ស្ត្រីមានគភ៌ត្រូវការកម្លាំងថាមពលថែមឡើងពី150-350កាឡូរីក្នុងមួយថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅលោកគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុងមួយថ្ងៃ និងខាងក្រោមនេះគឺជាសារធាតុអាហារសំខាន់ៗដែលស្ត្រីមានគភ៌ចាំបាច់ត្រូវតែបានទទួល។
សារធាតុដែក៖ ស្ត្រីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើង ដើម្បីផលិតគ្រាប់ឈាម គេហទំព័រ មាតា និងទារក សូមណែនាំឱ្យទទួលយកសារធាតុដែកពីអាហារ30-60មីល្លីក្រាមក្នុងមួយថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី300-600មីល្លីក្រាមក្នុងមួយថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដានឹងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែស្ត្រីណាដែលរកឃើញថាមានជំងឺឈាមស្លេកដែលបណ្តាលមកពីការខ្វះសារធាតដែកតែប៉ុណ្ណោះ។សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើនទើបកន្លែងខ្លះមានគ្រោងការបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្ត្រីវ័យជំទង់ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។
វីតាមីន B12៖ បើមានកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្ត្រីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយប្រថានអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។
កាល់ស្យូម៖ មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារកស្ត្រីមានគភ៌មានតម្រូវការកាល់ស្យូមកើនឡើង122-167% ឬគួរបានទទួលយ៉ាងតិចបំផុត1ក្រាមក្នុងមួយថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្ត្រីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះគភ៌មានជាតិពុលបានទៀតផង។
វីតាមីន A៖ មានសម្ពន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌នឹងក្លាយជាមូលហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ មួយថ្ងៃ5,000IU បើទទួលបានច្រើនជាង10,000IUទារកនៅក្នុងផ្ទៃនឹងប្រថុយក្នុងការកើតសភាវពិការ ជាពិសេសប្រព័ន្ធបញ្ចេញទឹកមូត្រ។
ដូច្នេះហើយទើបនឹងជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌ អ្នកគួរស្ថិតនៅក្នុងការមើលថែរបស់លោកគ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អ៕
អាហារដែលគួរទទួលទាន និងមិនគួទទួលទានសំរាប់ស្ត្រីមានផ្ទៃពោះ!
ក្នុងពេលពរពោះ ស្ត្រីគួរមានការយកចិត្តទុកដាក់ខ្ពស់ទៅលើរបប និងប្រភេទចំណីអាហារ ពីព្រោះការបរិភោគ អាហារត្រឹមត្រូវ ធ្វើអោយកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ។ ផ្ទុយទៅវិញ បើស្ត្រីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបំរែបំរួលសរីរាង្គរបស់ស្ត្រីក្នុងពេលពរពោះ អង្គការពារខ្លួនរបស់ស្ត្រីនឹងធា្លក់ចុះ ធ្វើអោយអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។
១) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ កំឡុងមានផ្ទៃពោះស្ត្រីគួរប្រតិបត្តិដូចតទៅ៖
