ហេតុអ្វី​ត្រូវ​ទទួលទាន​វីតាមីន​ឲ្យ​បាន​ច្រើន មុនពេល​សម្រាល?

0

ការ​ស្រេច​ចិត្ត​ជ្រើសរើស​អាហារ​សម្រាប់​ទ​ទួ​ទាន​ប្រចាំថ្ងៃ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​អាច​ផ្តល់​ផល​វិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

 

ក្នុង​រយៈពេល ៤០សប្តាហ៍​ទារក​ក្នុង​ផ្ទៃ​នឹង​លូតលាស់​ពី​កោសិកា​តូច​មួយ រហូតដល់​គ្រប់លក្ខណៈ។ ប៉ុន្តែ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការលូតលាស់​របស់​ទារ​ក គឺ​ត្រូវ​ពឹង​ផ្អែកទៅលើ​ការផ្តល់​វីតាមីន សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​ដទៃទៀត តាមរយៈ​អាហារ​ដែល​អ្នក​ទទួលទាន​មុនពេល​សម្រាល។

អាហារ​បំប៉ន​មុនពេល​សម្រាល​រួមមាន DHA ខូលីន វីតាមីន D កាល់ស្យូម អូ​មេ​ហ្គា-៣ និង​សារធាតុចិញ្ចឹម​ជាច្រើន​មុខ​ទៀត ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ខួរក្បាល ភ្នែក ឆ្អឹង និង​ប្រព័ន្ធ​ប្រសាទ។ ប្រសិនបើ​អាហារ​មិនមាន​ប្រភព​សារធាតុ​ចាំបាច់​ដូចខាងលើ​នេះ អ្នកជំនាញ​ណែនាំ​ឲ្យ​ធ្វើ​ការកំណត់ ដើម្បី​សុខភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

 

 

សារធាតុ​អាហារ​សំខាន់ ៤យ៉ាង ដែល​ចាំបាច់​បំផុត​ក្នុងអំឡុងពេល​មានគភ៌

 

ស្ត្រី​មានគភ៌​ត្រូវការ​កម្លាំង​ថាមពល​ថែម​ឡើង​ពី150-350កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​ការ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ និង​មេ​តា​បូ​លី​ហ្ស៊ឹ​ម​ដែល​កើនឡើង​របស់​មាតា។ ជាទូទៅ​លោកគ្រូ​ពេទ្យ​តែង​ណែ​នាំឱ្យ​ទទួលទាន​ប្រូ​តេ​អុ​ី​ន​បន្ថែម​ឡើង​យ៉ាងតិច 30ក្រាម​ក្នុង​មួយថ្ងៃ និង​ខាងក្រោម​នេះ​គឺជា​សារធាតុ​អាហារសំខាន់ៗដែល​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវតែ​បានទទួល។

 

 

សារធាតុ​ដែក៖​ ស្ត្រី​មានគភ៌​ត្រូវការ​សារធាតុ​ដែក​ច្រើនឡើង ដើម្បី​ផលិត​គ្រាប់​ឈាម គេហទំព័រ មាតា និង​ទារក សូម​ណែ​នាំឱ្យ​ទទួលយក​សារធាតុ​ដែក​ពី​អាហារ30-60មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ តែបើ​ទទួលទាន​សារ​ធាតុដែក​បន្ថែម​ក្នុង​រូប​បែប FeSO4 វិញ​នោះ ត្រូវ​ឱ្យបាន​ពី300-600មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ។ មាន​ឯកសារ​មួយ​បានឱ្យដឹងថា បើ​កម្រិត​សារធាតុ​ដែក​ខ្ពស់​ជ្រុល​ពេក នឹង​នាំ​ឆ្ពោះទៅរក​សភាវ​ទឹកនោមផ្អែម​ខណៈ​មានគភ៌​ក្រុម​វេជ្ជបណ្ឌិត​ក្នុងប្រទេស​អង់គ្លេស និង​កាណាដា​នឹង​ពិចារណា​ក្នុងការ​ផ្តល់​សារ​ធាតុដែក​បន្ថែម​ចំពោះតែ​ស្ត្រី​ណា​ដែល​រកឃើញថា​មាន​ជំងឺ​ឈាម​ស្លេក​ដែល​បណ្តាលមកពី​ការខ្វះ​សារ​ធា​ត​ដែក​តែប៉ុណ្ណោះ។សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ភាគច្រើន​គ្រូពេទ្យ​នឹង​ឱ្យ​សារ​ធាតុដែក​បន្ថែម​ជាប្រចាំ ដោយសារតែ​តែងមាន​ការខ្វះ​សារធាតុ​ដែក​ច្រើន​ទើប​កន្លែង​ខ្លះ​មាន​គ្រោង​ការបន្ថែម​សារធាតុ​ដែក និង​ហ្វូ​លេ​តដល់​ស្ត្រី​វ័យ​ជំទង់​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​រោគ​ឈាម​ស្លេក​តាំងពី​ពេលមុន​តាំង​គភ៌។

