ចង់ដឹង​ទេ! តើ​ក្នុង​សប្តាហ៍នីមួយៗទារក​មាន​ទំហំ​ប៉ុណ្ណា?

0
1

ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ រាងកាយ​របស់​មនុស្ស​ស្រី​នឹង​ផ្លាស់ប្តូរ ដើម្បី​រៀបចំ​បន្ទប់​សម្រាប់​ជីវិត​ថ្មី​ដែល​ត្រៀម​ចាប់កំណើត​នៅ​ថ្ងៃ​ខាងមុខ។ ក៏ប៉ុន្តែ តើ​អ្នក​ម្តាយ​គ្រប់រូប​ដឹង​ទេ​ថា នៅក្នុង​ដំណាក់កាលនីមួយៗ តើ​ទារ​កមាន​ទំហំ​ប៉ុណ្ណា? តើ​សរីរាង្គ​ណាខ្លះ​ដែល​ត្រូវ​អភិវឌ្ឍ​ឡើង​មុនគេ? ទាំងអស់​នេះហើយ​ជា​អ្វីដែល​ទារក​ត្រូវ​ឆ្លងកាត់​មុនពេល​ចេញមក​ឃើញ​ពន្លឺ​ថ្ងៃ។ ដូច្នេះ បើ​ចង់ដឹង​ច្បាស់​ពី​ការលូតលាស់​របស់​ទារ​ក​នៅក្នុង​ផ្ទៃ សូម​ស្វែងយល់​ពី​អត្ថបទ​ខាងក្រោម​ទាំងអស់គ្នាៈ

សប្តាហ៍​ទី១-២
ក្នុងដំណាក់កាល​បង្ក​កំណើត​ដំបូង ស៊ុតមាន​ទំហំ​ប៉ុន​គ្រាប់ល្ង ហើយ​វា​មាន​កោសិកា​ព័ទ្ធជុំវិញ​ចំនួន ៣២កោសិកា។

សប្តាហ៍​ទី៥
ដំណាក់កាល​នេះ ទារក​ស្ទុះ​ឡើង​ប៉ុន​គ្រាប់​ម្រេច ហើយ​វា​ក៏​ជា​ពេលដែល​សរសៃឈាម​បេះដូង ឆ្អឹងខ្នង និង​ខួរក្បាល ចាប់ផ្តើម​អភិវឌ្ឍ​ឡើង​ផងដែរ។ តែបើ​និយាយ​ពី​ទំហំ មាន​ប្រហែលជា ០,០៥អ៊ី​ញ។

សប្តាហ៍​ទី៧
ឈាន​ចូលដល់​សប្តាហ៍​ទី៧ ទារក​នៅក្នុង​ផ្ទៃ​មាន​ប្រវែង​ប្រហែលជា​កន្លះ​អ៊ី​ញ ឬ​មាន​ទំហំ​ប៉ុន​ផ្លែ blueberry។
សប្តាហ៍​ទី៩
កូន​របស់លោក​អ្នកនឹង​មាន​ទំហំ​ធំ​ជាង​ផ្លែ cherry ហើយ​ចាប់ពីពេលនេះ អំប្រ៊ីយ៉ុង​អាច​ត្រូវបាន​គេ​ហៅថា ទារក។

សប្តាហ៍​ទី១៥
កា​រវិ​វ​ត្តិ​របស់​ទារក​ក្នុង​សប្តាហ៍​នេះ​មាន​ទំហំ​ប៉ុន​ផ្លែ​ប៉ោម ឬ​ប្រហែលជា៤អ៊ី​ញ ហើយ​ទារក​ផ្លាស់ប្តូរ​ទី​នៅក្នុង​ផ្ទៃយឺត។

សប្តាហ៍​ទី១៨
ពេលនេះ​ទារក​មាន​ទំហំ ៦អ៊ី​ញ ចំណែក​ឯជើង​របស់​ពួកគេ​ក៏​ចាប់ផ្តើម​លូតលាស់​ធំ​ផងដែរ។

សប្តាហ៍​ទី២២
ទារក​នៅក្នុង​ដំណាក់កាល​នេះ​មាន​ទំហំ​រហូតដល់​ទៅ ១០អ៊ី​ញ ហើយ​សួត​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ឡើង​ដែរ។

សប្តាហ៍​ទី៣០
ដំណាក់កាល​មួយ​នេះ ទារក​មាន​ទំហំ ១៥អ៊ី​ញ ហើយ​កូន​របស់​អ្នក​ចាប់ផ្តើម​ចេះ​គេង និង​ចេះ​ភ្ញាក់​ដឹងខ្លួន​ដែរ។

សប្តាហ៍​ទី ៤០-៤២
នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ទារក​មាន​ទំហំ​រហូតដល់​ទៅ២០អ៊ី​ញ ហើយ​នេះ​ជា​ពេលវេលា​ដែល​ទារ​រក​រងចាំ​ថ្ងៃ​ចាប់កំណើត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here