– បរិភោគអាហារអោយបាន គ្រប់មុខ មានទាំងបន្លែ សាច់ សុ៑ត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្ត្រីគួរបរិភោគយ៉ាងហើចអោយបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់និងប្រូតេអីនផ្សេងៗគ្នា។
– បរិភោគអាហារដែលចំអិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
– បរិភោគអាហារដែលមានវីតាមីន C និងអាស៊ីតហ្វូលីកអោយបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។
– ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
– ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន 1000-1300 មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
– ត្រូវបរិភោគអាហារណាដែលមានជាតិដែកអោយបានយ៉ាងតិច 27 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។
– ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច 220 មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា ។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច 80-85 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។
– ត្រូវបរិភោគអាហារដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច 0.64 មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារ ការរបើកឆ្អឹងកងខ្នងកូនពីកំនើត ដែលអាចអោយកូនមានភាពពិការជើងទាំងសងខាង។ អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែក ជាដើម។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។
២) អាហារដែលស្ត្រីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា៖
– ជាតិអាល់កុល: ព្រោះវាអាចបណា្តលអោយមានការសំរាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលអោយមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ។
– ជាតិកាហ្វេអីន: មិនត្រូវបរិភោគលើសពី 300 មីលីក្រាមក្នុងមួយថ្ងៃទេ។
– ជាតិស្ករ រឺផ្អែម មិនត្រូវបរិភោគច្រើនពេកទេ។
– ជាតិខ្លាញ់ និងកូឡេសស្តេរ៉ុល: ត្រូវកាត់បន្ថយ មកត្រឹមតែ 300 មីលីក្រាមក្នុងមួយថ្ងៃ។
– សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម: ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
– ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
– សាច់ រឺបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
“ ដើម្បីអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ថាកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។ ”
អាហារ ១២ យ៉ាងស្ដ្រីមានផ្ទៃពោះមិនគួរបរិភោគ
សម្រាប់អ្នកម្ដាយកំពុងពពោះ ជឿថាមានជាច្រើននាក់ណាស់ ដែលកំពុងខ្វាយខ្វល់ ហើយបានចោទជាសំនួរថា ” តើមានអាហារណាខ្លះដែលស្ដ្រីមានផ្ទៃពោះមិនគួរទទួលទាន ? ” ព្រោះអាហារខ្លះដែលអ្នកម្ដាយទទួលទានចូលទៅ វាមានផលប៉ះពាល់អាក្រក់ខ្លាំងដល់កូនដែលនៅក្នុងផ្ទៃ រហូតដល់ខ្លួនអ្នកម្ដាយផ្ទាល់ផងក៏មានដែរ ។ ដូច្នោះហើយការទទួលទានអាហាររបស់អ្នកម្ដាយ ខណៈកំពុងតែពពោះក្នុងរយៈពេលនេះ គឺត្រូវមានការអត់ធ្មត់ច្រើន និងតមអាហារជាច្រើន ទើបទទួលបាននូវផលវិជ្ជមានចំពោះរូបអ្នក និងកូន ហើយមានអាហារមួយចំនួនត្រូវបានហាមមិនឲ្យទទួលទានដាច់ខាត។
