ការទទួលទានអាហារច្រើន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្មេងតូច ព្រោះពួកគេត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរីកលូតលាស់ ទាំងរាងកាយ និងប្រជ្ញាស្មារី។ ក៏ប៉ុន្តែមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់កុមារនោះទេ មានអាហារមួយចំនួនអាចធ្វើឲ្យការមារលូតលាស់យឺត ឬល្ងង់បាន ប្រសិនបើអ្នកឲ្យពួកគេញ៉ាំច្រើនពេក។
ស្ករគ្រាប់
អាហារដែលកុមារតូចៗចូលចិត្តខ្លាំងបំផុត គឺស្ករគ្រាប់ ព្រោះវាមានរស់ជាតិផ្អែមត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។ តែទោះជាយ៉ាងណា ស្ករគ្រាប់ មានផ្ទុកជាតិស្ករច្រើន ដែលធ្វើឲ្យកុមារងាយនឹងធាត់ កង្កូវស៊ីធ្មេញ អាចអាចប៉ះពា់ដល់ការអភិវឌ្ឍខួរក្បាលថែមទៀត។ ជាពិសេស ការញ៉ាំជាតិស្ករច្រើនពេក អាចប៉ះពាល់ដល់ការបញ្ចេញអាំងស៊ុយលីន របស់រាងកាយ ដែលធ្វើឲ្យខួរក្បាលកុមារកំណើរការមិនល្អ។
សាច់កែច្នៃ
សាច់កែច្នៃដូចជា សាច់ក្រក ប៉ាតេ ប្រហិត ឬហតដក… គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់ក្មេងសម័យនេះ។ ប៉ុន្តែអ្នកត្រូវដឹងថា ក្នុងដំណើរការកែច្នៃសាច់ទាំងនេះត្រូវគេបន្ថែមសារធាតុគីមី ដើម្បីឲ្យស្វិត ទុកបានយូរ ហើយមានរស់ជាតិឆ្ងាញ់ ដូច្នេះនៅពេលដែលក្មេងញ៉ាំច្រើនពេក អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការចង់ចាំមិនបានល្អ។
មី
មិនថាមីកញ្ចប់ ឬមីកំប៉ុង នោះទេវាជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់រូប ព្រោះវាងាយស្រួលក្នុងការចម្អិន មានរស់ជាតិឆ្ងាញ់ ហើយឆាប់បានទទួលទាន។ ប៉ុន្តែសូមកុំឲ្យកូនរបស់អ្នកញ៉ាំញឹកញាប់ពេកអ៊ី ព្រោះគ្មានផ្ទុកសាធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីទ្រទ្រងរាងកាយឡើយ ហើយសារធាតុគីមីរបស់វាអាចបង្កឲ្យកុមារមានបញ្ហាខ្សោយខួរក្បាលនៅថ្ងៃអនាគត់។
កាហ្វេ ឬតែ
ភេសជ្ជៈទាំងពីរប្រភេទនេះ អាចផ្តល់ប្រយោជន៍ខ្លាំងសម្រាប់មនុស្សពេញវ័យប្រសិនបើពួកគេទទួលបានបានត្រឹមត្រូវ ក៏ប៉ុន្តែចំពោះក្មេងតូចវិញគឺមិនល្អទេ។ ជាតិកាហ្វេអ៊ីន នៅក្នុងភេសជ្ជៈទាំងនេះ អាចជះឥទ្ធិពលមិនល្អសម្រាប់ប្រព័ន្ធប្រសាទ រាំងស្ទះដល់ចរន្តឈាម និងអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ខួរក្បាល ហើយក៏មានផលអវិជ្ជមានដល់ការវិវត្តខួរក្បាលកុមារផងដែរ។
យកល្អ ឪពុកម្តាយទាំងឡាយគួរតែព្យាយាមអប់រំកូនតូចៗកុំឲ្យទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះ ហើយជំនួសដោយបន្លែផ្លែឈើស្រស់ ឲ្យបានច្រើនជំនួសវិញ៕