ការស្រាវជ្រាវបានបង្ហាញថា សារធាតុគីមី Triclosan អាចរារាំងលំហូរឈាមទៅកាន់ស្បូន។ នេះជាមូលហេតុធ្វើឲ្យខួរក្បាលទារកខ្វះអុកស៊ីសែន ដែលចាំបាច់សម្រាប់ការអភិវឌ្ឍខួរក្បាល។
លោកសាស្ត្រាចារ្យ Margaret James មកពីសាកវិទ្យាល័យ Florida បាននិយាយថា យើងដឹងថា នេះគឺជាបញ្ហា ប៉ុន្តែយើងមិនទាន់ដឹងថាបញ្ហាធ្ងន់ធ្ងរដល់កម្រិតណានោះទេ។
សារធាតុ Triclosan ត្រូវបានគេបង្កើតឡើងជិត ៥០ឆ្នាំមកហើយ ហើយឥឡូវនេះត្រូវបានប្រើទូទៅនៅក្នុងថ្នាំដុសធ្មេញ ទឹកលាងសម្អាតដៃសម្លាប់មេរោគ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ជាដើម។ កាលពីដើមឆ្នាំនេះ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានប្រកាសថា បច្ចុប្បន្នពួកគេចំពុងតែសិក្សាបន្ថែមពីសុវត្ថិភាពនៃសារធាតុនេះ។
រីឯនៅកចក្រភពអង់គ្លេសបានចេញបទប្បញ្ញតិឲ្យគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីនេះ ទៅលើផលិតផលគ្រប់ប្រភេទ។ ផលិតផលដែលត្រូបានគេចាត់ទុកថា មានសុវត្ថិភាពចំពោះអតិថិជន គួរតែមានផ្ទុកសារធាតុ Triclosan ត្រឹមតែ ០,៣ប៉ុណ្ណោះ ហើយក្រុមហ៊ុនថ្នាំដុសធ្មេញធំៗ ក៏បានកាត់បន្ថយការប្រើសារធាតុនេះ នៅក្នុងផលិតផលថ្នាំដុសធ្មេញរបស់ខ្លួនផងដែរ។
ក្នុងឆ្នាំ ២០០៩ គណកម្មធិការវិទ្យាសាស្ត្រដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ នៅអឺរ៉ុបបានបញ្ជាក់ថា ការប្រើប្រាស់សារធាតុ triclosan ក្នុងកម្រិត ០,៣ មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់៕