មាន​ផ្ទៃពោះ៣ខែ​ចុងក្រោយ ហាម​គេង​បែបនេះដាច់ខាត!

0
1

ឥរិយាបទ​ក្នុងការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ។

 

ស្ត្រី​គ្រប់រូប​ត្រូវ​ដឹងថា ការ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​អាច​គេង​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន ដោយសារតែ​ទាកមាន​សកម្មភាព​រើស​បំរាស់​ខ្លាំងពេក។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នក​គេង​បែរ​ទៅខាង​ស្តាំ អា​ចលេ​លក់​ស្រួល​ជាង ដោយសារ​តែមាន​សកម្ម​ភាព​តិច។

ទោះជា​យ៉ាងណា បើ​យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​គេង​ផ្ងារ អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ស្លាប់​នៅក្នុង​ផ្ទៃ ដោយសារតែ​ទម្ងន់​នៃ​ទារក ដាក់​សម្ពាធ​ធ្ងន់​ទៅលើ​សរសៃឈាមសំខាន់ៗរបស់​អ្នក​ម្តាយ។ នៅពេលដែល​សរសៃឈាមសំខាន់ៗរបស់​អ្នក​ម្តាយ​រាំងស្ទះ កា​រប​ញ្ចូ​ន​ឈាម និង​សារធាតុចិញ្ចឹម ទៅកាន់​ទារ​ត្រូវបាន​កាត់ផ្តាច់ ទីបំផុត​ចង្វាក់បេះដូង​របស់​ទារ​កមាន​ការផ្លាស់ប្តូរ និង​បាត់​បង់ជីវិត​តែម្តង។

ហេតុនេះ ជា​មូល​ហេតុដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​គេង​ផ្ងារពោះ ជាពិសេស​នៅ ៣ខែ​ចុងក្រោយ ត្រូវ​គេង​ផ្អៀង​ទៅ​ស្តាំ​ជានិច្ច៕

 

 

 

ទង្វើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ធ្វើ​នៅពេល​គេង

ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ ស្ត្រី​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​ច្រើនយ៉ាង មិនថាតែ​រូបរាង​ខាងក្រៅ ឬ​ឥរិយាបត​រស់នៅ​ប្រចាំថ្ងៃ​នោះទេ។ ប៉ុន្តែ ការ​គេង​គឺជា​ទង្វើ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក។ ព្រោះ​ពេលនេះ ពោះ​របស់​អ្នក​កាន់តែ​រីក​ធំទៅៗ ការដកដង្ហើម​ចេញចូល​បាន​ខ្លី នោម​ញឹក ហើយ​ឈឺ​ខ្នង​ថែមទៀត។

 

 

 

ប៉ុន្តែ ប្រសិនបើ​អ្នកធ្វើ​តាម​អនុសាសន៍​របស់​អ្នកជំនាញ ដូចខាងក្រោម​នេះ គឺអាច​ដោះស្រាយបាន៖

សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គេង​បែរ​ទៅខាង​ឆ្វេង ព្រោះ​វា​ជាទី​តាំង​ដែល​ល្អ​បំផុត។

    ហាម​គេង​ផ្កាប់មុខ ឬ​ផ្ងារពោះ​ឡើង​ឲ្យ​សោះ។

    ត្រូវ​ជាវ​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មកប្រើប្រាស់។

    មុនពេល​ចូល​គេង​ចំនួន ២ម៉ោង ហាម​ទទួលទាន​ទឹក។

    ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប ត្រូវ​ព្យាយាម​គេង​ចំហៀង​ក្នុង​មួយ​ត្រីមាស​ដំបូង។

    ត្រូវ​ដោះ​សម្លៀកបំពាក់​ចេញ​ក្នុងពេល​គេង ឬ​ស្លៀក​ឈុត​ដែល​រលុង។

    ហាម​គិត​រឿង​សៅហ្មង ដែល​នាំ​ឲ្យ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

 

 

ចំណុចសំខាន់ៗទាំង​ប៉ុន្មាន ដែល​បានបង្ហាញ​ខាងលើនេះ សូម​ស្ត្រី​មាន​ផ្ទា​ពោះ​គ្រប់រូប​គួរតែ​ចង់ចាំ​ទុក ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន៕