 

 

វីតាមីន B12៖ បើ​មាន​កម្រិត​ទាប រួមជាមួយ​កម្រិត​ហ្វូ​លេ​ត​ដែល​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌​នោះ នឹង​ក្លាយជា​បច្ច័យ​ប្រថុយប្រថាន​អាច​នឹង​ធ្វើឱ្យ​ទារក​មាន​សភាវ​ឌឺ​នឹង​សារធាតុ​អុ​ី​ន​ស៊ូ​លីន​នាពេល​អនាគត​បាន។

កាល់ស្យូម៖ មាន​ភាព​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ស្ត្រី​មានគភ៌​មាន​តម្រូវការ​កាល់ស្យូម​កើនឡើង122-167% ឬ​គួរ​បានទទួល​យ៉ាងតិច​បំផុត1ក្រាម​ក្នុង​មួយថ្ងៃ។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​បានឱ្យដឹងថា កាល់ស្យូម​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌ កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ចំពោះ​គភ៌​មាន​ជាតិពុល​បាន​ទៀតផង។

 

 

វីតាមីន A៖ មាន​សម្ពន្ធភាព​ជាមួយ​កម្រិត​សារធាតុ​ដែក បើ​ទទួលបាន​មិន​គ្រប់គ្រាន់​ក្នុងខណៈ​មានគភ៌​នឹង​ក្លាយជា​មូលហេតុ​បណ្តាលឱ្យ​កើតរោគ​លោហិត​ស្លេក​បាន។ បរិមាណ​ដែល​លោកគ្រូ​ពេទ្យ​ណែនាំ​ឱ្យទទួល​ទាន​នោះ​គឺ មួយថ្ងៃ5,000IU បើ​ទទួលបាន​ច្រើនជាង10,000IUទារក​នៅក្នុង​ផ្ទៃ​នឹង​ប្រថុយ​ក្នុង​ការកើត​សភាវ​ពិការ ជាពិសេស​ប្រព័ន្ធ​បញ្ចេញ​ទឹកមូត្រ។

ដូច្នេះហើយ​ទើបនឹង​ជ្រើសរើស​ប្រើ​អាហារ​បំប៉ន​ក្នុងអំឡុងពេល​មានគភ៌ អ្នក​គួរ​ស្ថិតនៅ​ក្នុងការ​មើលថែរ​បស់​លោកគ្រូ​ពេទ្យ​ដើម្បី​ទទួលបាន​ពាក្យ​ណែនាំ​ដែល​ត្រឹមត្រូវ និង​ការប្រើ​ថ្នាំ​ដែល​ស័ក្តិសម និង​ដើម្បីឱ្យ​ទាំង​អ្នក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព រឹងប៉ឹង និង​មាន​វិវឌ្ឍនាការ​ដ៏​ល្អ៕

ក្រោយពី​ការចាប់​កំណើត​ហើយ អ្នក​ម្តាយ​ត្រូវ​បន្ត​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់ រហូត​រយៈពេល ៦ខែ ដើម្បី​ជំរុញ​ដល់​ការលូតលាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​ឲ្យ​រឹងមាំ៕