ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ស៊ុតមាន់​រាល់ថ្ងៃ

0
1

ស៊ុតមាន់ គឺជា​អាហារ​ដ៏​ពេញនិយម​បំផុត និង​មានតម្លៃ​អាហារូបត្ថម្ភ​ខ្ពស់ សម្រាប់​សុខភាព​របស់​មនុ​ស្សទូ​ទៅ។ ស៊ុតមាន់ មួយ​គ្រាប់​មាន​ផ្ទុក​ប្រូតេអ៊ីន ប្រហែលជា ១៣ភាគរយ ខ្លាញ់ ១០ភាគរយ ទៅ ១៥ភាគរយ កាបូ​អ៊ី​ដ្រា​ត​ទាប និង​សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន​ទៀត។

Image result for pregnant eat egg

 

 

អ្នកឯកទេស​បាន​ណែនាំ​ថា មនុស្ស​ម្នាក់​គួរ​ញ៉ាំ​ស៊ុតមាន់​ចាប់ពី ៤០ ទៅ ៥០ក្រាម​ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​កំពុងតែ​បំបៅ​ដោះ​កូន​វិញ គួរតែ​ញ៉ាំ ១ ទៅ ២គ្រាប់​ក្នុង​មួយថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។

ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​ថាមពល ប្រូតេអ៊ីន ជាតិ​កាល់ស្យូម ជាតិ​ដែក អ៊ីយ៉ូត និង​អាស៊ីត​ហ្វូ​លិ​ក កើនឡើង​ខ្ពស់ ព្រោះ​រាងកាយ​ពួកគេ ត្រូវការ​ផ្ទុក​ជាតិ​ខ្លាញ់ និង​សារធាតុចិញ្ចឹមផ្សេងៗដើម្បី​រៀបចំ​សម្រាប់​សម្រាលកូន និង​សម្រាប់​ផលិត​ទឹកដោះ។

Image result for pregnant eat egg

 

 

លើសពីនេះ​ស៊ុត សម្បូរ​ទៅដោយ​សារធាតុ choline ដែល​អាចជួយ​លើកកម្ពស់​ការអភិវឌ្ឍ​ខួរក្បាល និង​ការរីកចម្រើន​នៃ​ការចង់ចាំ សម្រាប់​ទារក​ក្នុង​ផ្ទៃ និង​ទើបនឹង​កើត។

ដូច្នេះ ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ ឬ​ដំណាក់កាល​កំពុងតែ​បំបៅ​ដោះ​កូន ស្ត្រី​គួរតែរៀបចំ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ស៊ុតមាន់ ដែល​ឆ្លងកាត់​ចម្អិន​បាន​ឆ្អិន​ល្អ៕

Related image

LEAVE A REPLY

Please enter your comment!
Please enter your name here