ពពោះ​មួយ​ត្រីមាស​ដំបូង គួរ​ជៀសវាង​អាហារ៣ប្រភេទ

0
1

ពិតមែន​ហើយ នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គ្រ​ប់​គ្រាន់ ដើម្បី​បំពេញតម្រូវការ​ជីវិត​មនុស្ស​ម្នាក់ទៀត​កំពុងតែ​ចាប់កំណើត​នៅក្នុង​ផ្ទៃ។ ក៏ប៉ុន្តែ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ញ៉ាំ​អាហារ​តាមតែ​អំពើ​ចិត្ត​នោះទេ ព្រោះ​មាន​អាហារ​មួយចំនួន​អា​ចប​ណ្តោ​ល​ឲ្យ​មាន​ផលប៉ះពាល់ ជាពិសេស​អំឡុងពេល​ត្រីមាស​ដំបូង។ តើ​អាហារ​អ្វី​ខ្លះទៅ ដែល​អ្នកមាន​ផ្ទៃពោះ​គួរតែ​ជៀសវាង? ខាងក្រោម​នេះ គឺជា​ចម្លើយ​ដែល​អ្នក​ចង់ដឹង៖

 

 

ប្រភេទ​អាហារត្រជាក់ៗ

ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​ចូលចិត្ត​ញ៉ាំ​អាហារត្រជាក់ៗខ្លាំងណាស់ ដូចជា ភេសជ្ជៈ​ក្លាសេ ការ៉េម ឬ​ទឹក​ក តែម្តង។ កុំ​គិតថា​ការទទួល​ទាន​ចូលទៅក្នុង​ពោះ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រួល​ឲ្យ​សោះ តាមពិត​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​រលូត​កូន ឬ​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មា​នស​ភាពមិនប្រក្រតី​នៅពេល​កើតមក។ ហេតុនេះ អ្នក​ដែល​ចូលចិត្ត​អាហារត្រជាក់ៗ គួរ​កាត់បន្ថយ ឬ​ផ្អាក អំឡុងពេល​ត្រីមាស​ដំបូង។

Image result for pregnant don't eat water

 

 

អាហារ​សម្បូរ​ខ្លាញ់

អាហារ​សម្បូរ​ខ្លាញ់​ដូចជា អាហារ​ដែល​ប្រើ​វិធី​ចម្អិន​ដោយ​ចៀន ឬ​បំពង ត្រូវបាន​ហាមឃាត់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារតែ​វា​មាន​សារធាតុ​ដែល​បង្ក​ទៅជា​ជំងឺមហារីក។ សារធាតុ​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​ម្តាយ​ផ្ទាល់​នោះទេ វា​ក៏​អាច​ប៉ះពាល់​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។

Related image

 

 

ថ្លើម​សត្វ​គ្រប់​ប្រភេទ

ថ្លើម​សត្វ ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​ដ៏​ល្អ​សម្រាប់​រាងកាយ ហើយ​មាន​ម​ន្សុ​ស្រី​មាន​ផ្ទៃពោះ​ជាច្រើន​ចូលចិត្ត​ទទួលទាន​ណាស់ ព្រោះ​យល់ថា វា​ពិតជា​ល្អ​សម្រាប់​កូន​ក្នុង​ផ្ទៃ។ តើ​ការយល់ឃើញ​នេះ​ត្រឹមត្រូវ​ដែរឬទេ? តាមពិត​វា​មិន​ដូច​អ្វីដែល​មនុស្ស​មួយចំនួន​យល់ឃើញ​ឡើយ ការទទួល​ទាន​ថ្លើម​សត្វ​ច្រើនពេក អំឡុងពេល​ត្រីមាស​ដំបូង អា​ចប​ណ្តោ​ល​ឲ្យ​សរីរាង្គ​ទារក​លូតលាស់​មិន​គ្រប់លក្ខណៈ។ ជាពិសេស​ថ្លើម​ជ្រូក ក្នុងករណី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​លើស​កម្រិត ឈាម​នឹង​កើនឡើង​កាន់តែច្រើន ហើយ​ទៅ​បំផុត​ទារក​ក៏​ប្រឈម​នឹង​ការ​រលូត​ដែរ៕

Image result for ថ្លើមជ្រូក

LEAVE A REPLY

Please enter your comment!
Please enter your name here