 

 

 

វិធី​ក្នុងការ​គេង​ដ៏​ស្កប់ស្កល់​សម្រាប់​ស្ត្រី​មា​នគ​ត៌​ពេល​ពោះ​កាន់តែ​ធំ

 

ក្នុងនាម​អ្នកជា​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ពពោះ​ទារក​ដ៏​តូច​មួយ​នៅក្នុង​ផ្ទៃ និង​ក្នុងនាម​ជា​អ្នក​ម្តាយ​ម្នាក់ តើ​អ្នក​បានដឹង​រឿង​គ្រប់យ៉ាង​ដែល​គួរ​ដឹង​ក្នុងអំឡុងពេល​កំពុង​ពពោះ​នេះហើយ​ឬ​នៅ? ប្រសិនបើ​អ្នក​បានដឹង​គ្រប់យ៉ាង​ហើយ​នោះ​អ្នក​គួរតែ​អនុវត្ត​វា​ឱ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​ទាំង​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​បើ​អ្នក​នៅ​មិនទាន់បាន​ជ្រាប​ច្បាស់​ទេនោះ អ្នក​គួរតែ​ចំណាយពេល​មួយ​ភ្លែត​ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែម​អំ​ពី​គន្លឹះល្អៗដែល​ស្ត្រី​មាន​គ​ត៌​ទូទៅ​គួរតែ​ដឹង។

 

 

 

ការ​គេង

ជាការ​ពិតណាស់ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ឯណា​ដែល​អនុញ្ញាតឱ្យ​គេង​តាមចិត្ត​នឹកឃើញ​នោះ។ អ្នកជំនាញ​បាន​ប្រាប់​ឱ្យ​ស្ត្រី​មា​នគ​ត៌​គ្រប់គ្នា​ដឹងថា​ការ​គេង​ផ្អៀង​គឺជា​កាយវិការ​គេង​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំណែកឯ​ស្ត្រី​មួយចំនួន​ដែល​តែងតែ​ទម្លាប់​គេង​ផ្ងារ មិន​ប្រែ​ទៅណា​សោះ​នោះ​គួរតែ​ហាត់​ប្តូរ​ទម្លាប់​នេះ​ជាបណ្តើរៗឱ្យ​ហើយ​ទៅ។ ការស្រាវជ្រាវ​បាន​រៀបរាប់ថា​ការ​គេង​ផ្ងារ ត្រង់ភ្លឹង ខ្នង​ទាំងមូល​ត្រូវ​គេង​លើ​គ្រែ​ពូក​ទាំងស្រុង មិនបាន​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក និង​ទារក​នោះទេ​តែ​វា​ថែមទាំង​អាច​បង្កឱ្យមាន​បញ្ហាផ្សេងៗដូចជា ឈឺ​ចុក​រួយ​ឆ្អឹងខ្នង ហើម​ដៃជើង ស្រមុក​វិលមុខ(ពិសេស​ពេល​ក្រោកឈរ​ឬ​ដើរ) ហើយក៏​អាចធ្វើឱ្យ​ឈាម​ដើរ​មិន​សព្វ​រាងកាយ​ផងដែរ។ មិនចាំបាច់​មានការ​បា​រ​ម្ភ​ឬ​ភ្ញាក់ផ្អើល​នោះទេ ប្រសិនបើ​អ្នក​ក្រោក​ឡើង​ហើយ​ឃើញថា​ខ្លួនឯង​កំពុងតែ​គេង​ផ្ងារ​នោះ គ្រាន់តែ​ប្តូរ​មកជា​ការ​គេង​ផ្អៀង​ទៅខាង​ណាមួយ​ដែល​អ្នក​គិតថា​មាន​ភាពងាយស្រួល​ទៅបាន​ហើយ។

 

នៅពេល​ពោះ​របស់​អ្នក​កាន់​តែមាន​ទំហំ​ធំ​ឡើង ការ​គេង​កាន់តែ​មានការ​ពិបាក​ជាង​មុន ដូច្នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​សូម​សាកល្បង​អនុវត្តតាម​វិធី​ខាងក្រោម​នេះ៖

