ការស្រាវជ្រាវបានរាយការណ៍ថា អត្រានៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះជនជាតិអាមេរិក ដែលមានអាយុ ៦៥ឆ្នាំឡើងទៅកំពុងតែធ្លាក់ចុះជាលំដាប់ ប៉ុន្តែវាបែរជាកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមស្ត្រីពោះធំទៅវិញ។
ការសិក្សាក្នុងឆ្នាំ ២០១១ដោយមជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ សហរដ្ឋអាមេរិក បានរកឃើញការកើនឡើងនៃជំងឺដាច់សរសៃឈាមខួរក្បាលប្រហែលជា ៥០ភាគរយចំពោះស្ត្រីពោះធំ ឬក្រោយពេលសម្រាលកូនចាប់ពីពាក់កណ្តោលទសវត្សឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៧។ ការស្រាវជ្រាវថ្មីដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Obstetrics & Gycology បានបង្ហាញផងដែរថា មានការកើនឡើង៦១,៥ភាគរយ ពីពាក់កណ្តោលទសវត្សឆ្នាំ ១៩៩០ដល់២០១១។ ការស្រាវជ្រាវនេះបានវិភាគទិន្នន័យទៅលើស្ត្រីពោះធំជិត ៨២លាននាក់ ហើយរកឃើញស្ត្រីប្រហែលជា ៣១,០០០នាក់ដែលមានជំងឺនេះ។
វេជ្ជបណ្ឌិត Vineeta Singh បាននិយាយថា សម្ពាធឈាមខ្ពស់ ជាហានិភ័យទីមួយចំពោះជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្រាវជ្រាវក៏បានរកឃើញទៀតថា អត្រានៃជំងឺដាច់សរសៃឈាមខួរក្បាលបានកើនឡើង ១០៣ភាគរយចំពោះស្ត្រីដែលមានអាយុចាប់ពី ១៥ទៅ៤៤ឆ្នាំ ដែលមានសម្ពាធឈាមខ្ពស់អំឡុងពេលពោះធំ ឬជំងឺទាក់ទងនឹងជំងឺលើសឈាម រួមទាំងជំងឺក្រឡាភ្លើងផងដែរ។
អ្នកជំនាញបានផ្តល់ដំបូលន្មានថា ស្ត្រីគួរតែប្រុងប្រយ័ត្នចំពោះកត្តាហានិភ័យនៃជំងឺក្រឡាភ្លើង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មុនពេលពោះធំ។
ស្ត្រីភាគច្រើនដែលមានសម្ពាធឈាមខ្ពស់ក្នុងអំឡុងពេលពោះធំ មិនបានដឹងថាពួកគេមានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលខ្ពស់រហូតដល់៥ដងនោះទេ ឬស្ថានភាពមួយចំនួនដូចជាជំងឺបេះដូងពីកំណើត ជំងឺស្លេកស្លាំង និងឈឺក្បាលប្រកាំងក៏បង្កើនហានិភ័យដូចគ្នាដែរ៕