ក្រោយពេលពរពោះរយៈពេល ៩ខែ ក៏ដូចជាការទន្ទឹងរងចាំចង់ឃើញមុខកូនរាល់ថ្ងៃ ក៏បានមកដល់ដែរ ។ ប៉ុន្តែ អំឡុងពេលគ្រប់ខែនេះ តើអ្នកគួរតែទៅមន្ទើរពេទ្យសម្រាលនៅពេលណា?
គឺនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាឈឺពោះ ហើយស្បូនក៏ចាប់ផ្តើមកន្ត្រាក់។ ករណីមួយចំនួន ការឈឺពោះ អាចបណ្តោលមកពីសកម្មភាពរបស់កូនរើបំរាល់ខ្លាំងពេក ឬញ៉ាំចំណីខុស ក៏ប៉ុន្តែ ប្រសិនបើអ្នកមានអាការឈឺពោះ ហើយស្បូនកន្ត្រាក់ទៀងទាត់រៀងរាល់ ៥នាទីម្តង គឺជាសញ្ញាប្រាដកហើយ។ អ្នកត្រូវចាំថា ជាធម្មតាស្បូនរបស់មនុស្សស្រីមានការកន្ត្រាក់ចាប់ពី ១៥ ទៅ ២០នាទីម្តង តែប្រសិនបើរយៈពេលតិចជាងនេះ អ្នកគួរប្រញាប់ទៅមន្ទើរពេទ្យភ្លាម។
ជាពិសេស ប្រសិនបើស្បូនរបស់អ្នកកន្ត្រាក់កាន់តែញាប់ជាងនេះ បានន័យថាមិនយូរម៉ាងទៀតឡើយ អ្នកនឹងបានឃើញមុខកូនហើយ៕
កំហុស៣យ៉ាង ធ្វើឲ្យអ្នកម្តាយអស់កម្លាំងខ្លាំងនៅពេលសម្រាល
ដំណាក់កាលសម្រាលកូន គឺជាពេលវេលាដ៏មានការឈឺចាប់ខ្លាំងបំផុត ហើយក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ទាំងអ្នកម្តាយ និងកូន។ ប៉ុន្តែ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចេះតែអស់កម្លាំងខ្លាំងនៅពេលសម្រាលកូន? តាមពិតភាពអស់កម្លាំងតែងតែកើតមានចំពោះស្ត្រីគ្រប់រូបក្នុងពេលសម្រាលកូន ក៏ប៉ុន្តែមនុស្សស្រីមួយចំនួនអាចអស់កម្លាំងខ្លាំង ដោយសារតែកំហុសឆ្គង ៣ចំណុច។
១.គេងផ្ងោរពោះ ហើយក្តាប់ដៃ
នៅក្នុងអំឡុងពេលសម្រាលកូន ជារឿយៗស្ត្រីតែងតែមានការឈឺចាប់ខ្លាំងនៅក្នុងតំបន់ចង្កេះ ដូច្នេះហើយដើម្បីបន្ធូរបន្ថយភាពឈឺចាប់ពួកច្បាស់ជាគេង ហើយលើកដៃឡើងលើប្រឹងក្តាប់យ៉ាងណែន។ តាមពិតទីតាំងបែបនេះ មានមិនមានសុវត្ថិភាពនោះទេ ពីព្រោះទម្ងន់របស់ទារកដាក់សម្ពាធទៅលើឆ្អឹងខ្នងរបស់អ្នកម្តាយ និងរាំងស្ទះដល់លំហូរឈាម។
លើសពីនេះទៅទៀត ទីតាំងបែបនេះអាចបណ្តោលឲ្យម្តាយមានការឈឺចាប់កាន់តែខ្លាំង ហើយមានពិបាកក្នុងការបង្កើតកូន។ ក្នុងអំឡុងពេលសម្រាល អ្នកម្តាយគួរជ្រើសរើសយកវិធីឈរឲ្យត្រង់ខ្លួនតាមដែលអាចធ្វើទៅបាន តែប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង អាចគេងបាន។
២.ស្រែកយំ
កំហុសទូទៅមួយទៀតនៅក្នុងចំណោមកំហុសដែលអ្នកម្តាយតែងតែធ្វើនៅពេលសម្រាលកូន គឺការស្រែ ឬយំ ខណៈកំពុងតែមានការឈឈចាប់។ តាមការពិតសកម្ មភាពមួយនេះ ធ្វើឲ្យអ្នកម្តាយឆាប់ខ្សោយកម្លាំងទៅវិញទេ។លើសពីនេះទៅទៀត សំលេងស្រែកដែលបន្លឺឡើងពេញបន្ទប់សម្រាល នឹងធ្វើឲ្យប៉ះពាល់ដល់ការជួយសង្គ្រោះពីគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតទៅវិញនោះទេ។
៣.ដកដង្ហើមខ្លីៗ
នៅពេលដែលមានការឈឺចាប់ អស់កម្លាំង អ្នកម្តាយភាគច្រើនតែងតែបាត់បង់នូវការគ្រប់គ្រងដង្ហើមរបស់ខ្លួន ដូច្នេះការដកដង្ហើមនឹងមានលក្ខណៈញាប់ខ្លី។ ទៅះជាយ៉ាងណា ការដកដង្ហើមបែបនេះ នឹងនាំទៅរកភាពតានតឹងសាច់ដុំ ដែលបង្កើនការឈើចាប់ពេលសម្រាល។
លើសពីនេះទៅទៀត អ្នកម្តាយដែលដកដង្ហើមមិនទៀងទាត់ ក៏អាចនាំឲ្យកើនឡើងជាតិស្ករនៅក្នុងឈាមផងដែរ តើស្ត្រីគួរធ្វើអ្វីខ្លះមុនពេលសម្រាល?
មុនពេលសម្រាលកូន យកល្អអ្នកម្តាយគួរតែយកទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយកុំលាក់លៀម ឬនិយាយបំផ្លើសចំពោះបញ្ហាផ្សេងៗដែលកើតមានប្រាប់ទៅគ្រូពេទ្យឲ្យសោះ។ ជាពិសេសស្ត្រីមានផ្ទៃពោះ មិនត្រូវគិតរឿងអវិជ្ជមានពេកនោះទេ ព្រោះការសិក្សាមួយបានបង្ហាញថា ភាពភ័យខ្លាចក៏អាចរារាំងដល់អ័រម៉ូន ដែលគ្រប់គ្រប់ដល់ដំណើរការសម្រាលផងដែរ៕