អាហារ៣ប្រភេទ​ដែល​គ្រប់គ្នា​គិតថា​ឆ្ងាញ់ តែ​វា​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រលូត​កូន

0

ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ពិតជា​មាន​សារ:សំខាន់​ណាស់​ចំពោះ​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ boldsky បាន​ចុះផ្សាយ​ថា មាន​អាហារ​មួយចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ បើ​ធ្ងន់ធ្ងរ​អាច​រលូត​ថែមទៀត។

Image result for pregnant

 

 

ថ្លើម

អ្នក​គួរតែ​កាត់បន្ថយ​ការ​ទួល​ទាន​ថ្លើម​សត្វ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន A ដែល​អាច​បង្ក​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ​ទារក និង​រលូត ក្នុងករណី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ច្រើនពេក។

Image result for ថ្លើមជ្រូក

 

 

ដំឡូងបារាំង​ដុះ​ពន្លក

អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា សមាសធាតុ​ពុល Solanine ដែលមាន​នៅក្នុង​ដំឡូងបារាំង​ដុះ​ពន្លក អាច​ប៉ះពាល់​ដល់​ទារក ហើយ​នាំ​ឲ្យ​រលូត​ថែមទៀត។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ជៀសវាង បើ​មិន​ចង់​ឲ្យ​កូន​ជួប​គ្រោះថ្នាក់​ដោយសារតែ​អាហារ​មួយ​នេះ។

Image result for ដំឡូងបារាំង

 

 

ផ្លែ​គូលែន

គូលែន ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​ស្ត្រី​គួរតែ​ជៀសវាង ព្រោះ​វា​អាច​បង្កើន​កម្តៅ​នៅក្នុង​រាងកាយ បើ​ញ៉ាំ​ច្រើនពេក​អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ហូរឈាម​តាម​ទ្វារមាស និង​រលូត​កូន។

Image result for ផ្លែគូលេន

 

 

ដូច្នេះ ដើម្បី​ថែរក្សា​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខ​ភាពល្អ និង​ជៀស​ផុតពី​បញ្ហា​កូន អ្នក​ម្តាយ​គួរតែ​កំណត់​ការទទួល​ទាន​អាហារ​ទាំងនេះ ឬក៏​ជៀស​ឲ្យ​ឆ្ងាយ​គឺ​កាន់តែ​ល្អ៕

 

 

អាហារ៤ប្រភេទ ញ៉ាំ​ញឹក​ពេក​អាចធ្វើ​ឲ្យ​កូន​ល្ងង់

ការទទួល​ទាន​អាហារ​ច្រើន ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ក្មេង​តូច ព្រោះ​ពួកគេ​ត្រូវការ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រីកលូតលាស់ ទាំង​រាងកាយ និង​ប្រ​ជ្ញា​ស្មា​រី។ ក៏ប៉ុន្តែ​មិនមែន​អាហារ​ទាំងអស់​សុទ្ធតែ​ល្អ​សម្រាប់​កុមារ​នោះទេ មាន​អាហារ​មួយចំនួន​អាចធ្វើ​ឲ្យ​ការ​មារ​លូតលាស់​យឺត ឬ​ល្ងង់​បាន ប្រសិនបើ​អ្នក​ឲ្យ​ពួកគេ​ញ៉ាំ​ច្រើនពេក។

Image result for ibu hamil yang keguguran

 

 

ស្ករ​គ្រាប់

អាហារ​ដែល​កុមារតូចៗចូលចិត្ត​ខ្លាំង​បំផុត គឺ​ស្ករ​គ្រាប់ ព្រោះ​វា​មាន​រស់ជាតិ​ផ្អែម​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ។ តែ​ទោះជា​យ៉ាងណា ស្ករ​គ្រាប់ មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ដែល​ធ្វើ​ឲ្យ​កុមារ​ងាយ​នឹង​ធាត់ ក​ង្កូ​វ​ស៊ី​ធ្មេញ អាច​អាច​ប៉ះពា់​ដល់​ការអភិវឌ្ឍ​ខួរក្បាល​ថែមទៀត។ ជាពិសេស ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក អាច​ប៉ះពាល់​ដល់​ការបញ្ចេញ​អាំង​ស៊ុយ​លីន របស់​រាងកាយ ដែល​ធ្វើ​ឲ្យ​ខួរក្បាល​កុមា​រកំ​ណើ​រការ​មិនល្អ។

