សញ្ញា៥យ៉ាង បញ្ជាក់ថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ​ហើយ

0
1

មនុស្ស​ទាំងអស់​ដឹង​ត្រឹម​ថា ការលែង​មក​រដូវ គឺជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ តែ​រឿងនេះ​មិន​ប្រា​ដក​នោះទេ ព្រោះ​អា​ចប​ណ្តោ​ល​មកពី​បញ្ហា​រាំងរដូវ ឬ​កត្តា​សុខភាពផ្សេងៗទៀត។

ប៉ុន្តែ​ក្រៅពី​ការសង្កេតមើល​តាមរយៈ​ការបាត់​រដូវ សញ្ញា​ទាំង ៥ចំណុច​នេះ​ក៏​អាច​បង្ហាញថា អ្នកមាន​ផ្ទៃពោះ​ដែរ។

 

 

ក្អួតចង្អោរ

នេះ​រោគសញ្ញា​មួយ ដែល​យើង​គ្រប់គ្នា​ហៅថា ចាញ់កូន វា​អាច​បង្ហាញ​ជា​លើកដំបូង​នៅ​ប៉ុ​ន្មា​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ។

 

ខ្ពើម ឬ​ចាញ់​ក្លិន​អាហារ

នៅ​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​តែងតែ​ខ្ពើម​អាហារ ឬ​គ្រាន់តែ​ធំក្លិន ក៏មាន​អារម្មណ៍​ចង់​ក្អួត​ដែរ។

 

សុដន់​តឹង​ណែន​ជាធម្មតា

នៅពេល​មាន​ផ្ទៃពោះ កម្រិត​អ័​រ​ម៉ុ​ន​នឹងមាន​ការកើនឡើង ដែល​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​តឹង​ណែន ហើយ​មានការ​ឈឺចាប់​ខ្លះ។ នេះ​ជាស​ញ្ញា​មួយទៀត ដែល​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​ត្រូវ​ថ្នមខ្លួន ព្រោះ​មាន​ក្មេង​មក​នៅក្នុង​ពោះ​ហើយ។

 

 

 

ញ៉ាំ​ច្រើនជាង​មុន

ជា​រឿង​ធម្មតា​ទៅហើយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​មាន​អារម្មណ៍​ស្រេកឃ្លាន​អាហារ​ខ្លាំង នៅ​សប្តាហ៍​ដំបូង។ នេះ​ដោយសារតែ​រាងកាយ​ស្ត្រី ត្រូវការ​សារធាតុចិញ្ចឹម និង​កាឡូរី​ច្រើន​បន្ថែមទៀត ដើម្បី​ផ្គត់​ផ្គត់​ដល់​ការលូតលាស់​របស់​ទារ​ក។

 

ត្រគាក​រីក​ធំ​ជាង​មុន

គ្រាន់​តែមាន​ផ្ទៃពោះ​ភ្លាម​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន អាច​ស្លៀកខោ​លែង​ចុះ ដោយសារតែ​ការឡើង​ទម្ងន់។

ចំណុច​ទាំង​ប៉ុន្មាន​នេះ អាច​បញ្ជាក់ថា អ្នក​ពិត​ជាមាន​ផ្ទៃពោះ​ដូច​បំណង​ហើយ ហេតុនេះ​អ្នក​គួរតែ​ព្យាយាម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ៕

 

រឿងដែលស្ត្រីមិនគួរធ្វើក្រោយពេលមានផ្ទៃពោះ ៣ខែ

 

 

តើអ្នកមានផ្ទៃពោះប៉ុន្មាខែហើយ? ការមានផ្ទៃពោះកំឡុង៣ខែដំបូងពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាជាដំណាក់កាលដំបូងដែលទារកកំពុងតែអភិវឌ្ឍសរីរង្គផ្សេងៗ។

ក្រោយឆ្លងកាត់ការមានផ្ទៃពោះត្រីមាសដំបូងមិនមែនមាន័យថា អ្នកឆ្លងផុតឧបសគ្គទាំងអស់នោះទេ គឺនៅមានរឿងជាច្រើនទៀតដែលស្ត្រីត្រូវជួបប្រទះ។ ក៏ប៉ុន្តែបន្ទាប់ពីឆ្លងផុតការមានផ្ទៃពោះ ៣ខែដំបូង អ្នកត្រូវជៀសវាងរឿងមួយចំនួនទៀត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ដល់កូន។

 

 

-រាល់របស់ធ្ងន់ៗកុំលើកឲ្យសោះ គឺត្រូវទុកឲ្យស្វាមីរបស់អ្នកធ្វើជំនួសវិញ
-អាហារហិរ ត្រូវតែជៀសវាង ព្រោះទារកក៏ចេះហិរដូចអ្នកដែល
-កាត់បន្ថយការទទួលទានកាហ្វេ ត្រឹមតែ ១ពែងក្នុងមួយថ្ងៃបានហើយ
-ហាមដាច់ខាតគ្រឿងស្រវឹង ដោយសារតែវាអាចប៉ះពាល់ដល់សុខភាពទារកធ្ងន់ធ្ងរ

-កុំស្លៀកសម្លៀកបំពាក់តឹងណែន ជាពិសេសខោខូប៉ូយ
-បំភ្លេចស្បែកជើងកែងចោលចោលសិនទៅ ហើយគួរតែជំនួសស្បែកជើងដែលមានបាតរាបស្មើវិញ
-ជៀសវាងគិតរឿងពិបាកចិត្ត ដែលនាំឲ្យកើតជំងឺស្ត្រេស ធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ
ត្រូវចាំថា បន្ទាប់ពីមានផ្ទៃពោះ៣ខែ ពោះរបស់អ្នកនឹងរីកធំបន្តិចម្តងៗ ហើយរាល់សកម្មភាពផ្សេងៗក៏ងាយនឹងមានផលប៉ះពាល់ដែរ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here