ខាងក្រោមនេះមានអាហារ ១២ ប្រភេទដែលហាមមិនឲ្យអ្នកម្ដាយកំពុងពពោះទទួលទាន ដូចជា ៖
១. អាហារមានរសជាតិខ្លាំង
អ្នកម្ដាយគ្រប់រូបមិនត្រូវទទួលទានអាហារដែលមានរសជាតិខ្លាំងពេក ដូចជា ជូរខ្លាំង ផ្អែមខ្លាំង ប្រៃខ្លាំង ហឹរខ្លាំងព្រោះវាមានផលប៉ះពាល់អាហារដល់ប្រព័ន្ធរំលាយអាហារ រួមទាំង ក្រពះ ពោះវៀនជាដើម ដែលអាចធ្វើឲ្យអ្នកមានអាការៈរោគរាគរូស ហើមពោះ ចុកឆ្អល់ពោះ ដែលពិបាកនៅក្នុងខ្លួនយ៉ាងខ្លាំង ជាពិសេសដូចសភាពដែលអ្នកកំពុងពុលអាហារអ៊ីចឹង។
២.សាច់ចម្អិនមិនឆ្អិន
អាហារចម្អិនមិនឆ្អិន ឬអាហារនៅឆៅ ដូចជា ស៊ុត សាច់គោ សាច់ជ្រូក ត្រី ត្រីសាម៉ុន បង្គារ ក្ដាម ខ្យង អ៊យស្ទើ ជាដើមដែលអ្នកចម្អិនមិនបានឆ្អិនល្អហើយបរិភោគចូលទៅ វាមានបាតេរីខ្ពស់ ដែលងាយចម្លងមេរោគចូលក្នុងខ្លួនអ្នកម្ដាយគ្រប់រូប ។ សូមកុំគិតថា ទទួលអាហារឆ្អិនស្ទើរមានកំលាំងថាមពលខ្ពស់ ឬផ្ដល់ប្រូតេអ៊ីនដល់រាងកាយឲ្យសោះ ។
៣.អាហារមានជាតិខ្លាញ់ច្រើន
អាហារដែលមានសារជាតិខ្លាញ់ច្រើនដូចជា អាហារចៀន បំពង ឆា ប៊ឺ ឬឈីស ដែលជាប្រភេទអាហារដែលត្រូវហាមបរិភោគខណៈពពោះ ព្រោះថា វាបានធ្វើឲ្យអ្នកចាញ់អាហារហើយមានអាការៈ រាគរូស តឹងពោះ ឡើងទម្ងន់ខុសប្រកតី ពិបាកក្នុងការឆ្លងទន្លេរ ហើយជាពិសេសចំពោះអ្នកដែលស្រលាញ់រាងស្អាត នោះអាចនឹងពិបាកសម្រកគីឡូបន្ដិចក្រោយពេលសម្រាលកូនរួច ។
៤. ប្រភេទត្រីមួយចំនួន
ប្រភេទសត្វត្រីមួយចំនួនត្រូវបានហាមចំពោះស្ដ្រីមានផ្ទៃពោះទទួលទាន ដូចជា ត្រីកណ្តោង ត្រីទីឡាច្យា ត្រីឆ្លាម ត្រីធូណា ត្រីកាម៉ុង ត្រីក្រហម និងប្រភេទត្រីសមុទ្រជាច្រើនទៀត ដែលអ្នកជំនាញនិយាយថា ទទួលហើយអាចប៉ះពាល់ប្រព័ន្ធប្រសាទរបស់កូនបាន ។
៥. ប្រភេទអាហារថ្លើម
ថ្លើម ជាអាហារមានវីតាមីនខ្ពស់បំផុត ប្រសិនបើអ្នកម្ដាយទទួលទានច្រើន អាចមានគ្រោះថ្នាក់ដល់កូនជាទីស្រលាញ់នៅក្នុងផ្ទៃ វាអាចធ្វើឲ្យទារកកើតមកខុសប្រតី ឬពិការបាន តែអាហារប្រភេទនេះ មិនបានហាមមិនឲ្យទទួលទានទាំងស្រុងឡើយ គួរទទួលទាន ២ សប្ដាហ៍ម្ដងទើបល្អ ។
៦.អាហារស្ងួត ឬគ្រាម
អាហារគ្រាម ឬ ស្ងួត ជាប្រភេទដែលមានសារធាតុអំបិលអាស៊ីតខ្ពស់ ដែលបានសម្លាប់គ្រាប់ឈាមលឿង ក្នុងគោលិកាឈាមដែលជាហេតុបណ្ដាលឲ្យកូននៅក្នុងផ្ទៃមានសភាពទន់ខ្សោយ ហើយស្រាល ។
៧.អាហារកំប៉ុង
អាហារកំប៉ុងទាំងសុទ្ធសឹងមានសារធាតុគីមីរក្សាអាហារច្រើន ដើម្បីឲ្យអាហារមានអាយុបានយូរ ហើយវាបានបំផ្លាញគ្រប់ឈាមក្រហម ដែលជាសារធាតុចាំបាច់សម្រាប់ចិញ្ចឹមទារកក្នុងផ្ទៃ ។
៨. ផ្លែឈើមួយចំនួន
ផ្លែឈើដែលស្ដ្រីមានផ្ទៃពោះមិនគួរទទួលទាន ឬ ទទួលតិចបំផុតនោះគឺ ធូរ៉េន ត្របែក ស្វាយ មាន ឳឡឹក ជាដើម ព្រោះផ្លែឈើទាំងនេះ ជាប្រភេទអាហារមានជាតិស៊ីត ហើយអាចបង្កើតសារធាតុហ្គាសនៅក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យមានអាការៈ ចុកឆ្អល់ នៅក្នុងពោះ ។
៩. អាហារត្រាំ ឬផ្អាប់
ដូចគ្នានេះដែរ អាហារត្រាំ ឬផ្អាប់ ជាប្រភេទអាហារដែលធ្វើឲ្យអ្នកម្ដាយងាយ រាគរូស ហើមពោះ ចុកឆ្អល់ពោះ ហើយប៉ះពាល់ដល់រាងកាយកូននៅក្នុងផ្ទៃផងដែរ។
១០ .ភេស្ជៈមានជាតិកាហ្វេអ៊ីន
