ប្រយ័ត្ន​ជំងឺ៥ប្រភេទ ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កើត​បំផុត

0
1

អំឡុងពេល​មាន​ផ្ទៃពោះ រាងកាយ​ស្ត្រី​ហាក់ដូច​ជាមាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ ដែល​ងាយ​នឹង​ជំងឺផ្សេងៗចូលមក​យាយី។ ជាពិសេស​ជំងឺ​ដ៏​មាន​គ្រោះថ្នាក់​ទាំង៣យ៉ាងនេះ ស្ត្រី​គួរតែមាន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន។

Image result for pregnant asian

 

 

បាក់​ទឹកចិត្ត

ជំងឺ​បាក់​ទឹកចិត្ត ភាគច្រើន​កើតឡើង​ដោយសារតែ​ការ​គេង​មិន​លក់ ការប្រែប្រួល​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ ឬ​ការ​មានកូន​ដំបូង ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ធុញថប់ និង​គិត​ភាពអវិជ្ជមាន​ច្រើន។ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​នោះទេ វា​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​ប្រសិនបើ​មាន​ស្វាមី​ដែល​ចេះ​ជួយ​លើកទឹកចិត្ត និង​មើលថែ​យ៉ាង​ដិតដល់ ជំងឺ​នេះ​នឹង​ឆាប់​ជាសះស្បើយ។

Related image

ខ្សោយបេះដូង

ជំងឺ​នេះ​ភាគច្រើន​កើតឡើង​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​សម្រាល ព្រោះ​អំឡុងពេល​មាន​ផ្ទៃពោះ​សរសៃឈាម​របស់​ស្ត្រី​រីក​ធំ​ជាង​មុន ហើយ​ធ្វើ​ឲ្យ​បេះដូង​ពិបាកធ្វើ​ចលនា។ លទ្ធផល ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោយបេះដូង ប៉ុន្តែ​ក្រោយពេល​សម្រាលកូន​យ៉ាងយូរ​កន្លះ​ឆ្នាំ បេះដូង​អាច​ដំណើរការ​មក​ធម្មតា​វិញ។

Image result for ខ្សោយបេះដូង

 

 

ទឹកនោមផ្អែម

នេះ​ក៏​ជា​ជំងឺ​មួយ​ដែល​ងាយ​នឹង​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ ហើយ​ប្រសិនបើ​វា​កើតមានឡើង​ពិបាក​ក្នុងការ​ព្យាយាម​ឲ្យ​ជាសះស្បើយ​វិញ​ណាស់។ ក្នុងករណី​ដែល​កើត​ជំងឺ​នេះ​ពេល​មាន​ផ្ទៃពោះ តម្រូវ​ឲ្យ​ស្ត្រី​តម​អាហារ​ទាំងឡាយ​ដែលមាន​ជាតិ​ផ្អែម ហើយ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់។
Image result for pregnant asian

 

ឬ​ស​ដូង​បាត

ស្ត្រី​ភាគច្រើន​តែងតែ​កើត​ជំងឺ​ឬ​ស​ដូង​បាត​នេះ​កំលុងពេល​ពពោះ តែ​កុំ​បារម្ភ​អី វា​និង​បាត់​ទៅវិញ​នៅពេលដែល​អ្នក​សម្រាលកូន​ហើយ។

Related image

 

 

មហារីក​សុដន់

មហារីក​សុដន់ គឺជា​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត ព្រោះ​វា​គ្មាន​ថ្នាំ​ព្យាបាល​នោះទេ បើ​រក​រោគសញ្ញា​ដំបូង​មិនឃើញ។ ជំងឺ​នេះ​ផងដែរ អាច​កើតមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​វ័យ​ចំណាស់ ជាង​ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅ​វ័យក្មេង ព្រោះ​ពេល​មាន​ផ្ទៃពោះ​កោសិកា​សុដន់​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស ហើយ​កោសិកា​ខ្លះ​អាចមាន​ការខូចខាត។ នៅពេល​កោសិកា​ខូចខាត វា​នឹង​បង្ក​ទៅជា​ជំងឺមហារីក​សុដន់ ជាពិសេស​មនុស្ស​ស្រី​វ័យ​ចំណាស់៕

Image result for pregnant asian

LEAVE A REPLY

Please enter your comment!
Please enter your name here