អនុវត្ត៥ចំណុច ជួយ​រក្សា​តម្រងនោម​ស្ត្រី​មិន​ឲ្យ​ខូច​ក្នុងពេល​មាន​ផ្ទៃពោះ

0

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រាងកាយ​របស់​មនុស្ស​ស្ត្រី​មានការ​ប្រែប្រួល​ច្រើនណាស់ ហើយ​ក្នុងចំណោម​នោះ​តម្រងនោម​ក៏​ជា​សរីរាង្គ​មួយ​ដែល​ងាយ​នឹងរង​គ្រោះ​ផងដែរ។ ប្រសិនបើ​តម្រងនោម​មាន​បញ្ហា​អំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​ជីវិត​ទារក​ដែល​មិនទាន់​កើត។ ដូច្នេះ ដើម្បី​រក្សា​តម្រងនោម​ឲ្យ​មាន​សុខភាព​ល្អ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​អនុវត្ត​រឿង៥យ៉ាង។

 

ផឹកទឹក​ឲ្យ​បាន​ច្រើន

ការផឹក​ទឹកបាន​គ្រប់គ្រាន់​មាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​រាងកាយ ហើយ​វា​ក៏​អាចជួយ​លាង​សម្អាត​តម្រងនោម​ឲ្យ​មាន​សុខ​ភាពល្អ​ផងដែរ។

 

ធ្វើ​លំ​ហាត់ប្រាណ

ការធ្វើ​លំ​ហាត់ប្រាណ នឹង​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​ទម្ងន់​បានល្អ ប៉ុន្តែ​កុំ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងពេក ព្រោះ​វា​អាច​ជំរុញ​ឲ្យ​តម្រងនោម​ធ្វើការ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ខូច​ជាលិកា​សាច់ដុំ។

Image result for ហាត់ប្រាណពេលពពោះ

ជៀសវាង​ស្រា និង​បារី

ការផឹក​ស្រា ជក់បារី គឺជា​ទម្លាប់​មិនល្អ​ឡើង​សម្រាប់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ។ វា​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺលើសឈាម ប៉ុណ្ណោះ​ទេ សូម្បីតែ​មហារីក​តម្រង​នោម ក៏​ប្រឈម​ដូចគ្នា​ដែរ។

Image result for ជក់បារីពេលពពោះ

 

ត្រូវ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា

កុំ​ប្រើប្រាស់​ថ្នាំ​តាមតែ​ចិត្ត​ឯង​ឲ្យ​សោះ ព្រោះថ្នាំ​មួយចំនួន​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក និង​ខូចខាត​តម្រងនោម បើ​អ្នកប្រើប្រាស់​រយៈពេល​យូរ។

 

ពិនិត្យ​សុខភាព​តម្រងនោម​ឲ្យ​បាន​ទៀងទាត់

ការ​រ​ពិនិត្យ​សុខភាព​តម្រងនោម​បាន​ទៀងទាត់ គឺជា​រឿង​ចាំបាច់​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​អនុវត្ត ព្រោះ​វា​អាចជួយ​បញ្ជៀ​ស ឬ​ការពារ​ការឆ្លង​មេរោគ​តម្រងនោម​បាន៕