គួរប្រើតិនិចទាំងនេះ បើម៉ាក់ៗជួបបញ្ហាហើមអំឡុងពេលមានអាអូន

0
1

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមុខងារអ័រម៉ូន ហើយបរិមាណសារធាតុរាវនៅក្នុងរាងកាយរបស់អ្នកម្តាយនឹងកើនឡើងជាមួយនឹងការលូតលាស់របស់ទារក។ ចំណុចនេះហើយដែលធ្វើឲ្យសរសៃឈាមធ្វើការកាន់តែខ្លាំង ស្បូនរីកកាន់តែធំ និងបណ្តោឲ្យឆ្អឹងអាងត្រគាករងសម្ពាធ ដែលធ្វើឲ្យពិបាកក្នុងការបញ្ជូនឈាមត្រឈប់ឈាមទៅបេះដូងវិញ។ វាត្រូវបានគេចាត់ទុកជាប្រភពដែលធ្វើឲ្យអ្នកម៉ាក់ហើមជើងហើមដៃ។

ដើម្បីបញ្ជៀសបញ្ហាហើមជើងហើមដៃអំឡុងពេលពពោះ ម៉ាក់ៗគួរប្រើតិចនិចទាំងនេះ

១.ហាមអង្គុយគងទាក់ខ្លាឲ្យសោះ។

២.ព្យាយាមបរិភោគខ្ទឹមស ខ្ទឹបារាំង ផ្លែប៉ោមស្រស់ៗ

៣.ធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរ ហាត់យូហ្គា ហែលទឹក ជិះកង់។

៤.ផឹកទឹកឲ្យបាន ៦ទៅ៨កែវក្នុងមួយថ្ងៃ ព្រោះប្រសិបើអ្នកមិនបានផឹកទឹកមិនបានគ្រប់គ្រាន់ទេ រាងកាយនឹងផ្ទុកជាតិទឹកច្រើនជាងធម្មតា រហូតដល់ហើមកាន់តែខ្លាំង។

៥.ពេលគេងត្រូវដាក់ជើងឲ្យខ្ពស់ជាងដងខ្លួនបន្តិច ដើម្បីបង្កើនលំហូរឈាមកាន់តែល្អ។

៦.ហាមឈរយូរពេក។

៧.ធ្វើការម៉ាស្សា ក៏អាចជួយកាត់បន្ថយបញ្ហាហើមបានដែរ។

៨.គេងបែរទៅខាងឆ្វេង ដើម្បីកាត់បន្ថយការហើម។

៩.ផ្លាស់ប្តូរឥរិយាបថ ដេក ដើរ អង្គុយ ឈរ។

១០.ជៀសវាងញ៉ាំអាហារប្រៃពេក ព្រោះវានឹងធ្វើឲ្យរាងកាយខ្វះជាតិទឹក។

១១.កុំពាក់ស្រោមជើងតឹងពេក។

១២.ជ្រើសរើសស្បែកជើងដែលសមល្មមនឹងជើង ព្រោះអំឡុងពេលមានផ្ទៃពោះជើងអាចរីកធំជាងមុន។

ទាំងអស់នេះហើយ គឺជាវិធីសាស្ត្រដែលជួយកាត់បន្ថយបញ្ហាហើមដៃហើមជើងអំឡុងពេលមានផ្ទៃពោះ ដូច្នេះម៉ាក់ៗគួរអនុវត្តតាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here