ពពោះ​កូនភ្លោះ​គួរ​បរិភោគ​អ្វីខ្លះ​ទើប​កូន​មាន​សុខ​ភាពល្អ?

0

ការ​ពពោះ​កូនភ្លោះ​មិនមែនជា​រឿង​លេងសើច​នោះទេ ព្រោះ​អ្នក​ម្តាយ​ត្រូវ​ទទួល​បន្ទប់​ធ្ងន់ ទាំង​ការថែទាំ​សុខភាព និង​ការទទួល​ទាន​របប​អាហារ​ប្រចាំថ្ងៃ មិន​ដូច​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​កូន​តែមួយ​នោះទេ។ ក្នុងករណី​ដែល​ផ្តល់​អាហារ​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ទេ ការលូតលាស់​របស់​ទា​រក ច្បាស់​ជា​រង​នូវ​ផលប៉ះពាល់​ជាមិនខាន​ឡើយ។ ដូច្នេះ ស្ត្រី​គួរតែ​ទទួលទាន​អាហារ​ទាំងនេះ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់៖

 

 

គ្រាប់​ធ​ញ្ញា​ជាតិ

អ្នក​គួរតែ​ទទួលទាន​គ្រា​ប់ធ​ញ្ញា​ជាតិផ្សេងៗ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​សារធាតុចិញ្ចឹម​ដែល​ល្អ​បំផុត​សម្រាប់​អ្នក និង​កូន​ក្នុង​ផ្ទៃ។

Image result for គ្រាប់

 

ទឹកដោះគោ

អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ស្ត្រី​កំពុងតែ​ពពោះ​កូនភ្លោះ​ត្រូវ​ការខ្វះ​មិនបាន គឺ​ទឹកដោះគោ ព្រោះ​វា​សម្បូរ​ប្រូតេអ៊ីន វីតាមីន និង​កាល់ស្យូម ដែល​អាចជួយ​សម្រួល​ដ​ល់​ការអភិវឌ្ឍ​ឆ្អឹង ទារក​ឲ្យ​មាន​ភាពរឹងមាំ។

Image result for ទឹកដោះគោ

 

 

ស៊ុត

ស៊ុត គឺជា​អាហារ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ព្រមទាំង​សារធាតុ​រ៉ែសំខាន់ៗ ដែល​កូនភ្លោះ​ក្នុង​ផ្ទៃ​ត្រូវការ​បំផុត​ដើម្បី​អភិវឌ្ឍ។

Image result for ស៊ុត

 

បន្លែ​បៃតង

បន្លែ​បៃតង ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​កោសិកា​ឈាមក្រហម​របស់​កូនភ្លោះ កំពុងតែ​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​ល្អ។

Image result for បន្លែបៃតង

 

អាស្រ័យហេតុនេះ អ្នក​ម្តាយ​ដែលមាន​កូនភ្លោះ គួរតែ​ព្យាយាម​ទទួលទាន​អាហារ​ទាំង​ប៉ុ​ន្មា​នៅ​ខាងលើនេះ​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ៕