ហាម​ដាច់ខាត ពេល​មាន​ផ្ទៃពោះ​កុំ​ធ្វើ​រឿង​មួយ​នេះ

0
1

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​ពេលវេលា​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ថ្នមខ្លួន​ជានិច្ច ដើម្បី​ការពារ​បញ្ហាផ្សេងៗដែល​កើតមាន​ដោយ​ចៃដន្យ។ មានរឿង​មួយ​ដែល​អ្នកជំនាញ​បាន​ហាមប្រាម មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​ដាច់ខាត នោះ​គឺ​កុំ​លើក​វត្ថុ​ដែលមាន​ទម្ងន់​ជាង ១០គីឡូ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ​សុវត្ថិភាព​ដល់​ទារក។

 

 

អ្នក​ត្រូវ​ដឹងថា ដំណាក់កាល​មាន​ផ្ទៃពោះ សន្លាក់ និង​សាច់ដុំ​របស់​មនុស្ស​ស្រី​មាន​ភាពទន់ខ្សោយ​ជាង​ពេល​ធម្មតា ហើយ​ងាយ​នឹងរង​របួស​បំផុត។ ជាពិសេស​ការលើករ​ប់​ស​ធ្ងន់ អា​ចប​ណ្តោ​ល​ឲ្យ​ខ្នង​ត្រូវ​រង​នូវ​ផលប៉ះពាល់​ខ្លាំង។

រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយទៀត ការលើក​របស់​ធ្ងន់​អា​ចប​ណ្តោ​ល​ឲ្យ​អ្នក​ដួល ហើយ​ប្រសិនបើ​ការ​ដួល​នេះ​ប៉ះទង្គិច​ដល់​ទារក ឱកាស​នៃ​ការ​រលូត​កូន​កើតមាន​ខ្ពស់​ដែរ។

យក​ល្អ អ្នក​គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ពីរ​បស់​ដែលមាន​ទម្ងន់​ធ្ងន់ ឬ​សកម្មភាព​ណា​ដែល​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់៕

 

 

ស្ត្រី​តាំង​គភ៌​ដាច់ខាត​ហាម​បរិភោគ​សាច់​ឆៅ !

ហេតុអ្វី​ត្រូវ​ជៀសវាង​បរិភោគ​សាច់​ឆៅ​ក្នុងអំឡុង​តាំង​គភ៌? មាន​ភាវៈ​ប៉ារ៉ាស៊ីត​ច្រើន​ប្រភេទ​ណាស់​ដែល​តោង​ជាប់​នៅក្នុង​សាច់ ហើយ​វា​រស់នៅ​ជាមួយនឹង​សត្វ ព្រមទាំង​មនុស្ស ព្រោះ​សាច់​ដែល​ម្អិ​ន​មិន​ឆ្អិន​ល្អ​នោះ យើង​នឹង​មិនអាច​មើលឃើញ​ភាវៈ​ប៉ារ៉ាស៊ីត​នោះ​នឹង​ភ្នែក​ទទេ។ ហេតុអ្វី​បានជា យើង​បានដឹង​ទាល់តែសោះ​ថា ប៉ារ៉ាស៊ីត​រស់នៅ​ជាមួយ​មនុស្ស​ផងដែរ យ៉ាងណាមិញ ការស្រាវជ្រាវថ្មីៗនេះ​បាន​រកឃើញ​ប៉ារ៉ាស៊ីត មួយ​ប្រភេទ​ដែលមាន​ឈ្មោះថា Toxoplasma-Gondii នៅក្នុង​សាច់​ឆៅ អាច​បង្ក​គ្រោះថ្នាក់​អាក្រក់​ដល់​ស្ត្រី​តាំង​គភ៌​ខ្លាំង​បំផុត។

 

 

 

នេះ​ជាការ​សិក្សា​អំពី​ប្រភេទ​ភាវៈ​ប៉ារ៉ាស៊ីត​បង្ករ​គ្រោះថ្នាក់​ដល់​ស្ត្រី​ទាង​គភ៌​ដែល អ្នកស្រាវជ្រាវ​បានឱ្យ​ឈ្មោះថា Toxoplasma-Gondii វា​បានរស់នៅ​ជាមួយ​សត្វ និង​មនុស្ស។

ប៉ារ៉ាស៊ីត Toxoplasma-Gondii ជា​ភាវៈ​តូច​ល្អិត​ដែល​រស់នៅក្នុង​កោសិកា​របស់​យើង ហើយ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ពាក់​កណ្តោល​នៅ​ទូទាំង​ពិភពលោក​ដែលមាន​ផ្ទុក​ប៉ារ៉ាស៊ីត​នេះ។ ស្ត្រី​ដែល​ឆ្លង​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ អា​ចប​ណ្តោ​ល​ឲ្យ​រលូត​កូន ទារក​កើតមក​ពិកា និង​កើត​មិន​គ្រប់​ខែ។ ពិកា​ភាព​ចំពោះ​ទារក បណ្ដាល​ឲ្យ​ខូចខាត​ខួរក្បាល និង​ខូច​ភ្នែក​បាន​ទៀត​ផងដែរ។គួរគត់សម្គាល់​ដែរ​ថា រោគសញ្ញា​នៃ​ការឆ្លង​រោគ​ចំពោះ​ទារក អាច​សង្កេតឃើញ​មាន​អាការ គ្រុនក្តៅ ឈឺក្បាល មិន​ចង់​បរិភោគ​អាហារ រឹង​ក ឈឺ​បំពង​ក កន្ទួល ចង្អោរ ឈឺ​ក្នុង​ត្រចៀក និង​ឈឺចាប់​ក្នុង​ពោះ។

 

 

 