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដែលអ្នកម្ដាយបានទទួលទាន វាមានផលប៉ះពាល់អាក្រក់ដែលអ្នកត្រូវប្រឈមមុខដូចជា ងាយរលូតកូន កូនមានសភាពទន់ខ្សោយ កើតមកមានទម្ងន់ស្រាល កើតមុនកំណត់ និង មិនគ្រប់អាវៈយាវៈ ក៏មានដែរ ។
១១. ទឹកដោះគោស្រស់
ពិតមែនហើយអ្នកម្ដាយកំពុងពពោះ គឺត្រូវទទួលទានទឹកគោ ក៏ប៉ុន្ដែមិនមែនទឹកគោស្រស់ ឬ ទឹកគោ ដែលមានទាន់សម្លាប់គ្រាប់ឈាមទេនោះ នៅពេលដែលអ្នកបានទទួលទាន វាបានធ្វើឲ្យទារកមានអាការៈចាញ់ ប្រតេអ៊ីនក្លែងក្លាយ ដែលមាននៅក្នុងទឹកដោះគោស្រស់នោះឯង ។
១២. ជាតិអាកុល
អ្នកមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឲ្យទទួលទាន ស្រាបៀរ ឬភេសជ្ជៈដែលមានជាតិអាកុលឡើយ ព្រោះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជាពិសេសខួរក្បាលទារក អ៊ីចឹងហើយ ទារកកើតមកអាចខ្សោយបញ្ញាមិនសូវឆ្លាតឡើយ ៕
សារៈសំខាន់៦ចំណុច ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំសូកូឡាខ្មៅ
សូកូឡា គឺជាអាហារមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ក៏ប៉ុន្តែអ្នកដឹងទេថា តើស្ត្រីមានផ្ទៃពោះអាចញ៉ាំបានដែរឬអត់? មិនត្រឹមតែញ៉ាំបាននោះទេ បើយោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំស្ករសូកូឡាខ្មៅ អាចផ្តល់អត្ថប្រយោជន៍ទាំងម្តាយ និងទារក។ ខាងក្រោមនេះ គឺជាសារៈសំខាន់ ៦យ៉ាង នៃការទទួលទានសូកូឡា ក្នុងពេលមានផ្ទៃពោះ៖
១.ជួយសម្រួលដល់សម្ពាធឈាម
ស្ករសូកូឡា ត្រូវបានគេផលិតចេញពីគ្រាប់កាកាវ ហើយមានផ្ទុកសារធាតុសំខាន់ៗជាច្រើន ដែលអាចជួយគ្រប់គ្រងដល់លំហូរឈាមរបស់ស្ត្រី ដែលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ស្ករសូកូឡា អាចជួយពង្រីកសរសៃឈាមរបស់អ្នកម្តាយ ដើម្បីឲ្យលំហូរឈាមរត់បានស្រួលពេញរាងកាយ និងការបញ្ចូនទៅកាន់ទារកផងដែរ។
២.សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ស្ករសូកូឡា មានផ្ទុកសារធាតុដែក និងម៉ាញ៉េស្យូម ដែលអាចជួយរក្សា និងបន្ថែមសារធាតុអេម៉ូក្លីប៊ឺន នៅក្នុងរាងកាយ របស់អ្នកម្តាយ។ សារធាតុម៉ាញ៉េស្យូម គឺជាសារធាតុដ៏ពិសេសបំផុតក្នុងការរំលាយអាស៊ីតខ្លាញ់ ដែលមាននៅក្នុងអាហារ។
៣.មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ប្រសិនបើរ៉ាឌីកាល់សេរី កើនឡើងខ្លាំងនៅក្នុងរាងកាយរបស់អ្នកម្តាយ វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារក។ ក៏ប៉ុន្តែ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងស្ករសូកូឡា មានសមត្ថភាព កម្ចាត់នូវរ៉ាឌីកាល់សេរី នេះបាន។
៤.ជួយបញ្ចុះកូលេស្តេរ៉ុល
អត្ថប្រយោជន៍មួយទៀត នៃសូកូឡាខ្មៅ គឺវាមានផ្ទុកកម្រិតជាតិស្ករ និងជាតិខ្លាញ់ទាប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាត់បន្ថយកូលេស្តេរ៉ុល ក្នុងរាងកាយ។
៥.បង្ការជំងឺបេះដូង
ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានសូកូឡាខ្មៅឲ្យបានទៀងទាត់ ព្រោះវាអាចជួយរក្សាបេះដូង របស់ស្ត្រីឲ្យមានដំណើរការបានល្អ អំឡុងពេលមានផ្ទៃពោះ។
៦.បន្ថយភាពតានតឹង
ដូចដែលបានរៀបរាប់ពីខាងលើ សូកូឡាខ្មៅ អាចជួយគ្រប់គ្រងសម្ពាធឈាម ព្រមទាំងប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាជាថ្នាំដ៏ប្រសើរខ្លាំងបំផុត ក្នុងការកាត់បន្ថយភាពតានតឹង៕