ទោះបីជាខោខូវប៊ូយ ពិតជាពេញនិយមសម្រាប់យុវវ័យសម័យនេះក៏ដោយ ក៏ប៉ុន្តែវាមិនសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះឡើង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកកំពុងតែលូតលាស់។
អ្នកត្រូវដឹងថា អំឡុងពេលមានផ្ទៃពោះស្បូនត្រូវទទួលរងនូវសម្ពាធជាច្រើនរួចមកហើយ ដើម្បីការពារទារកពីការឈឺចាប់ផ្សេងៗ ប៉ុន្តែប្រសិនបើអ្នកស្លៀកខោខូវប៊ូយ នៅពេលនេះទៀត ស្បូននឹងទទួលសម្ពាធកាន់តែខ្លាំង ហើយធ្វើឲ្យរាំងស្ទះដល់ចរាចរឈាមពីម្តាយ ទៅកាន់ទារក។
នេះហើយជាហេតុផលដែលអាចធ្វើទារក ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ ជាពិសេស អំឡុងពេលពពោះ ត្រីមាសទី២ និងទី៣ តែម្តង។
ម្យ៉ាងវិញទៀត អំឡុងពេលនេះឱកាសនៃការឆ្លងមេរោគផ្សិតទៅទ្វារមាស ក៏កាន់តែខ្ពស់ដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលស្លៀករឹបចង្អៀត។ ដូច្នេះ សូមទុកខោខូវប៊ូយម្តុំសិន ហើយព្យាយាមស្លៀករ៉ូបដែលរលុងៗ ជំនួសវិញ ទើបមានផាសុខភាពទាំងម្តាយ និងទារក៕
ហាមដាច់ខាត ពេលមានផ្ទៃពោះកុំធ្វើរឿងមួយនេះ
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ និងថ្នមខ្លួនជានិច្ច ដើម្បីការពារបញ្ហាផ្សេងៗដែលកើតមានដោយចៃដន្យ។ មានរឿងមួយដែលអ្នកជំនាញបានហាមប្រាម មិនឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយធ្វើដាច់ខាត នោះគឺកុំលើកវត្ថុដែលមានទម្ងន់ជាង ១០គីឡូ ព្រោះវាអាចបង្កឲ្យអសុវត្ថិភាពដល់ទារក។
អ្នកត្រូវដឹងថា ដំណាក់កាលមានផ្ទៃពោះ សន្លាក់ និងសាច់ដុំរបស់មនុស្សស្រីមានភាពទន់ខ្សោយជាងពេលធម្មតា ហើយងាយនឹងរងរបួសបំផុត។ ជាពិសេសការលើករប់សធ្ងន់ អាចបណ្តោលឲ្យខ្នងត្រូវរងនូវផលប៉ះពាល់ខ្លាំង។
រឿងដែលគួរឲ្យបារម្ភមួយទៀត ការលើករបស់ធ្ងន់អាចបណ្តោលឲ្យអ្នកដួល ហើយប្រសិនបើការដួលនេះប៉ះទង្គិចដល់ទារក ឱកាសនៃការរលូតកូនកើតមានខ្ពស់ដែរ។
យកល្អ អ្នកគួរតែជៀសឲ្យឆ្ងាយពីរបស់ដែលមានទម្ងន់ធ្ងន់ ឬសកម្មភាពណាដែលអាចបង្កឲ្យគ្រោះថ្នាក់៕
ស្ត្រីតាំងគភ៌ដាច់ខាតហាមបរិភោគសាច់ឆៅ !
ហេតុអ្វីត្រូវជៀសវាងបរិភោគសាច់ឆៅក្នុងអំឡុងតាំងគភ៌? មានភាវៈប៉ារ៉ាស៊ីតច្រើនប្រភេទណាស់ដែលតោងជាប់នៅក្នុងសាច់ ហើយវារស់នៅជាមួយនឹងសត្វ ព្រមទាំងមនុស្ស ព្រោះសាច់ដែលម្អិនមិនឆ្អិនល្អនោះ យើងនឹងមិនអាចមើលឃើញភាវៈប៉ារ៉ាស៊ីតនោះនឹងភ្នែកទទេ។ ហេតុអ្វីបានជា យើងបានដឹងទាល់តែសោះថា ប៉ារ៉ាស៊ីតរស់នៅជាមួយមនុស្សផងដែរ យ៉ាងណាមិញ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញប៉ារ៉ាស៊ីត មួយប្រភេទដែលមានឈ្មោះថា Toxoplasma-Gondii នៅក្នុងសាច់ឆៅ អាចបង្កគ្រោះថ្នាក់អាក្រក់ដល់ស្ត្រីតាំងគភ៌ខ្លាំងបំផុត។
នេះជាការសិក្សាអំពីប្រភេទភាវៈប៉ារ៉ាស៊ីតបង្ករគ្រោះថ្នាក់ដល់ស្ត្រីទាងគភ៌ដែល អ្នកស្រាវជ្រាវបានឱ្យឈ្មោះថា Toxoplasma-Gondii វាបានរស់នៅជាមួយសត្វ និងមនុស្ស។
