ស្ត្រី​គ្រប់រូប​គួរតែ​ប្រយ័ត្ន​នូវ ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

0
1

ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ (Diabète gestationnel) គឺ​វិបត្តិ​នៃ​ការគ្រប់គ្រង​និង​ប្រើប្រាស់​ជាតិ​ស្ករ (Trouble de la régulation de Glucose) នៅក្នុង​រាងកាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដែល​បណ្តាលអោយ​មានការ​កើនឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ហើយ​វា​នឹង​បាត់​ទៅវិញ​ក្រោយពេល​សម្រាល។

 

 

ក) ជំងឺ​ទឹកនោមផ្អែម​មាន ២ សណ្ឋាន៖

– ទី១៖ ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​យូរ​មកហើយ ដែលជា​ទឹកនោមផ្អែម​ប្រភេទ​ទី២ កំពុង​ព្យាបាល ឫ​គាត់​មិនបាន​ដឹង​ហើយ​គាត់​បាន​រកឃើញ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ហើយ​មិន​បាត់ទៅ​វិញ​ទេ​ក្រោយ​សម្រាលកូន។

– ទី២៖ ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ហើយនឹង​បាត់ទៅ​វិញ​បន្ទាប់ពី​សម្រាលកូន។

ខ) រោគសញ្ញា៖

តាម​ធម្មតា​ជំងឺ​ទឹកនោមផ្អែម​ដែល​កើត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺ​មិនមាន​រោគសញ្ញា​អ្វី​សំខាន់​នោះទេ តែបើ​មាន​អាចមាន​ដូចជា៖ ញ៉ាំ​ច្រើន, ផឹក​ច្រើន, នោម​ច្រើន ។ល។

 

 

គ) កត្តា​ប្រឈម៖

– អ្នក​មានកូន​ច្រើន

– ស្ត្រី​ធាត់​ខ្លាំងពេក (IMC>30kg/m2)

– ក្នុង​គ្រួសារ​មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម

– ប្រវត្តិ​ពេល​មាន​ផ្ទៃពោះ​លើក​មុន​មាន៖ កូន​កើត​មិន​គ្រប់​ខែ កូន​ស្លាប់​ក្នុង​ពោះ​ដោយ​មិនដឹង​មូលហេតុ កូន​ធំ​លើសពី ៣,៨គីឡូក្រាម ទឹកភ្លោះ​ច្រើន។

– ចំពោះ​ផ្ទៃពោះ​បច្ចុប្បន្ន៖ ការឡើង​ទម្ងន់​ខ្លាំង ទឹកភ្លោះ​ច្រើន កូន​ធំ។

ឃ) ការធ្វើ​រោគវិនិច្ឆ័យ៖

១) ក្នុងអំឡុង​ត្រីមាស​ទី១: គឺ​ការធ្វើ​តេស្ត​ឈាម​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ដើម្បី​មើល បរិមាណ​នៃ​ជាតិ​ស្ករ (Glycémie à jeun) ហើយ​ជាតិ​ស្ករ​លើស រឺ ស្មើ ០,៩២g/l យើង​ហៅថា​ជំងឺ​ទឹកនោមផ្អែម​កើតឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ។

 

២) ក្នុងអំឡុង​ត្រីមាស​ទី២: គឺ​ការធ្វើ​តេស្ត​ជាតិ​ស្ករ​ប្រភេទ​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥mg ហើយ​ធ្វើ តេស្ត​ចំនួន ៣ដង៖

– ទី១ នៅ​ម៉ោង​ទី០

– ទី២ នៅ​ម៉ោង​ទី១

– ទី៣ នៅ​ម៉ោង​ទី២

ក្នុងចំណោម​ការធ្វើ​តេស្ត​ទាំង៣នេះ បើ​មាន​ជាតិ​ស្ករ​ឡើង​លើសពី ១ យើង​ហៅថា ជំងឺ​ទឹកនោមផ្អែម​កើត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ។

