វិធីជៀសវាងផលវិបាកសុខភាពផ្សេងៗ អំឡុងពេលមានផ្ទៃពោះ!

0
1
Pregnant Woman Consultation. (Photo by: Media for Medical/UIG via Getty Images)

ការថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចបង្កឲ្យមានផលវិបាកផ្សេងៗ ទាំងម្តាយ និងទារក។ ហេតុនេះ ដើម្បីគេចផុតពីផលវិបាកទាំងនោះ ស្ត្រីមានផ្ទៃពោះ គួរតែអនុវត្តដូចខាងក្រោម៖

 

ជំហ៊ានទី១៖ ទៅជួបគ្រួពេទ្យ

ស្ត្រីមានផ្ទៃពោះ គួរទៅជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីពិនិត្យមើលសុខភាពទាំងម្តាយ នឹងកូន ថាតើវាធម្មតាឬយ៉ាងណា ដើម្បីដោះស្រាយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះផងដែរ អ្នកត្រូវសុំដំបូលន្មានអំពីរបបអាហារដែលគួរទទួលទាន សម្រាប់ថែបំប៉នសុខភាព ក៏ដូចជាជំរុញដល់ការលូតលាស់ទារកផងដែរ។

ជំហ៊ានទី២​៖ លេបថ្នាំគ្រាប់ជាតិដែកឲ្យទៀងទាត់

ក្រោយពីទៅជួបជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ស្ត្រីមានផ្ទៃពោះទាំងឡាយច្បាស់ជាទទួលទានថ្នាំគ្រាប់ជាតិដែកជាពុំខាន ដូច្នេះសូមព្យាយាមលេបឲ្យបានទៀតទាត់ ព្រោះថ្នាំនេះមានប្រយោជន៍ខ្លាំងណាស់សម្រាស់សុខភាពម្តាយ និងកូន។

ជំហ៊ានទី៣៖ ជៀសវាងបារី និងស្រា

ផ្សែងបារី និងជាតិអាល់កុល មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកម្តាយតែម្នាក់ឯងនោះទេ សូម្បីតែទារកក៏ជួបញ្ហាផ្សេងៗផងដែរ ហេតុនេះស្ត្រីមានផ្ទៃពោះគ្រប់រូបគួរគេចចេញឲ្យឆ្ងាយ។

ជំហ៊ានទី៤៖ ជៀសឲ្យឆ្ងាយពីសារធាតុគីមី

កុំប៉ះពាល់ជាមួយនឹងសារធាតុគីមី និងសារធាតុពុល ដូចជា ថ្នាំលាប សំណ បារ៉ត និងសារធាតុរំលាយផ្សេងៗទៀត។ បើវាជ្រាបចូលក្នុងខ្លួនច្រើនពេក ស្ត្រីមានផ្ទៃពោះ និងកូន ច្បាស់ជាប្រឈមនឹងគ្រោះថ្នាក់ដូចគ្នា។

ជំហ៊ានទី៥៖ លាងសម្អាតដៃឲ្យបានញឹកញាប់

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកជៀសមិនផុតពិការប្រើប្រាស់ដៃចាប់កាន់វត្ថុផ្សេងៗនោះទេ ហើយវត្ថុទាំងនោះអាចប្រលាក់ទៅដោយធូលីដី និងមេរោគ ដែលមើលមិនឃើញឡើយ។ ដូច្នេះក្រោយពេលចាប់កាន់របស់ប្រើប្រាស់ផ្សេងៗ ឬមុនឹងញ៉ាំអាហារ ស្ត្រីមានផ្ទៃពោះគួរតែលាងសម្អាតដៃជាមុនសិន ដើម្បីការពារការឆ្លងមេរោគផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here