ប៉ារ៉ាស៊ីត Toxoplasma-Gondii ជាភាវៈតូចល្អិតដែលរស់នៅក្នុងកោសិការបស់យើង ហើយត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សពាក់កណ្តោលនៅទូទាំងពិភពលោកដែលមានផ្ទុកប៉ារ៉ាស៊ីតនេះ។ ស្ត្រីដែលឆ្លងប៉ារ៉ាស៊ីតប្រភេទនេះ អាចបណ្តោលឲ្យរលូតកូន ទារកកើតមកពិកា និងកើតមិនគ្រប់ខែ។ ពិកាភាពចំពោះទារក បណ្ដាលឲ្យខូចខាតខួរក្បាល និងខូចភ្នែកបានទៀតផងដែរ។គួរគត់សម្គាល់ដែរថា រោគសញ្ញានៃការឆ្លងរោគចំពោះទារក អាចសង្កេតឃើញមានអាការ គ្រុនក្តៅ ឈឺក្បាល មិនចង់បរិភោគអាហារ រឹងក ឈឺបំពងក កន្ទួល ចង្អោរ ឈឺក្នុងត្រចៀក និងឈឺចាប់ក្នុងពោះ។
ដូច្នេះ ដើម្បីឱ្យស្ត្រីតាំងគភ៌ នឹងទារកនៅក្នុងផ្ទៃជៀសផុតពីហានីភ័យអាក្រក់នេះ អ្នកម្តាយគ្រប់រូបគួរតែជៀសវាងបរិភោគសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ។ តែសូមបញ្ជាក់ផងដែរថា សម្រាប់មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំរឹងមាំ ប៉ារ៉ាស៊ីតប្រភេទនេះមិនអាចប៉ះពាល់បានឡើយ៕
ស្ត្រីមានផ្ទៃពោះ ហាមញេចមុនដាច់ខាត
មានរាប់រយសំណួរដែលចោទសួរថា ស្ដ្រីពេលកំពុងពពោះអាចញេចមុនបានទេ? ជាសំណួរដែលអ្នកម្ដាយកំពុងឆ្ងល់ និងភ័យខ្លាចកើតមុនខណៈពពោះ តើគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច? ខាងក្រោមនេះជាចម្លើយដែលអ្នកត្រូវយល់ដឹង ។
បញ្ហារឿងមានមុនជាមួយស្ដ្រីពរពោះ ជឿថាស្ដ្រីជាច្រើនមានក្ដីកង្វល់ណាស់ ជាពិសេសអ្នកម្ដាយដែលចូលចិត្ត និងស្រលាញ់ភាពស្រស់ស្អាត ច្បាស់ជានៅមិនសុខ បក់មិនល្ហើយឡើយ ទើបបញ្ហារឿងមុខឡើងមុនមួយនេះ ចំពោះស្ដ្រីមានផ្ទៃពោះគឺជារឿងធម្មតាទេ ស្ដ្រីខ្លះឡើងមុនច្រើន ខ្លះទៀតមានមួយៗ ហើយខ្លះទៀតឡើងមុនជាប្រភេទមុនតូចៗល្អិត ព្រោះថានេះជាបម្រែបម្រួលនៃអ័រម៉ូន ខណៈដែលអ្នកកំពុងពពោះនោះហើយ ជាពេលវេលាដែលអ័រម៉ូនអ្នកប្រែប្រួលខុសធម្មតា ស្ដ្រីខ្លះមានអ័រម៉ូនឡើងច្រើន តួយ៉ាងដូចជាស្ដ្រីមានកូនភ្លោះជាដើម ។ យ៉ាងណាមិញ ស្ដ្រីដែលមិនទាន់មានផ្ទៃពោះចូលចិត្តញេចមុនរឿយៗ តែមកដល់ពេលមានផ្ទៃពោះទើបសង្ស័យថា តើខ្លួនអាចញេចមុនបានដែរឬទេ ?
ចម្លើយនោះគឺ អ្នកគួរតែប្រើការព្យាបាលមុនដោយការ ប្រើម្ជុលចាក់ ហាមប្រើដៃ ឬប្រដាប់ញេចមុនដាច់ខាត ព្រោះថាការធ្វើបែបនោះអាចមានផលប៉ះពាល់ដល់សរសៃរឈាម ដែលជាមានសរសៃររំញោចទៅដល់ខួរក្បាល។ អ្នកគួរតែប្រើម្ជុលចាក់ទំលុះបរិវេណមុខមុនតិចៗ ឬសើរៗ ព្រោះកាលណាចាក់បំបែកមុខមុនខ្លាំង អ្នកអាចនឹងទទួលរងនូវការឈឺចាប់ខ្លាំងផងដែរ ។ ហើយវិធីសាស្ដ្រដែលល្អនឹងមានប្រសិទ្ធភាពខ្លាំងបំផុត នោះគឺ ទៅរកគ្រូពេទ្យជំនាញក្នុងការថែរក្សាមុន នឹងព្យាបាលស្បែកមុខរបស់អ្នកផងដែរ ។
គួរបញ្ជាក់ផងដែរថា ការថែរក្សាព្យាបាលមុខមុនចំពោះស្ដ្រីមានផ្ទៃពោះ ជារឿងគួរប្រយ័ត្នប្រយែងបំផុត ហើយស្ដ្រីមានផ្ទៃពោះគឺ មិនត្រូវបានអនុញ្ញាតឲ្យលេប ឬផឹកថ្នាំព្យាបាលមុនគ្រប់ប្រភេទ ព្រោះវាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃ ហើយបើស្ដ្រីដែលរៀបនឹងមានគម្រោងយកកូន គឺត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំបាត់មុនរយៈពេល ១ ខែ មុនមានកូន ប្រសិនបើស្ដ្រីដែលទើបនឹងឆ្លងទន្លេហើយវិញ គឺអនុញ្ញាតិឲ្យប្រើថ្នាំបំបាត់មុនបានលុះត្រាតែ ១ ខែក្រោយកើតកូន ៕