ង) ផលវិបាក៖

១) ចំពោះ​កូនៈ

– កូន​មាន​ទំហំ​ធំ

– កូន​កើត​មិន​គ្រប់​ខែ

– កូន​មាន​បញ្ហា​ដំណក​ដង្ហើម

– កូន​អាច​ស្លាប់​ក្នុងពេល​សម្រាល

– កូន​មានការ​ថយចុះ​ជាតិ​ស្ករ​ពេល​សម្រាល​រួច

– កូន​អាច​វិ​វត្ត​ន៏​ទៅរក​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​នៅពេល​ធំ​ឡើង

 

២) ចំពោះ​ម្តាយៈ

– កើត​ជំងឺ​ក្រឡាភ្លើង

– ការឡើង​ទំងន់​ខ្លាំង

– ហើម​ខ្លាំង

– លើសឈាម

– ប្រឈម​និង​ការបង្ក​រោគ ដូចជា​រលាក​តំរងនោម

– ការ​សម្រាល​ភាគច្រើន​ដោយ​ការវះកាត់

– ប្រឈម​ការវិវត្ត​ន៏​ទៅរក​ជំងឺ​ទឹកនោមផ្អែម​ក្រោយ​សម្រាល

– កើតកូន​មិន​គ្រប់​ខែ

– ប្រឈម​ការធ្លាក់​ឈាម​ក្រោយ​សម្រាល

 

 

ច) វី​ធី​គ្រប់គ្រង និង តាមដាន​ជាតិ​ស្ករ​មាន៖

– តាមដាន​ជាតិ​ស្ករ​ដោយ​ខ្លួនឯង ១ថ្ងៃ ៣ដង រួច​កត់​ត្រាទុក​ក្នុង​សៀវភៅ (ពេលព្រឹក, ពេល​ថ្ងៃត្រង់, ពេល​ល្ងាច)

– ធ្វើការ​តម​អាហារ​ដោយ​កុំ​ពិសារ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ផ្អែម​ដូចជាៈ ក្រែ​ម, ប័​រ, ធុ​រេ​ន ។ល។

– កុំអោយ​ឡើង​គី​ឡួ​ពេក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ (ធម្មតា១គីឡូក្រាម ក្នុង១ខែ)

– ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​ដូចជាៈ ដើរ, ហែល​ទឹក, លំ​ហាត់​កា​យស​ម្ព័​ន្ឋ, យូ​ហា្ក ( កន្លះ​ម៉ោង ទៅ ១ម៉ោង ក្នុង​មួយថ្ងៃ)

– មក​ពិនិត្យ​ផ្ទៃពោះ​អោយបាន​យ៉ាងតិច ២ដង ក្នុង១ខែ

– ពិនិត្យ​អេកូ​សាស្ត្រ​អោយបាន​ទៀងទាត់ ២ដង ក្នុង១ខែ

– ក្នុងករណី​បរាជ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​ដោយ​របប​ចំណីអាហារ អ្នកជំងឺ​ត្រូវបាន​ទទួល ការ​ព្យ​បាល​ដោយ​ប្រើ​ថ្នាំ អាំង​ស៊ុយ​លីន (insulin) បន្តទៀត ដើម្បី​ធានាបាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សមស្រប។

 

 

ការតាមដាន និង​ការគ្រប់គ្រង​ជាតិ​ស្ករ (ត្រូវបាន​ធ្វើឡើង​ដោយមាន​ការសហការ​គ្នា រវាង​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត)។ ចំណែក​គោលបំណង​នៃ​ការព្យាបាល​វិញ​គឺ​ដើម្បី​ជៀសវាង​ផលវិបាក​មួយចំនួនធំ ដែល​អាច​កើតមានឡើង​នៅ​ជុំវិញ​កំណើត ដោយ​ធ្វើការ​តាមដាន​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ ហើយ​កម្រិត​ជាតិ​ស្ករ ត្រូវ​តិចជាង ០,៩៥g/l មុន​ញ៉ាំ​អាហារ និង ១,២០g/l ក្រោយ​ពិសារ​អាហារ​មួយ​ម៉ោង​កន្លះ។

 

ហើមជើង​កំឡុងពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​អាសន្ន​រឺទេ?

