បន្លែ៣មុខ ជួយផលិតទឹកដោះឲ្យមានគុណភាពទ្វារដង

0

សារធាតុចិញ្ចឹមពីធម្មជាតិពិតជាមានតម្លៃ ហើយល្អខ្លាំងណាស់សម្រាប់រាងកាយទារក។ នេះជាមូលហេតុដែលអ្នកម្តាយគ្រប់រូបគួរបង្កើនគុណភាពទឹកដោះឲ្យកាន់តែល្អប្រសើរ ដើម្បីជំរុញដល់ការលូតលាស់ និងជួយឲ្យទារកមានសុខភាពល្អជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ ដើម្បីបង្កើនគុណតម្លៃទឹកដោះ អ្នកជំនាញបានណែនាំសារធាតុចិញ្ចឹមពីបន្លែ ៣ប្រភេទ ឲ្យអ្នកម្តាយកំពុងបំបៅដោះកូនទទួលទានជាប្រចាំ។

១.ត្រយ៉ូងចេក

ត្រយ៉ូងចេកមានផ្ទុកសារធាតុចិញ្ចឹមម្យ៉ាងដែលហៅថា Lactagogum មានអត្ថប្រយោជន៍ចំពោះម្តាយដែលកំពុងបំបៅដោះ។ ព្រោះវាអាចជួយពង្រឹងអ័រម៉ូនដែលថែរក្សាទឹកដោះ និងជំរុញដល់ការផលិតទឹកដោះឲ្យកាន់តែមានគុនភាព។

២.ខ្ញី

មើមខ្ញីជាឱសថធម្មជាតិដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន រួមមាន កាល់ស្យូម វីតាមីន B…។ លក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍រួមាន ជួយបណ្តេញខ្យល់ និងព្យាបាលបញ្ហារំលាយអាហារ។ មិនតែប៉ុណ្ណោះទឹកខ្ញី នឹងធ្វើឲ្យរាងកាយអ្នកម្តាយមានភាពកក់ក្តៅ ហើយជួយជំរុញដល់ការផលិតទឹកដោះដែលមានគុណភាពល្អ។

៣.ល្ពៅ

ល្ពៅត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីណ A ខ្ពស់ សម្បូរទៅដោយផូស្វ័រ និងបេតាការ៉ូទីន ដែលអាចជំរុញដល់ការផលិតទឹកដោះបានយ៉ាងល្អ។ ដូច្នេះ អ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យអ្នកម្តាយទាំងឡាយដែលកំពុងបំបៅដោះកូន គួរជ្រើសរើសល្ពៅធ្វើជាអាហារឲ្យបានញឹកញាប់។

ប្រសិនបើទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមពេញលេញ នោះទារកនឹងមានសុខភាពល្អ ចំណែកឯការអភិវឌ្ឍរាងកាយ និងបញ្ហាក៏ល្អប្រសើរផងដែរ។ ហេតុអ្នកម្តាយគ្រប់រូបគួរជំរុញការផលិតទឹកដោះឲ្យកាន់តែមានគុណភាពល្អ ជាមួយនឹងបន្លែទាំង៣មុខខាងលើនេះ៕