ដំណាក់កាលសម្រាលកូន គឺជាពេលវេលាដ៏មានការឈឺចាប់ខ្លាំងបំផុត ហើយក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ទាំងអ្នកម្តាយ និងកូន។ ប៉ុន្តែ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចេះតែអស់កម្លាំងខ្លាំងនៅពេលសម្រាលកូន? តាមពិតភាពអស់កម្លាំងតែងតែកើតមានចំពោះស្ត្រីគ្រប់រូបក្នុងពេលសម្រាលកូន ក៏ប៉ុន្តែមនុស្សស្រីមួយចំនួនអាចអស់កម្លាំងខ្លាំង ដោយសារតែកំហុសឆ្គង ៣ចំណុច។
១.គេងផ្ងោរពោះ ហើយក្តាប់ដៃ
នៅក្នុងអំឡុងពេលសម្រាលកូន ជារឿយៗស្ត្រីតែងតែមានការឈឺចាប់ខ្លាំងនៅក្នុងតំបន់ចង្កេះ ដូច្នេះហើយដើម្បីបន្ធូរបន្ថយភាពឈឺចាប់ពួកច្បាស់ជាគេង ហើយលើកដៃឡើងលើប្រឹងក្តាប់យ៉ាងណែន។ តាមពិតទីតាំងបែបនេះ មានមិនមានសុវត្ថិភាពនោះទេ ពីព្រោះទម្ងន់របស់ទារកដាក់សម្ពាធទៅលើឆ្អឹងខ្នងរបស់អ្នកម្តាយ និងរាំងស្ទះដល់លំហូរឈាម។
លើសពីនេះទៅទៀត ទីតាំងបែបនេះអាចបណ្តោលឲ្យម្តាយមានការឈឺចាប់កាន់តែខ្លាំង ហើយមានពិបាកក្នុងការបង្កើតកូន។ ក្នុងអំឡុងពេលសម្រាល អ្នកម្តាយគួរជ្រើសរើសយកវិធីឈរឲ្យត្រង់ខ្លួនតាមដែលអាចធ្វើទៅបាន តែប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង អាចគេងបាន។
២.ស្រែកយំ
កំហុសទូទៅមួយទៀតនៅក្នុងចំណោមកំហុសដែលអ្នកម្តាយតែងតែធ្វើនៅពេលសម្រាលកូន គឺការស្រែ ឬយំ ខណៈកំពុងតែមានការឈឈចាប់។ តាមការពិតសកម្ មភាពមួយនេះ ធ្វើឲ្យអ្នកម្តាយឆាប់ខ្សោយកម្លាំងទៅវិញទេ។លើសពីនេះទៅទៀត សំលេងស្រែកដែលបន្លឺឡើងពេញបន្ទប់សម្រាល នឹងធ្វើឲ្យប៉ះពាល់ដល់ការជួយសង្គ្រោះពីគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតទៅវិញនោះទេ។
៣.ដកដង្ហើមខ្លីៗ
នៅពេលដែលមានការឈឺចាប់ អស់កម្លាំង អ្នកម្តាយភាគច្រើនតែងតែបាត់បង់នូវការគ្រប់គ្រងដង្ហើមរបស់ខ្លួន ដូច្នេះការដកដង្ហើមនឹងមានលក្ខណៈញាប់ខ្លី។ ទៅះជាយ៉ាងណា ការដកដង្ហើមបែបនេះ នឹងនាំទៅរកភាពតានតឹងសាច់ដុំ ដែលបង្កើនការឈើចាប់ពេលសម្រាល។
លើសពីនេះទៅទៀត អ្នកម្តាយដែលដកដង្ហើមមិនទៀងទាត់ ក៏អាចនាំឲ្យកើនឡើងជាតិស្ករនៅក្នុងឈាមផងដែរ តើស្ត្រីគួរធ្វើអ្វីខ្លះមុនពេលសម្រាល?
មុនពេលសម្រាលកូន យកល្អអ្នកម្តាយគួរតែយកទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយកុំលាក់លៀម ឬនិយាយបំផ្លើសចំពោះបញ្ហាផ្សេងៗដែលកើតមានប្រាប់ទៅគ្រូពេទ្យឲ្យសោះ។ ជាពិសេសស្ត្រីមានផ្ទៃពោះ មិនត្រូវគិតរឿងអវិជ្ជមានពេកនោះទេ ព្រោះការសិក្សាមួយបានបង្ហាញថា ភាពភ័យខ្លាចក៏អាចរារាំងដល់អ័រម៉ូន ដែលគ្រប់គ្រប់ដល់ដំណើរការសម្រាលផងដែរ៕
ស្ត្រីតាំងគភ៌គួរតែកោររោមប្រដាប់ភេទ មុនសម្រាលដែលឬទេ?
