អាហារសំខាន់បំផុតសម្រាប់អ្នកម្តាយ និងកូនក្នុងផ្ទៃ នៅ៣ខែដំបូង

0
1

អំឡុងពេល៣ខែដំបូង គឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះមួយចំនួនធំ ព្រោះពួកគេអាចទទួលរងពីបញ្ហាក្អួតចង្អោរ(ចាញ់) ញ៉ាំអ្វីមិនចូលនោះទេ ដែលធ្វើឲ្យរាងកាយស្ថិតក្នុងស្ថានភាពទ្រុតទ្រោមជានិច្ច។ ដូច្នេះស្ត្រីគួរព្យាយាមទទួលទានសារធាតុចិញ្ចឹមបន្ថែម ដើម្បីធានាដល់ការអភិវឌ្ឍ និងសុខភាពរបស់ទារក។

ស្ត្រីមានផ្ទៃពោះគួរបរិភោគអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ជាមួយអាស៊ីតខ្លាញ់ អូមេហ្គា ៣ និង Chholine ដើម្បីបង្កើនការអភិវឌ្ឍប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធភាពស៊ាំរបស់ទារក។ នេះក៏ជាដំណាក់កាលដែលទារកបង្កើតការអភិវឌ្ឍឆ្អឹង និងទម្រង់មុខផងដែរ ដូច្នេះចាំបាច់ត្រូវទទួលបរិមាណកាល់ស្យូមឲ្យបានច្រើន។ បង្គា ក្តោម ទឹកដោះគោ… សុទ្ធតែជាអាហារដែលផ្តល់នូវបរិមាណកាល់ស្យូមចាំបាច់បំផុត។

សារធាតុសំខាន់មួយទៀតដែលស្ត្រីមានផ្ទៃពោះរំលងមិនបាន គឺជាតិដែក ព្រោះវាអាចជួយការពារអ្នកម្តាយ និងកូនក្នុងផ្ទៃ ឲ្យជៀសផុតពីបញ្ហាស្លេកស្លាំង ឬខ្វះជាតិដែក។ អាហារដែលស្ត្រីគួរទទួលទានមានដូចជា សណ្តែក សាច់ជ្រូក បន្លែបៃតង… ក្រៅពីជួយបំពេញជាតិដែក វាក៏អាចជួយពង្រឹងភាពស៊ាំ និងជំរុញដល់ការអភិវឌ្ឍបានយ៉ាងល្អ។

ទោះយ៉ាងណាម្តាយនៅតែផ្អែកលើចំនួនសប្តាហ៍នៃការមានផ្ទៃពោះ ដើម្បីថ្លឹងថ្លែង និងវាស់បរិមាណសារធាតុចិញ្ចឹមដែលផ្ទុកទៅក្នុងសាច់ដុំទើបរាងកាយមានភាពសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here