ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាទាំងនេះ ហាមធ្វើលំហាត់ប្រាណក្នុងទឹកឲ្យសោះ

0
1

ការហែលទឹក គឺជាលំហាត់ប្រាណដែលអាចជួយបំបាត់អាការឈឺខ្នង រមួលក្រពើ ហើម ស្ត្រេស និងគេងលក់ស្រួល សម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ។ ដោយសារតែទម្រង់នៃការធ្វើលំហាត់ប្រាណនេះ អាចជួយកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំ ហើយអាចបន្តអនុវត្តរហូតដល់ទៅ១ម៉ោង ដោយសារតែពេលនៅក្នុងទឹករាងកាយមានភាពស្រាល។

ការធ្វើលំហាត់ប្រាណក្នុងទឹក ដែលសមស្របសម្រាប់អ្នកមានផ្ទៃពោះ គឺចាប់ពីខែទី៤ដល់ទី៨ ហើយលំហាត់ប្រាណក្នុងមួយថ្ងៃអាចមានរយៈពេល១ម៉ោង។ ប៉ុន្តែអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះធ្វើលំហាត់ប្រាណត្រឹមតែ១ថ្ងៃក្នុងមួយសប្តាហ៍បានហើយ ព្រោះការធ្វើលំហាត់ប្រាណច្រើនពេក នឹងបណ្តោលឲ្យស្បូនកន្ត្រាក់ញាប់នាំឲ្យកូនកើតមុនពេកកំណត់។

បើទោះបីជាការធ្វើលំហាត់ប្រាណនៅក្នុងទឹកមានប្រយោជន៍ខ្លាំចំពោះក៏ដោយ តែស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញាទាំងនេះ មិនគួរធ្វើលំហាត់ប្រាណឡើយ។

១.ស្ត្រីមានផ្ទៃពោះដែលមានស្បូនកន្ត្រាក់ញឹកញាប់

២.ស្ត្រីមានផ្ទៃពោះដែលមានសម្ពាធឈាមឡើងខ្ពស់

៣.ស្ត្រីមានផ្ទៃពោះដែលមានដង្ហើមញាប់ៗ

៤.ស្ត្រីមានផ្ទៃពោះដែលមានឈាមហូរតាមទ្វារមាស

៥.ស្ត្រីមានផ្ទៃពោះដែលមានប្រវត្តរលូតកូន

៦.ស្ត្រីមានផ្ទៃពោះដែលមានជំងឺបេះដូង

៧.ស្ត្រីមានផ្ទៃពោះដែលកើតជំងឺទឹកនោមផ្អែម…។

ស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញាទាំងនេះមិនត្រូវបានផ្តល់អនុសាសន៍ឲ្យណែនាំឲ្យហែលទឹកធ្វើលំហាត់ប្រាណនោះទេ ប្រសិនបើប្រព័ន្ធទឹកក្តៅ អាចបណ្តោលឲ្យមានការពង្រីកសរសៃឈាម។ លើសពីនេះទៅទៀតប្រព័ន្ធសរសៃឈាមវ៉ែនមានការរំញោចដែលធ្វើឲ្យមានការកន្ត្រាក់នៃស្បូន ហើយស្ថានភាពគ្រោះថ្នាក់បំផុត គឺរលូតកូន។

ការធ្វើលំហាត់ប្រាណស្រាលៗនៅក្នុងទឹក គឺជាជម្រើសដ៏ល្អមួយក្នុងការថែរក្សាសុខភាព សម្រាប់ស្ត្រីមានផ្ទៃពោះសម័យថ្មី។ តែសម្រាប់ស្ត្រីដែលកំពុងតែមានបញ្ហាដូចដែលបានរៀបរាប់ពីខាងលើមិនគួរធ្វើលំហាត់ប្រាណឡើយ៕

 

 

 

 

ហើយ៣ថ្ងៃក្នុងមួយសប្តាហ៍

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here