១) មូល​ហេតុដែល​បណ្តាលអោយ​ហើម​កំឡុងពេល​មាន​ផ្ទៃពោះ​រួមមាន:

– លើស​ជាតិ​ទឹក​បណ្តាលមកពី​បម្រែបម្រួល​អរ​ម៉ូ​ន​កំឡុងពេល​មាន​ផ្ទៃពោះ (ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​កំឡុង​មាន​ផ្ទៃពោះ)។

– ការ​សង្កត់​ទៅលើ​សរសៃ​ឈាមធំៗរបស់​អាង​ត្រគៀក (pelvic veins) ដោយ​ទម្ងន់​កាន់តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើអោយ​លំហូរ​ឈាម​ពី​ចុងជើង​ត្រលប់មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជាការ​ហើមជើង។ ដោយហេតុ​ផល​នេះ ការ​ហើម​ភាគច្រើន​កើតមាន​នៅ​កំឡុងពេល​ត្រីមាស​ទី៣នៃ​ផ្ទៃពោះ ចំពោះ​ស្ត្រី​ដែលមាន​ទឹកភ្លោះ​ច្រើន ឬ​ពរ​ពោះ​កូនភ្លោះ (ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​កំឡុង​មាន​ផ្ទៃពោះ)។

– កង្វះ​ជាតិ​អាល់ប៊ុយមីន (Albumin) ដែល​អាច​បណ្តាលមកពី​បាត់​ជាតិ​សាច់​តាម​ទឹកនោម (ជំងឺ​ទឹកនោមប្រៃ)។

– ជំងឺ​ខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។ល។

 

 

២) សញ្ញា​អាសន្ន​នៃ​ការ​ហើមជើង​កំឡុង​មាន​ផ្ទៃពោះ​ដែល​ត្រូវ​យកចិត្តទុកដាក់​រួម​មាន៖

នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហើមជើង​បូករួម​និង​សញ្ញា​មួយចំនួន​ដូចជា:

– លើស​សម្ពាធ​ឈាម

– ហត់​ដង្ហក់

– ទឹកនោម​តិច

– ជើង​ឡើង​ក្រហម​ហើយ​ឈឺ -ល។

៣) វិធី​ព្យាបាល៖

ក. បើជា​ការ​ហើម​មាន​សញ្ញា​អាសន្ន គួរ​ប្រញាប់​រួសរាន់​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​វិភាគ​រក​មូលហេតុ​អោយបាន​គ្រប់​ជ្រុងជ្រោយ និង​ដើម្បី​ទទួល​ដំបូន្មាន ឬ​ការព្យាបាល​ដ៏​ត្រឹមត្រូវ។

 

 

ខ. បើ​គ្រូពេទ្យ​រកឃើញថា​ជាការ​ហើម​ដោយ​មូលហេតុ​ធម្មតា​នៃ​ការ​មានគភ៌ នោះ​ស្ត្រី​យើង​គួរ​អនុវត្ត​ទំលាប់​មួយចំនួន​ដូចខាងក្រោម:

– គេង​ផ្អៀង​មក​ខាងឆ្វេង​ដៃ ដើម្បី​កាត់បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ លើ​សរសៃឈាម​ធំ។

– ដាក់​ជើង​របស់​អ្នក​ឲ្យ​បាន​ខ្ពស់ គ្រប់​ពេលដែល​អាចធ្វើ​បាន​ដូចជា នៅពេល​ធ្វើការ រឺ​ពេល​គេង រឺ​តម្រង់​ជើង​ឲ្យ​បាន​ញឹកញាប់​ពេល​អង្គុយលេង។

– ជៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​យូរ។

– ឧស្សាហ៍​ផ្លាស់ប្តូរ​ឥរិយាបទ រឺ​ដើរ​ហាត់ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បានល្អ។

– ចូរ​កុំ​បាក់​ទឹកចិត្ត ព្រោះ​វា​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាល​បុត្រ​រួច។

 

 

“ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​មក​តាមដាន និង​ពិនិត្យ​សុខភាព​អោយបាន​ទៀងទាត់​ជាប្រចាំ។ ក្នុងករណី​មានការ​ហើម​និង​ក្តី​បារ​ម្មណ៍​ណាមួយ គួរ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការប្រឹក្សា និង​ព្យាបាល​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា ប្រកបដោយ​សុវត្ថិភាព”

LEAVE A REPLY

Please enter your comment!
Please enter your name here