ពិត​ទេ! ញ៉ាំ​ខ្យង​ក្នុងពេល​មាន​ផ្ទៃពោះ កូន​កើតមក​ហៀរ​ទឹកមាត់

0

ខ្យង គឺជា​អាហារ​អត់​ឈាម​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់ ដែល​មនុស្ស​ភាគច្រើន​យកទៅ​កែច្នៃ​ធ្វើជា​ម្ហូប​មួយចំនួន​ដូចជា ឆា​ក្តៅ ស្ងោរ អាំង ឬ​ញ៉ាំ​ជាដើម…។ ក៏ប៉ុន្តែ តើ​ស្ត្រី​ញ៉ាំ​ខ្យង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​កូន​កើតមក​ហៀរ​ទឹកមាត់​មែន​ទេ?

 

តាមពិត​នេះ​គ្រាន់តែ​ពាក្យ​ច​ចាម​អារាម​ដែល​គេ​និយាយតៗគ្នា​តែប៉ុណ្ណោះ ធាតុពិត​រហូតមកដល់​ពេលនេះ​មិនទាន់មាន​ភស្តុ​តា​វិទ្យាសាស្ត្រ​ណាមួយ​ដែល​អះអាងថា នេះ​ជាការ​ពិត​នោះទេ។

ទន្ទឹមនឹងនេះ​ផង​ដ​ដ​ដែរ ខ្យង គឺជា​អាហា​មួយ​ប្រភេទ​ក្នុងចំណោម​អាហារ​ជាច្រើន ដែលមាន​ជាតិ​កាល់ស្យូម​ខ្ពស់ ដែល​ស្ត្រី​គួរ​ទទួលទាន​អំឡុងពេល​មាន​ផ្ទៃពោះ។ ជាតិ​កាល់ស្យូម​នេះ អាចជួយ​ជំរុញ​ដល់​ការ​អភិ​វត្ត​ឆ្អឹង របស់​គភ៌​ឲ្យ​មាន​ភាពរឹងមាំ បង្កើន​សុខភាព​បេះដូង និង​ប្រព័ន្ធ​សរសៃប្រសាទ​ឲ្យ​មាន​សុខ​ភាពល្អ​ផងដែរ។

ប្រសិនបើ​កង្វះ​កាល់ស្យូម ស្ត្រី​មាន​ផ្ទៃពោះ អាចមាន​អាការ​អស់កម្លាំង ឈឺ​ចុកចាប់​ក្នុង​ខ្លួន ស្ពឹក​អវយវៈ …។

Related image

 

 

ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ខ្យង​ភាគច្រើន​រស់នៅ​តាម​ស្រះ និង​បឹង ដែលមាន​ភាពកខ្វក់ ធ្វើ​ឲ្យ​សម្បូរ​រ​ប៉ារ៉ាស៊ីត ប្រសិនបើ​ការ​ចម្អិន​មិនបាន​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ដល់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ។

ដើម្បី​ធានា​សុវត្ថិភាព មុននឹង​កែច្នៃ អ្នក​ត្រូវ​ត្រាំ​ខ្យង​ក្នុង​ទឹកអំបិល បន្ថែម​ម្ទេស និង​ក្រូចឆ្មារ​ខ្លះ ដើម្បី​កម្ចាត់​ភាពកខ្វក់​ដែលមាន​នៅក្នុង​ខ្យង។ បន្ទាប់មក​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​ក្នុ​ត​មួយ​សប្តាហ៍​ទទួលទាន​ត្រឹមតែ ១ ទៅ ២ដង​បាន​ហើយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែលមាន​បញ្ហា​ក្រពះ​ពោះវៀន ហាម​ទទួលទាន​ខ្យង​ឲ្យ​សោះ៕

Image result for pregnant