នៅពេលមានផ្ទៃពោះ ស្ត្រីទាំងឡាយមិនគួរទទួលទានអាហារដែលផ្តល់អត្ថប្រយោជន៍សម្រាប់តែខ្លួនឯងនោះទេ គឺត្រូវគិតគូទៅដល់សុខភាពទារកក្នុងផ្ទៃផងដែរ។ អាហារដែលល្អសម្រាប់ម្តាយ និងទារក ចាំបាច់ត្រូវតែមានជីវៈជាតិចម្រុះ រួមទាំងវីតាមីន ប្រូតេអ៊ីន ខ្លាញ់លីពីត និងគ្លុយស៊ីតផងដែរ។
ជាពិសេសស្ត្រី គួរទទួលទានអាហារទាំងនេះក្នុងដំណាក់ការទារកកំពុងតែលូតលាស់ ដើម្បីថែរក្សាទារកឲ្យមានសុខភាពល្អ ហើយបង្កើនការផលិតទឹកដោះបានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពេលទារកកើតមក។
អាហារដែលស្ត្រីគួរបរិភោគពេលទារកកំពុងតែលូតលាស់មានពីរប្រភេទ៖
១.ប្រភេទអាហារផ្តល់ថាមពល
អ្នកគួរតែទទួលទានស៊ុតស្ងោរ ទឹកដោះគោ ត្រី សាច់សត្វ ថ្លើមសត្វ និងសណ្តែក….។ ចំពោះស៊ុត អ្នកអាចទទួលទាន១ទៅ២គ្រាប់ ទឹដោះគោ ១ទៅ២កែវ រីឯត្រី សាច់ ថ្លើម ឬពពួកសណ្តែក ប្រសិនបើចម្អិន អ្នកគួរតែប្រើប្រេងរុក្ខជាតិ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដោយសារតែរាងកាយស្រូបយកកាឡូរីលើសកម្រិត ។
២.ប្រភេទអាហារសរីរាង្គ
នេះសំដៅទៅលើអាហារធម្មជាតិដូចជា គ្រប់បន្លែពណ៌បៃតង ប៉េងបោះ ល្ពៅ ការ៉ុត ចេក ក្រូច ល្ហុង ត្របែក ស្វាយទុំ…។ អាហារទាំងនេះ សម្បូរទៅដោយជាតិសរសៃ ដែលអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ការពារបញ្ហាទល់លាមក។
ទាំងអស់នេះ គឺជាអាហារបំប៉នដ៏ចាំបាច់បំផុត ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបខកខានមិនបានឡើយ ជាពិសេសក្នុងដំណាក់កាលទារកំពុងតែលូតលាស់៕