អនុ​វ​ត្តា​ម​វិធីសាស្ត្រ ៤ចំណុច។

 

១. លះបង់​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល
មុននឹង​សម្រេចចិត្ត​មាន​ផ្ទៃពោះ អ្នក​គួរតែ​លះបង់​គ្រប់​ភ​សេ​ជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​អាល់កុល​ទាំងអស់ ព្រោះ​វា អាច​កាត់បន្ថយ​លទ្ធិភាព​ក្នុង​ការយក​កូន។ មិនតែប៉ុណ្ណោះ ប្រសិនបើ​អ្នកមាន​កូន​ឲ្យ​នៅតែ​ការមិន​លះបង់​ទៀត ឱកាស​នៃ​ការ​រលូត​កូន កើតមាន​កាន់តែ​ខ្ពស់។

 

២. បោះបង់​ទម្លាប់​ជក់បារី
ទម្លាប់​ជក់បារី មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះទេ សូម្បីតែ​មេជី​វិត​ឈ្មោល​របស់​បុរស និង​ប្រដាប់បន្តពូជ​មនុស្ស​ស្រី​ក៏មាន​គ្រោះថ្នាក់​ដែរ។ ហេតុនេះហើយ ដើម្បី​គេចចេញ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​រលូត​កូន អ្នក​ម្តាយ​គួរតែ​ឈប់​ជក់បារី ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែលមាន​ផ្សែង​បារី។

៣. ទទួលទាន​អាហារ​បំប៉ន់
ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ស្ត្រី​ដែលមាន​បំណង​ចង់បាន​កូន ព្រោះ​វា​អាចជួយ​រក្សា​តុល្យភាព​អ័រម៉ូន ក៏ដូចជា​ពង្រឹង​សុខភាព​បន្ត​ពូជ​ផងដែរ។ ប្រភេទ​អាហារ​ដែល​អ្នក​គួរតែ​ញ៉ាំ គឺ​អាហារ​ដែល​សម្បូរ​សារធាតុ​កាល់ស្យូម ស័ង្កសី ម៉ាញ៉េ​ស្យូ​ម វីតាមីន C … ។

 

 

៤.ជៀសវាង​អាហារ​ឆៅ
រាង​ល់​អាហារ​ឆៅ​ទាំង​អស់អ្នក​ត្រូវតែ​ជៀសវាង ព្រោះ​វា​អាច​ផ្ទុកមេរោគផ្សេងៗដែលមាន​គ្រោះថ្នាក់ ហើយ​អ្នក​មិនអាច​មើល​ឃើញនឹងភ្នែក​ទទេ​បា​ន​នោះទេ។ ជាពិសេស អ័យ​ស្ទើរ បង្ការ ត្រី​សមុទ្រ សាច់គោ និង​ស៊ុត ជាដើម។ ប្រសិនបើ​អ្នក​ចង់​ទទួលទាន គួរតែ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​ជាមុនសិន៕

ភាពឈឺចាប់ រំភើប លាយឡំ​ជាមួយនឹង​ហានិភ័យ​គ្រោះថ្នាក់​គ្រប់បែបយ៉ាង សុទ្ធតែជា​បទពិសោធន៍​ដែល​ស្ត្រី​គ្រប់រូប​ត្រូវ​ឆ្លងកាត់ នៅពេលដែល​ពួកគេ​មាន​ផ្ទៃពោះ។ នេះហើយ​ជា​មូលហេតុ ដែល​គេ​ចាត់ទុក​ការ​មាន​ផ្ទៃពោះ ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី។ ក៏ប៉ុន្តែ ប្រសិនបើ​ការ​ពរ​ពោះ​មិនបាន​ជោគជ័យ ដោយ​ជួប​ឧ​បទ​វ​ហេតុ​ណាមួយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​កូន​ក្នុង​ផ្ទៃ ពួកគេ​ច្បាស់​ជា​ក្រៀមក្រំ ឬ​ខូចចិត្ត​យ៉ាងខ្លាំង។

