ការស្រាវជ្រាវបានបង្ហាញថា ក្មេងវ័យជំទង់ដែលកើតចេញពីម្តាយមានទម្លាប់ ញ៉ាំអាហារមានផាសុខភាព ធ្វើលំហាត់ប្រាណទៀតទាត់ រក្សាទម្ងន់រាងកាយបានល្អ មិនផឹកស្រា មិនជក់បារី ហាក់ដូចជាមិនជួបវិបត្តិធាត់នោះទេ បើធៀបទៅនឹងក្មេងវ័យជំទង់ដែលកើតចេញពីម្តាយអនុវត្តផ្ទុយពីនេះ គឺមាហានិភ័យធាត់រហូតដល់ទៅ ៨២ភាគរយ។
ការស្រាវជ្រាវទៅលើកុមារចំនួន ១,២៨២នាក់ មាន ៥,៣ភាគរយ បានវិវត្តទៅជាជំងឺធាត់អំឡុងពេលតាមដាន ៥ឆ្នាំជាមធ្យម។ ការធាត់ ជក់បារី និងអសកម្មក្នុងរាងកាយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពធាត់លើសទម្ងន់ក្នុងចំណោមកុមារទាំងនោះ។
កុមារដែលកើតចេញពីអ្នកម្តាយដែលរក្សាទម្ងន់បានល្អ ហានិភ័យនៃភាពធាត់ថយចុះដល់ទៅ ៥៦ភាគរយ បើធៀបៅនឹងកុមារដែលកើតចេញពីម្តាយលើសទម្ងន់។ ម្យ៉ាងវិញទៀត កុមារដែលកើតចេញពីម្តាយមិនជក់បារីមានការថយចុះហានិភ័យនៃភាពធាត់ដល់ទៅ ៣១ភាគរយ បើធៀបទៅនឹងកុមារដែលកើតចេញពីម្តាយដែរជក់បារី។
វេជ្ជបណ្ឌិត Qi Sun ជាសាស្ត្រចារ្យផ្នែកអាហារូបត្ថម្ភបាននិយាយថា ញ៉ាំអាហារមានផាសុខភាព ធ្វើលំហាត់ប្រាណទៀតទាត់ រក្សាទម្ងន់រាងកាយបានល្អ មិនផឹកស្រា មិនជក់បារី អំឡុងពេលមានផ្ទៃពោះ អាចជួយកាត់បន្ថយហានិភ័យនៃភាពធាត់លើសទម្ងន់ចំពោះកូនទៅថ្ងៃអនាគត់ ដូច្នេះស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែធ្វើឲ្យបាន ៕