ដូច្នេះ ដើម្បីឱ្យ​ស្ត្រី​តាំង​គភ៌ នឹង​ទារក​នៅក្នុង​ផ្ទៃ​ជៀស​ផុតពី​ហា​នី​ភ័យ​អាក្រក់​នេះ អ្នក​ម្តាយ​គ្រប់រូប​គួរតែ​ជៀសវាង​បរិភោគ​សាច់​ឆៅ ឬ​សាច់​ដែល​ចម្អិន​មិនបាន​ល្អ។ តែ​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​មនុស្សពេញវ័យ​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​មិនអាច​ប៉ះពាល់​បានឡើយ៕

 

 

ស្ត្រី​មាន​ផ្ទៃពោះ ហាម​ញេច​មុន​ដាច់ខាត

មាន​រាប់រយ​សំណួរ​ដែល​ចោទ​សួរថា ស្ដ្រី​ពេល​កំពុង​ពពោះ​អាច​ញេច​មុន​បានទេ? ជា​សំណួរ​ដែល​អ្នក​ម្ដាយ​កំពុង​ឆ្ងល់ និង​ភ័យខ្លាច​កើតមុន​ខណៈ​ពពោះ តើ​គួរ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងដូចម្ដេច? ខាងក្រោម​នេះ​ជា​ចម្លើយ​ដែល​អ្នក​ត្រូវ​យល់ដឹង ។

 

 

 

បញ្ហា​រឿង​មាន​មុន​ជាមួយ​ស្ដ្រី​ពរ​ពោះ ជឿថា​ស្ដ្រី​ជាច្រើន​មាន​ក្ដីកង្វល់​ណាស់ ជាពិសេស​អ្នក​ម្ដាយ​ដែល​ចូលចិត្ត និង​ស្រលាញ់​ភាពស្រស់ស្អាត ច្បាស់​ជា​នៅ​មិន​សុខ បក់​មិន​ល្ហើយ​ឡើយ ទើប​បញ្ហា​រឿង​មុខ​ឡើង​មុន​មួយ​នេះ ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា​ទេ ស្ដ្រី​ខ្លះ​ឡើង​មុន​ច្រើន ខ្លះទៀត​មានមួយៗ ហើយ​ខ្លះទៀត​ឡើង​មុន​ជា​ប្រភេទ​មុនតូចៗល្អិត ព្រោះថា​នេះ​ជា​បម្រែបម្រួល​នៃ​អ័រម៉ូន ខណៈដែល​អ្នក​កំពុង​ពពោះ​នោះ​ហើយ ជា​ពេលវេលា​ដែល​អ័រម៉ូន​អ្នក​ប្រែប្រួល​ខុសធម្មតា ស្ដ្រី​ខ្លះ​មាន​អ័រម៉ូន​ឡើង​ច្រើន តួយ៉ាង​ដូចជា​ស្ដ្រី​មានកូន​ភ្លោះ​ជាដើម ។ យ៉ាងណាមិញ ស្ដ្រី​ដែល​មិនទាន់មាន​ផ្ទៃពោះ​ចូលចិត្ត​ញេច​មុនរឿយៗ តែ​មកដល់​ពេល​មាន​ផ្ទៃពោះ​ទើប​សង្ស័យថា តើ​ខ្លួន​អាច​ញេច​មុន​បាន​ដែរឬទេ ?

 

 

ចម្លើយ​នោះ​គឺ អ្នក​គួរតែ​ប្រើការ​ព្យាបាល​មុន​ដោយ​ការ ប្រើ​ម្ជុលចាក់ ហាម​ប្រើ​ដៃ ឬ​ប្រដាប់​ញេច​មុន​ដាច់ខាត ព្រោះថា​ការធ្វើ​បែប​នោះ​អាចមាន​ផលប៉ះពាល់​ដល់​សរសៃរ​ឈាម ដែល​ជាមាន​សរសៃរ​រំញោច​ទៅដល់​ខួរក្បាល។ អ្នក​គួរតែ​ប្រើ​ម្ជុលចាក់​ទំ​លុះ​បរិវេណ​មុខមុនតិចៗ ឬសើរៗ ព្រោះ​កាលណា​ចាក់​បំបែក​មុខមុន​ខ្លាំង អ្នក​អាចនឹងទទួល​រង​នូវ​ការឈឺចាប់​ខ្លាំង​ផងដែរ ។ ហើយ​វិធីសាស្ដ្រ​ដែល​ល្អ​នឹងមាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត នោះ​គឺ ទៅរក​គ្រូពេទ្យ​ជំនាញ​ក្នុងការ​ថែរក្សា​មុន នឹង​ព្យាបាល​ស្បែក​មុខ​របស់​អ្នក​ផងដែរ ។

គួរបញ្ជាក់​ផងដែរ​ថា ការថែរក្សា​ព្យាបាល​មុខមុន​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ ជា​រឿង​គួរ​ប្រយ័ត្នប្រយែង​បំផុត ហើយ​ស្ដ្រី​មាន​ផ្ទៃពោះ​គឺ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លេប ឬ​ផឹកថ្នាំ​ព្យាបាល​មុន​គ្រប់​ប្រភេទ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ ហើយ​បើ​ស្ដ្រី​ដែល​រៀប​នឹងមាន​គម្រោង​យក​កូន គឺ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​បំបាត់​មុន​រយៈពេល ១ ខែ មុន​មានកូន ប្រសិនបើ​ស្ដ្រី​ដែល​ទើបនឹង​ឆ្លងទន្លេ​ហើយ​វិញ គឺ​អនុញ្ញាតិ​ឲ្យ​ប្រើ​ថ្នាំ​បំបាត់​មុន​បាន​លុះត្រាតែ ១ ខែក្រោយ​កើតកូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here