ប្រយ័ត្ន! កង្វះ​សារធាតុ សេ​លេ​ញ៉ូ​ម បង្ក​ឲ្យ​ទុក្ខទោស​អ្វីខ្លះ​ដល់​ស្ត្រី និង​ទារក

0
1

សេ​លេ​ញ៉ូ​ម ឬ​ភាសា​បច្ចេក​ទេ​ហៅថា Selenium គឺជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​ដែលមាន​តួ​នារ​ទី​យ៉ាង​សំខាន់បំផុត​ក្នុង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ទប់ទល់​ជាមួយនឹង​ជំងឺផ្សេងៗដូចជា បញ្ហា​ឈឺចាប់​ដុំ ជំងឺ​បេះដូង ជំងឺ​សន្លាក់ឆ្អឹង ជួយ​ឲ្យ​រាងកាយ​លូតលាស់​បានល្អ និង​ជួយ​ការពារ​មុខងារ​ផ្លូវភេទ​ឲ្យ​មាន​សុខ​ភាពល្អ។

 

 

ផ្ទុយទៅវិញ​ប្រសិនបើ​រាងកាយ​កង្វះ​សា​ធាតុ សេ​លេ​ញ៉ូ​ម វិញ​នោះ តើ​មានរឿង​អ្វី​កើតឡើង?

ចំពោះ​ស្ត្រី៖ កង្វះ​សារធាតុ សេ​លេ​ញ៉ូ​ម ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ កើត​ជំងឺ​ទឹកនោមផ្អែម និង​កូ​លេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់។ លោក​វេជ្ជបណ្ឌិត Janet Choi ជា​អ្នកឯកទេស​នៅ​មជ្ឈមណ្ឌល់  Colorado Medical Center បានបង្ហាញ​ផងដែរ​ថា កង្វះ​សេ​លេ​ញ៉ូ​ម អាច​ជះឥទ្ធិពល​អាក្រក់​ដល់​មុខងារ​បន្ត​ពូជ​ទាំង​បុរស និង​ស្ត្រី។

ចំពោះ​ទារក៖ កង្វះ​សារធាតុ សេ​លេ​ញ៉ូ​ម អា​ចប​ណ្តោ​ល​ឲ្យ​ទារក​កើតមក​ខូច​ទ្រ​ង​ទ្រាយ​អវយវៈ ម្រា​ន​ដៃ​ខើច​ខ្លី ឆ្អឹង​ក្រិន​មិន​ព្រម​ធំ ឬ​ការ​លូត​លូ​សមាន​ភាពយឺតយ៉ាវ ជាង​ក្មេង​ដទៃទៀត។

 

 

អ្នកជំនាញ​ក៏បាន​បង្ហាញ​ផងដែរ​ថា មនុស្ស​ដែលមាន​ហានិភ័យ​នៃ​កង្វះ​សារធាតុ សេ​លេ​ញ៉ូ​ម​ខ្ពស់ គឺ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ការឆ្លង​មេរោគ​អេដស៍ ឬ​អ្នកមាន​បញ្ហា​ពោះវៀន ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុងការ​ស្រូបយក​សារធាតុ សេ​លេ​ញ៉ូ​ម ដើម្បី​ប្រើប្រាស់​ក្នុង​រាងកាយ។

ចំណែកឯ​ការទទួល​សារធាតុ សេ​លេ​ញ៉ូ​ម ច្រើនលើក​កម្រិត​ក៏​អាច​ផ្តល់​ទុក្ខទោស​ដល់​រាងកាយ​ផងដែរ ដូចជា ដង្ហើម​អាក្រក់ ចំណង់​អាហារ​ថយចុះ ចង្អោរ ជំងឺរាគ​រុស ស្បែក និង​សក់​ជួប​បញ្ហា​ជាដើម។

ដូច្នេះ ដើម្បី​ធានា​សុវត្ថិភាព អ្នក​គួរតែ​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​ថ្នាំ ឬ​ទទួលទាន​អហារ​ដែល​សម្បូរ​សារធាតុ សេ​លេ​ញ៉ូ​ម ឲ្យ​បាន​ត្រឹមត្រូវ៕

 

រឿង២យ៉ាង បើ​កើតមាន​ក្នុងពេល​ពពោះ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ

 

 

ការ​មាន​ផ្ទៃពោះ គេ​សង្កេតមើល​តាមរយៈ ការឈប់​មក​រដូវ បញ្ហា​ក្អួតចង្អោរ​នៅពេល​ព្រឹក ចេះតែ​អស់កម្លាំង និង​ឃ្លាន​តែ​របស់ជូរៗ ជាដើម។ អាការ​ទាំងនេះ​មិនមែនជា​អ្វីដែល​គួរ​ឲ្យ​ព្រួ​បារម្ភ​ឡើយ ព្រោះ​វា​ជា​រឿង​ធម្មជាតិ ប៉ុន្តែ​មានរឿងសំខាន់២យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត។

១.អាការ​ហូរឈាម​ខុស​ប្រក្រតី

ក្នុងករណី​ហូរឈាម​តិចតួច​ក្នុងពេល​មនា​ផ្ទៃពោះ ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា ក៏ប៉ុន្តែ​ប្រសិនបើ​អាការ​ហូរឈាម​ច្រើន​ដូច​ពេល​មក​រដូវ វា​អាច​បង្កឡើង​ដោយសារតែ​ស្បូន​ត្រូវ​គ្របដណ្តប់​ទៅដោយ​សុខ ឬ​អ្នក​អាច​ជួប​បញ្ហា​រលូត​កូន។ មូលហេតុ​នេះហើយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែមាន​ការប្រុងប្រយ័ត្ន ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម។

 

 

២.ហូរ​ទឹករំអិល

អា​ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស គឺជា​រឿង​ធម្មតា​ក្នុងពេល​មាន​ផ្ទៃពោះ ដោយសារតែ​ការផ្លាស់ប្តូរ​អ័រម៉ូន​ក្នុង​រាងកាយ។ ម្យ៉ាង​វិញ​ទឿ​ត លំហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​ដំណាក់កាល​ចុងក្រោយ ដែលមាន​ពណ៌​លឿង ឬ​ពណ៌​ស មិនមែនជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះទេ។

ក៏ប៉ុន្តែ ប្រសិនបើ​អាការ​ហូរ​ទឹករំអិល​ច្រើន ហើយ​មាន​អាការ​រមាស់ និង​មាន​ក្លិន​មិនល្អ វា​អាច​បង្កឡើង​ដោយសារតែ​មេរោគ​ផ្សិត ដូច្នេះ​កុំ​ប​ណ្តោ​ល​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here