 

 

គេង​ផ្អៀង

ដើម្បីឱ្យ​ការ​គេង​ផ្អៀង​នេះ​កាន់​តែមាន​ភាពងាយស្រួល​ហើយក៏​មិន​បារម្ភ​ថា​នឹង​អាច​កើតមាន​នូវ​បញ្ហាផ្សេងៗនោះ​អ្នកជំនាញ​បាន​រៀបរាប់ថា អ្នក​គួរតែមាន​ជំនួយ​ពី​សម្ភារ​មួយចំនួន​ដូចជា កន្សែងពោះគោ2 ខ្នើយកើយ4 ឬ5 និង​ភួយ1។

 

ជំហាន​ទី1: បត់​កន្សែងពោះគោ​រួច​ដាក់​កល់​ពីក្រោម​ពោះ

ជំហាន​ទី2: ដាក់​ខ្នើយ1 នៅ​ចន្លោះ​ជើង​ទាំង2របស់​អ្នក (ប្រសិនបើ​ខ្នើយ​តែមួយ នៅ​មិនទាន់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ភាពងាយស្រួល​ទេនោះ អ្នក​អាចដាក់​បន្ថែម​ខ្នើយ​មួយទៀត​បាន តែ​ត្រូវដាក់​ក្នុង​ស្រោម​តែមួយ)

ជំហាន​ទី3: ដាក់​ខ្នើយ​មួយទៀត​កល់​ពី​ខាងក្រោយ​ខ្នង

ជំហាន​ទី4: យក​ខ្នើយ​មួយទៀត​មក​ឱប

ជំហាន​ទី5: មូរ​កន្សែងពោះគោ​មួយទៀត​ដាក់​ពីលើ​ខ្នើយកើយ​របស់​អ្នក។

 

 

គេង​ផ្ងារ

ខាងលើនេះ​គឺជា​វិធី​គេង​ទីមួយ​ដែល​អ្នក​អាច​យកទៅ​ធ្វើតាម​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់ដឹង​យើង​សូម​ណែនាំ​វិធី​មួយ​ផ្សេងទៀត​គឺ ការ​គេង​ផ្ងារ ប៉ុន្តែ​ការ​គេង​ផ្ងារ​បែបនេះ​មាន​ភាពខុសគ្នា​ពី​ការ​គេង​ផ្ងារ​ទូទៅ​ដែល​អ្នក​ធ្លាប់​គេង។ ការ​គេង​ផ្ងារ​នាពេលនេះ​តម្រូវឱ្យ​អ្នកមាន​ខ្នើយ​ជា​ជំនួយ​ចំនួន7 ហើយ​ត្រូវ​រៀបចំ​តាម​ក្បួន​ដូចតទៅ៖

ទី1 : យក​ខ្នើយ​មួយ​ដាក់​លើ​ខ្នើយកើយ​ដែល​អ្នកមាន​ស្រាប់ ចំណែក​ខ្នើយ​មួយទៀត​ដាក់​កល់​ពី​ចន្លោះ​ក​ទៅ​ខ្នង។

ទី2 : យក​ខ្នើយ2 ដាក់​កល់​ជង្គង់(ត្រូវ​កល់​ទទឹង​ដើម្បីឱ្យ​កែងជើង​បាន​ប៉ះ​ទៅនឹង​ពូក)

ទី3 : យក​ខ្នើយ2មក​ដាក់​ក្រោម​ដៃ​ម្ខាង​មួយ។

 

បញ្ជាក់ ៈ សូម​ប្រើ​ខ្នើយ​ដែល​ទន់ និង​មាន​ទំហំ​សមល្មម។ពេលនេះ​អ្នក​ម្តាយ​មានគភ៌​ជិត​គ្រប់​ខែ​ទាំងអស់​អាច​គេង​សម្រាក​បាន​យ៉ាង​ងាយស្រួល​ហើយ។ រាត្រីសួស្តី!

LEAVE A REPLY

Please enter your comment!
Please enter your name here