ពិតណាស់ ក្រោយពេលរៀបការរួចគូស្នេហ៍ភាគច្រើនតែងតែចង់បានកូន ដើម្បីបន្តពូជពង្សវង្សត្រកូល និងរឹតចំណងស្នេហ៍ឲ្យកាន់តែមានភាពរឹងមាំ។ ក៏ប៉ុន្តែ តើអ្នកមានធ្លាប់គិតទេ ហេតុអ្វីបានជាមនុស្សស្រីភាគច្រើនចង់បានកូនស្រី ជាងកូនប្រុស? ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលធ្វើឲ្យពួកគេចង់បានកូនស្រី៖
កូនស្រីជាមនុស្សគួរឲ្យស្រឡាញ់
ជាតិជាមនុស្សស្រីមានភាពទន់ភ្លន់ សុភាពរាបសា អៀនច្រើន និងចេះម្ញិម្ញ៉ក គួរឲ្យស្រឡាញ់ខ្លាំងណាស់ ជាពិសេសនៅពេលប្រលែងលេងម្តងៗធ្វើឲ្យអ្នកម្តាយរសាយអស់នូវទុកកង្វល់ទាំងឡាយ។
កូនស្រីមានមុខងារកាត់ទៅរកខាងម្តាយ
ភាគច្រើនកូនស្រីមានមុខមាត់កាត់ទៅរកខាងម្តាយ ជាងឪពុក បើទោះបីជាមិនដូចទាំងស្រុងក៏ស្រដៀងគ្នាដែរ ជាពិសេសគឺចរិកតែម្តង។
កូនស្រីអាចមើលម្តាយបានល្អជាងកូនប្រុស
នៅពេលម្តាយមានភាពចាស់ជរា មានតែកូនស្រីទេដែលអាចមើលថែឪពុកម្តាយបានល្អ ព្រោះពួកគេយល់ចិត្តមនុស្សស្រីដូចគ្នា។ ផ្ទុយទៅវិញ កូនប្រុសក្រោយពេលរៀបការហើយអាចទៅតាមខាងប្រពន្ធ ហើយពុំសូវខ្វល់ខ្វាយជាមួយនឹងអ្នកម្តាយខ្លួនឯងឡើយ។
កូនស្រីប្រៀបដូចជាមិត្តយល់ចិត្តរបស់អ្នកម្តាយ
គ្មានអ្នកណាយល់ចិត្តមនុស្សស្រីជាងមនុស្សស្រីដូចគ្នានោះទេ មិនថាពេលសប្បាយ ឬពេលជួបទុក្ខលំបាក ក៏កូនស្រីអាចយល់ពីចិត្តម្តាយដោយគ្រាន់តែមើលតាមរយៈទឹកមុខប៉ុណ្ណោះ។
កូនស្រីមិនចោលម្តាយឡើយ
ទោះបីជាធ្លាក់ខ្លួនក្រ ឬមានអ្វីកើតឡើងក៏ដោយ កូនស្រីមិនងាយនឹងរត់ចោលម្តាយបង្កើតរបស់ខ្លួនឯងចោលឡើយ គឺស៊ូតនៅក្បែរអ្នកម្តាយជានិច្ច។