 

សញ្ញា​មិន​ស្រួល ដែលមានន័យថា​កូន​ក្នុងផ្ទៃរបស់​អ្នក​រលូតហើយ

 

បើ​យោងតាម​ការសិក្សា​របស់​អ្នកជំនាញ​បាន​ព្រមាន​ថា ស្ត្រី​ចំនួន ២០ភាគរយ​ក បាន​រលូត​កូន​នៅក្នុង​អំឡុងពេល ៣ខែ​ដំបូង ហើយ​នេះ​ជា​ពេលវេលា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​បំផុត។ ជាពិសេស​ត្រូវ​ចេះ​សង្កេតមើល​អាការ​មិន​ស្រួល​មួយចំនួន  ដែល​បង្ហាញ​ដូចខាងក្រោម៖

 

ហូរឈាម​ខុស​ប្រក្រតី៖ប្រសិនបើ​អ្នក​សង្កេតឃើញ​ការ​ហូរឈាម​ច្រើន​ខុស​ប្រក្រតី ឬ​ឈាមមាន​ពណ៌​ត្នោត​នៅ​សប្តាហ៍​ទី ៤ គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង ព្រោះ​វា​អាចជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ការ​រលូត​កូន។ យក​ល្អ អ្នក​គួរតែ​ទៅ​ម​ន្ទើ​រ​ពេទ្យ ដើម្បី​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ហានិភ័យផ្សេងៗចំពោះ​សុខភាព។

សង្កេតមើល​ចង្វាក់​នៃ​ការដកដង្ហើម៖ការពិបាក​ដកដង្ហើម ដកដង្ហើម​ញាប់ ឬថប់ៗ ជា​គឺជា​សញ្ញា​ជាក់លាក់​មួយទៀត ដែល​បង្ហាញ​ពី​បញ្ហា​រលូត​កូន។ ជួប​កាល​បញ្ហា​រលូត​កូន អាច​កើតឡើង ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​ការព្រួយបារម្ភ​ច្រើន ឬ​ស្ត្រេ​ស​ខ្លាំង ដូច្នេះ​អ្នក​គួរតែ​រៀន​កាត់បន្ថយ​ស្ថានភាព​ដោយ​ខ្លួនឯង។

 

 

ចុកពោះ​ខ្លាំង៖រោគសញ្ញា​មួយទៀត​នៃ​ការ​រលូត​កូន គឺ​ឈឺចាប់​ខ្លាំង​នៅ​សប្តាហ៍​ទី៤ ។ ជាពិសេស ប្រសិនបើ​អាការ​ចុកពោះ អម​ទៅដោយ​ការហូរ​ឈាម​តាម​ទ្វា​មាស ផងដែរ​នោះ អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ភ្លាម។

ហូរ​ទឹករំអិលស្អិតៗខុស​ប្រក្រតី៖លំហូរ​ទឹករំអិលស្អិតៗ ក៏​ជា​រោគសញ្ញា​មួយទៀត​នៃ​ការ​រលូត​កូន មិន​ខុសពី​លំហូរ​ឈាម​ដែរ។ ដូច្នេះ ប្រិ​ន​បើ​អ្នក​សង្កេតឃើញ​មាន​លំហូរ​ទឹករំអិល​ច្រើន ខុស​ប្រក្រតី​នៅ​សប្តាហ៍​ទី ៤ គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ។

 

ប្រសិនបើ​មាន​ករណី​រលូត​កូន​មែន​នោះ អ្នកនឹង​មានការ​ហូរ​ឈាម​បន្ត​រហូត យ៉ាងតិច​បំផុត​រយៈពេល ១៤ថ្ងៃ ដែល​តម្រូវ​ឲ្យ​អ្នក​ថែទាំ​ខ្លួន​ដោយ​យកចិត្តទុកដាក់​ប្រសិន ដូច​ស្ត្រី​ដែល​សម្រាលកូន​ដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here