កុំ​មើលស្រាល​រឿង​តូចតាច​ទាំងនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​បាន

0
1

អ្នក​ម្តាយ​ភាគច្រើន​ពុំ​សូវ​អើពើ​នឹង​បញ្ហា​មួយចំនួន​ដែល​កើតមានឡើង​ឡើយ ព្រោះ​យល់ថា​វា​ជា​រឿង​តូចតាច​ប៉ុណ្ណោះ គ្មាន​អ្វីដែល​ត្រូវ​ព្រួ​បារម្ភ​ឡើយ។ តែ​ទោះជា​យ៉ាងណា អ្វីៗមិន​ដូច​ការគិត​របស់​ពួកគេ​នោះទេ ព្រោះ​រឿង​តូចតាច​មួយចំនួន​ក៏​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់​ធ្ងន់​ដល់​គភ៌​ដែរ ប្រសិនបើ​អ្នក​ប​ណ្តោ​ល​ទុក​យូរ​មិន​ព្រម​ដោះស្រាយ។

Image result for sick pregnant

 

 

១.គេង​មិន​លក់

តើ​អ្នក​កំពុង​តែមាន​បញ្ហា​គេ​មិន​លក់​មែន​ទេ? កុំ​ប​ណ្តោ​ល​ឲ្យ​សោះ​ព្រោះ​ការ​គេង​មិន​លក់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្សោយ​ខួរក្បាល​អ្នក​ម្តាយ​នោះទេ សូម្បីតែ​គភ៌​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដូចគ្នា​ដែរ។ យក​ល្អ បើ​ជួប​ញ្ហា​មួយ​នេះ​ញឹកញាប់ អ្នក​គួរតែ​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​រក​វិធី​ដោះស្រាយភ្លាម។

Image result for Pregnant sleep

 

២.មាន​បញ្ហា​ខ្វះ​ឈាម

អ្នក​ម្តាយ​ដែល​កើតមាន​បញ្ហា​ខ្វះ​ឈាមអ្នក​ម្តាយ​គ្រប់រូប​ត្រូវ​ចាំ​ថា ការខ្វះ​ឈាម​អាចធ្វើ​ឲ្យ​គភ៌​មិនអាច​ទទួល​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដើម្បី​ជំរុញ​ដល់​ការលូតលាស់​ឡើយ ដូច្នេះ​ទារក​អាចមាន​ទម្ងន់​ស្រាល ឬ​កើត​មិន​គ្រប់​ខែ។

Image result for Pregnant sleep

 

 

៣.ក្តៅខ្លួន

នៅពេល​មាន​អាការ​ក្តៅខ្លួនតិចៗ អ្នក​គួរតែ​រក​វិធី​ដោះស្រាយ​ជាបន្ទាន់ ប្រសិនបើ​ទុក​យូរ​វា​អាចធ្វើ​ឲ្យ​ស្បូន​មាន​បញ្ហា ជាពិសេស​គភ៌​អាច​រលូត​បាន។

Image result for sick pregnant

 

៤.ទល់លាមក

ជំងឺ​ទល់លាមក អាច​កើតមាន​ចំពោះ​ស្ត្រី​មាន​ភ​គ៌​ភាគច្រើន ប៉ុន្តែ​វា​ក៏​ងាយ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ដែរ។ ផ្ទុយទៅវិញ ប្រសិនបើ​ការ​ទល់​លាម​មាន​ភាព​ធ្ងន់ធ្ងរ អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​ក្រពះ និង​ពោះវៀន​ក្នុងការ​ស្រូបយក​សារធាតុសំខាន់ៗពី​ចំណីអាហារ។ ចុងក្រោយ គភ៌ ក៏​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​តាម​តម្រូវការ​ដែរ ហើយ​ការលូតលាស់​ច្បាស់​ជាមាន​ភាពយឺតយ៉ាវ។

Image result for ទល់លាមក

 

យក​ល្អ ស្ត្រី​មាន​ភ​គ៌​គួរតែ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​បានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here