Image result for candy for pregnant

 

 

សាច់​កែច្នៃ

សាច់​កែច្នៃ​ដូចជា សាច់ក្រក ប៉ា​តេ ប្រហិត ឬ​ហ​ត​ដក… គឺជា​អាហារ​ដ៏​ពេញនិយម​បំផុត​សម្រាប់​ក្មេង​សម័យនេះ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា ក្នុង​ដំណើរ​ការកែច្នៃ​សាច់​ទាំងនេះ​ត្រូវគេ​បន្ថែម​សារធាតុ​គីមី ដើម្បី​ឲ្យ​ស្វិត ទុក​បានយូរ ហើយ​មាន​រស់ជាតិ​ឆ្ងាញ់ ដូច្នេះ​នៅពេលដែល​ក្មេង​ញ៉ាំ​ច្រើនពេក អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ និង​ការចង់ចាំ​មិនបាន​ល្អ។

Image result for សាច់ក្រក

មី

មិន​ថា​មី​កញ្ចប់ ឬ​មី​កំប៉ុង នោះទេ​វា​ជា​អាហារ​ដ៏​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់រូប ព្រោះ​វា​ងាយស្រួល​ក្នុងការ​ចម្អិន មាន​រស់ជាតិ​ឆ្ងាញ់ ហើយ​ឆាប់​បានទទួល​ទាន។ ប៉ុន្តែ​សូមកុំ​ឲ្យ​កូន​របស់​អ្នក​ញ៉ាំ​ញឹកញាប់​ពេក​អ៊ី ព្រោះ​គ្មាន​ផ្ទុក​សា​ធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ទ្រ​ទ្រ​ង​រាងកាយ​ឡើយ ហើយ​សារធាតុ​គីមី​របស់​វា​អាច​បង្ក​ឲ្យ​កុមារ​មាន​បញ្ហា​ខ្សោយ​ខួរក្បាល​នៅ​ថ្ងៃ​អ​នា​គត់។

Image result for មី

 

កាហ្វេ ឬ​តែ

ភេសជ្ជៈ​ទាំងពីរ​ប្រភេទ​នេះ អាច​ផ្តល់​ប្រយោជន៍​ខ្លាំង​សម្រាប់​មនុស្សពេញវ័យ​ប្រសិនបើ​ពួកគេ​ទទួលបាន​បាន​ត្រឹមត្រូវ ក៏ប៉ុន្តែ​ចំពោះ​ក្មេង​តូច​វិញ​គឺ​មិនល្អ​ទេ។ ជាតិ​កាហ្វេ​អ៊ី​ន នៅក្នុង​ភេសជ្ជៈ​ទាំងនេះ អាច​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ប្រព័ន្ធ​ប្រសាទ រាំងស្ទះ​ដល់​ចរន្តឈាម និង​អុកស៊ីសែន​ដែល​ត្រូវ​បញ្ចូនទៅ​កាន់​ខួរក្បាល ហើយក៏​មាន​ផល​អវិជ្ជមាន​ដល់​ការវិវត្ត​ខួរក្បាល​កុមារ​ផងដែរ។

Image result for កាហ្វេ

 

យក​ល្អ ឪពុកម្តាយ​ទាំងឡាយ​គួរតែ​ព្យាយាម​អប់រំកូនតូចៗកុំ​ឲ្យ​ទទួលទាន​អាហារ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ ហើយ​ជំនួស​ដោយ​បន្លែ​ផ្លែឈើ​ស្រស់ ឲ្យ​បាន​ច្រើន​ជំនួស​វិញ៕