ការកោររោមប្រដាប់ភេទស្ត្រី និងការសុលមុនពេលសម្រាល គឺជាការត្រៀមជាមុននៃការប្រសូត ដែលកំពុងតែកើតឡើងនៅប៉ុន្មានម៉ោងមុនប្រសូត ដោយការត្រៀមជាស្រេចនូវវិធីទាំងពីរយ៉ាងនេះ តើធ្វើដើម្បីអ្វី មានហេតុផលអ្វី?
១.ការកោររោមប្រដាប់ភេទមុនសម្រាល៖
ដើម្បីឱ្យគ្រូពេទ្យបានធ្វើការវះកាត់ទ្វាមាសបានដោយងាយស្រួល មិនមានសរសៃរោមមករំខាន និងពេលក្រោយប្រសូតស្ត្រីតាំងគភ៌ ងាយស្រួលធ្វើការសម្អាតបានស្អាតផងដែរ ព្រោះក្រោយប្រសូតហើយអ្នកម្ដាយមានសំណល់ទឹកភ្លោះ ហូរចេញមកជាលក្ខណៈមួយខែ ទើបអាចបណ្ដាលឱ្យកើតអាការរលាកបាន ប្រសិនបើសម្អាតមិនបានស្អាតល្អ។
ការកោររោមប្រដាប់ភេទស្ត្រីមុនសម្រាល គ្រូពេទ្យនិងកោរនៅម្ដុំបរិវេណក្បាលផ្លោក និងជុំវិញមាត់ទ្វាមាស ហើយស្ត្រីខ្លះអាចនិងកោរ ខ្លះទៀតមិនបាច់កោរ ជាពិសេសស្ត្រីបរទេសភាគច្រើនមិនសូវនិយមការកោររោមនៅលើប្រដាប់ភេទមុនប្រសូត ព្រោះមិនមែនជាប្រទេសមានអាកាសធាតុក្ដៅហើយសើមដូចកម្ពុជា ហើយពួកគេមិនសូវមានរោមច្រើន ដែលជាការងាយធ្វើការសម្អាតជាជាង ហើយមានស្ត្រីខ្លះទៀត នាងភ័យខ្លាចរោមដែលដុះមកវិញនិងក្រាស់ជាមុន។
ប្រសិនបើអ្នកម្ដាយមិនចង់ធ្វើការកោររោមប្រដាប់ភេទមុនសម្រាលទេនោះ គឺអាចប្រាប់គ្រូពេទ្យបាន ព្រោះមន្ទីពេទ្យឯកជនមួយចំនួន មានបច្ចេកទេសទំនើប និងសម្រាលកូនដោយមិនបាច់ធ្វើការកោររោមប្រដាប់ភេទបានផងដែរ ព្រមទាំងសម្អាតទ្វាមាសបានយ៉ាងល្អទៀតផង។
២.ការសុលមុនពេលសម្រាល៖
ការសុល ឬមិនសុលនៅមុនពេលសម្រាលបុត្រ គឺអាស្រ័យទៅលើកម្លាំងនិងថាមពលរបស់អ្នកម្ដាយ ដែលត្រូវប្រឹងក្នុងពេលប្រសូត ហើយការដែលមិនសុលមុនប្រសូត គឺអាចនិងមានវត្ថុសំណល់មិនស្អាត កខ្វក់ បញ្ចេញមកមានក្លិនស្អុយ ដែលធ្វើឱ្យអ្នកម្ដាយពុល ឬចាញ់ក្លិននៅអម្លុងពេលប្រសូត ។ ជាការប្រសើរអ្នកម្ដាយគួរតែធ្វើការសុលមុនពេលប្រសូត ព្រោះដើម្បីជៀសវាងការពុលក្លិនលាមក និងក្លិនស្អុយរបស់ម្ដាយចំពោះទារកបាន និងមិនបណ្ដាលឱ្យទារកចាញ់ក្លិនហើយបាត់បង់ជីវិតផងដែរ៕