ជឿអត់! គ្រាន់តែសម្លឹងមើលពណ៌នៅជុំវិញខ្លួនអាចជួយឲ្យស្ត្រីមានផ្ទៃពោះមានអារម្មណ៍ល្អ

0
1

ជឿឬមិនជឿ? ក្នុងអំឡុងពេលមានផ្ទៃពោះប្រសិនបើស្ត្រីអាចរៀបចំបរិស្ថានឲ្យមានពណ៌សមស្របតាមអាយុកាល អាចជួយកែសម្រួលអារម្មណ៍បានយ៉ាងល្អ។ ដូច្នេះយើងនឹងបង្ហាញពីពណ៌ដែលស្ត្រីមានផ្ទៃពោះគួរសម្លឹងមើល ទៅតាមដំណាក់កាលនីមួយៗ។

ពពោះចាប់ពី ១ ដល់ ៣ខែ

នេះគឺជាពេលវេលានៃការមានផ្ទៃពោះដែលអ្នកម្តាយមាននិន្ននាការគិតប្រែប្រួលច្រើន និងឆាប់ខឹងច្រើន ដូចនេះពណ៌ដែលអាចជួយសម្រួលអារម្មណ៍របស់ពួកគេបាន គឺពណ៌លឿង ទឹកក្រូច បៃតង។ ពណ៌ទាំងនេះអាចជួយឲ្យស្ត្រីមានផ្ទៃពោះមានភាពរីករាយ បំបាត់ភាពតានតឹង កាត់បន្ថយការរំខានផ្លូវចិត្ត និងមានអារម្មណ៍វិជ្ជមានចំពោះទារកក្នុងផ្ទៃ។ សូមព្យាយាមនាំរុក្ខជាតិ ឬផ្កាដែលមានពណ៌ប្រភេទនេះមកតុបតែងក្នុងបន្ទប់គេង។

ពពោះចាប់ពី ៤ ដល់ ៦ខែ

អំឡុងខែនេះ អ្នកម្តាយនឹងចាប់ផ្តើមសម្របខ្លួនទៅនឹងសម្ពាធនៃការមានផ្ទៃពោះបានហើយ ប៉ុន្តែពួកគេអាចមានចលនាយឺតយ៉ាវ ឬពុំសូវមានសកម្មភាព ដោយសារតែទារកលូតលាស់កាន់តែធំ។ ពណ៌ដែលអាចជួយឲ្យពួកគេមានកាយវិការរហ័សរហួនឡើងវិញ គឺពណ៌ក្រហម និងពណ៌ស្វាយ ព្រោះវានឹងជួយពង្រឹងភាពរឹងមាំ និងលើកទឹកចិត្តឲ្យប្រយុទ្ធប្រឆាំងនឹងការលំបាកពេលមានផ្ទៃពោះ ដើម្បីឲ្យកូនមានសុខភាពល្អ និងងាយស្រួលសម្រាល។ អ្នកអាចរករូបភាពដែលមានពណ៌ក្រហម ឬពណ៌ស្វាយមកតាំងក្នុងបន្ទប់ វានឹងជួយឲ្យអ្នកម្តាយមានថាមពលយ៉ាងងាយស្រួល។

ពពោះចាប់ពី ៧ ដល់ ៩ខែ

ដំណាក់កាលនេះ អ្នកម្តាយហៀបនឹងសម្រាលកូន បណ្តោលឲ្យមានការថប់បារម្ភ ងាយមានបញ្ហាស្ត្រេស មានសម្ពាធផ្លូវចិត្ត ហើយអ្នកខ្លះគ្រាន់តែដឹងថាពេលសម្រាលជិតមកដល់អាចបាយមិនឆ្ងាញ់ គេងមិនលក់ឡើយ។ ហេតុនេះអ្នកអាចរកពណ៌ស្រាលៗដើម្បីតុបតែងក្នុងបន្ទប់ ដូចជាពណ៌ផ្តាឈូក ដែលបង្ហាញពីក្តីស្រឡាញ់ និងភាពកក្តៅរបស់អ្នកម្តាយចំពោះកូន។ ឬពណ៌ស ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ទន់ភ្លន់ ស្លូតត្រង់ ជាមួយនឹងកូនដែលជិតចាប់កំណើត។ ឬក៏ព្យាយាមស្លៀករ៉ូបពណ៌ខៀវ ដែលអាចបន្ថែមកម្លាំងចិត្តដល់អ្នកម្តាយ ហើយធ្វើឲ្យអារម្មណ៍កាន់តែមានស្ថេរភាព។

ដោយសារតែពណ៌ និងអារម្មណ៍ របស់ស្ត្រីមានទំនោរទៅរកទិសដៅតែមួយ ប្រសិនបើពួកគេមិនព្យាយាមកែសម្រួល វាអាចប៉ះពាល់ដល់ស្ថាភាពផ្លូវចិត្តរបស់អ្នកម្តាយ និងធ្វើឲ្យឆាប់ខឹង ដែលជះឥទ្ធិពលអាក្រក់ដល់ទារកក្នុងផ្ទៃ។ ដូច្នេះ អ្នកអាចមើលពណ៌ផ្សេងៗនៅបរិយាកាសជុំវិញខ្លួន ក៏មានឥទ្ធិពលល្អទៅលើស្ថានភាពផ្លូវចិត្តផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here